Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ក្រសួងអប់រំ យុវជន និងកីឡា គាំទ្រវិទ្យាស្ថានជាតិបណ្តុះបណ្តាល យុទ្ធគុនខ្មែរដែលជាផ្នែកមួយពង្រីកការផ្សព្វផ្សាយគុនខ្មែរទៅឆាកអន្តរជាតិ

Published on 24-07-2025 404 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុនខេមបូឌាន នូនហ្វីអឺមូល សេង ឯ.ក ក្នុងកិច្ចសហការណ៍គាំទ្រវិទ្យាស្ថានជាតិបណ្តុះបណ្តា យុទ្ធគុនខ្មែរ នៅកម្ពុជា។

Uploaded image

អនុស្សារណៈយោគយល់គ្នានេះ បានធ្វើនៅអាគារ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នារសៀលថ្ងៃទី ២៤ ខែ កក្តដា ឆ្នាំ២០២៥ ក្រោមវត្តមាន លោក លីវ អឺលី ប្រធានវិទ្យាស្ថានជាតិបណ្តុះបណ្តាលគុនខ្មែរ  (Liu Erli) និង ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិងកីឡា និងវត្តមានអម ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាអគ្គលេខាធិការស្តីទី សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ។


លោក លីវ អឺលី មានប្រសាសន៍ថា អនុស្សារណៈយោគយល់គ្នា រវាង ក្រុមហ៊ុនខេមបូឌាន នូនហ្វីអឺមូល សេង ឯ.ក ជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចុះហត្ថលេខានាពេលនេះ គឺជាសក្ខីភាពមួយ បានបង្ហាញឱ្យឃើញពីការគាំទ្រ នៃចក្ខុវិស័យរួមគ្នាលើកស្ទួយ និងផ្សព្វផ្សាយគុនខ្មែរ ឱ្យកាន់តែល្បីរន្ទឺសុះសាយទៅកាន់ឆាកអន្តរជាតិ។ វិទ្យាស្ថានជាតិយុទ្ធគុនខ្មែរ ដែលបង្កើតឡើងដោយ ក្រុមហ៊ុន ខេមបូឌាន នូនហ្វីអឺមូល សេង ឯ.ក នៅលើទឹកដីប្រទេសកម្ពុជាមួយនេះ គឺផ្តោតរួមបញ្ចូលគ្នាមួយសម្រាប់ការបង្រៀន ស្រាវជ្រាវ និងផ្សព្វផ្សាយ។ 



លោក លីវ អឺលី រំពឹងយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការគាំទ្ររួមគ្នារបស់ភាគីទាំងពីរនេះ វិទ្យាស្ថាន នឹងសម្រេចបានសមិទ្ធផលគួរកត់សម្គាល់ និងរុងរឿងសម្រាប់មរតក និងមានវឌ្ឍនភាព នៃសិល្បៈក្បាច់គុនខ្មែរ។ 


ជាមួយគ្នានោះដែរ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ហត្ថលេខានៃការចុះអនុស្សារណៈយោគយល់គ្នានេះ មានអត្ថន័យខ្លឹមសារសំខាន់ ដែលអាចកំណត់បានជាបរិបទថ្មី និងជាកំណត់ត្រាប្រវត្តិសាស្រ្តមួយសម្រាប់ គុនខ្មែរ កីឡាអត្តសញ្ញាណជាតិរបស់យើង ដើម្បីពង្រីកផ្សព្វផ្សាយគុនខ្មែរ ទៅកាន់ឆាកអន្តរជាតិឱ្យកាន់តែមានភាពរឹងមាំ ខាងផ្នែកធនធានមនុស្ស របស់គុនខ្មែរ ទាំងគ្រូបង្វឹក និងកីឡាករ កីឡាការិនី។ 


ឯកឧត្តម ក៏បានអះអាងទៀតថា អ្វីដែលជាចក្ខុវិស័យ នៃគោលបំណងរួមរបស់ ក្រុមហ៊ុន បានវិនិយោគលើការអភិវឌ្ឍ បណ្តុះបណ្តាល ធនធានគុនខ្មែរ ឱ្យកាន់តែមានគុណភាពនេះ គឺក្រសួងអប់រំ យុវជន និងកីឡា គាំទ្រទាំងស្រុង ព្រោះវិទ្យាស្ថានជាតិយុទ្ធគុនខ្មែរនេះ ជាសាលាបណ្តុះបណ្តាលធនធាន គ្រូបង្វឹក គុនខ្មែរឱ្យមានកាន់តែច្រើន និងសប្បូរបែប។ ដ្បិតបច្ចុប្បន្ននេះការពង្រីកឥទ្ធិពលគុនខ្មែរ ទៅកាន់ឆាកអន្តរជាតិ កាន់តែមានភាពវិជ្ជាមានស្របតាមគោលដៅជំរុញ កីឡាគុនខ្មែរយើង ឆ្ពោះទៅរកសក្កានុពល ដើម្បីបញ្ចូលគុនខ្មែរ ចូលទៅក្នុងកីឡាអូឡាំពិក។



សូមបញ្ជាក់ថា វិទ្យាស្ថានជាតិយុទ្ធគុនខ្មែរ ដែលបង្កើតឡើងដោយ ក្រុមហ៊ុនខេមបូឌាន នូនហ្វីអឺមូល សេង ឯ.ក នៅកម្ពុជានេះ គឺបណ្តុះបណ្តាលគ្រូគុនខ្មែរឱ្យមានកម្រិតបរិញ្ញាប័ត ហើយវិទ្យាស្ថានមួយនេះ ផ្តល់ជាហារូបករណ៍ សម្រាប់ជនជាតិខ្មែរ មកទទួលយកការបណ្តុះបណ្តាលក្លាយជាគ្រូគុនខ្មែរជំនាញមានបរិញ្ញាប័ត។  ប៉ុន្តែសម្រាប់គ្រប់ជាតិសាសន៍ផ្សេងដែលមកទទួលយកការបណ្តុះបណ្តាលពី វិទ្យាជាតិយុទ្ធគុនខ្មែរនេះ គឺត្រូវបង់ថ្លៃសិក្សាពេញ ហើយ វិទ្យាស្ថានជាតិមួយនេះ ទទួលសិស្សចាប់ពីកម្រិតមូលដ្ឋាន រហូតដល់កម្រិតខ្ពស់ ៕

Uploaded image

អត្ថបទពាក់ព័ន្ធ

វៀតណាម និងបារាំង ប្ដេជ្ញាបន្តជំរុញការផ្សព្វផ្សាយ «គុនខ្មែរ» លើឆាកអន្តរជាតិ

15 ម៉ោងមុន

NOCC បញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ដល់មន្ត្រី និងគ្រូកីឡា ២៤...

1 ថ្ងៃមុន

ចន្ថា សំណាង ប្តេជ្ញាប្រកួតអស់ពីសមត្ថភាពនៅ Asian Games 2026 ដើម្បីខ្លួនឯង និងជាតិ

1 ថ្ងៃមុន

កិច្ចសហការ ៤ឆ្នាំរវាង AIA និង NOCC ជំរុញឱ្យស្ត្រីកម្ពុជារាប់ពាន់នាក់កាន់តែជ្រាបព...

3 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
214
Singapore
49
United Kingdom
31
Germany
28
Brazil
10
Hong Kong
8
China
8
France
7
South Korea
7
Japan
4
The Netherlands
2
Canada
2
Australia
2
India
2
Ireland
1
Mexico
1
Egypt
1
Poland
1
Colombia
1
Honduras
1
Cambodia
1
Andorra
1
Paraguay
1
Argentina
1
Indonesia
1
Finland
1
សរុប
386
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន