គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (National Olympic Committee of Cambodia) ហៅកាត់ថា NOCC មានប្រភពដើមចេញពីឈ្មោះគណៈកម្មាធិការអូឡាំពិកខ្មែរ ដែលទទួលស្គាល់ដោយគណ:កម្មាធិការអូឡាំពិកអន្តរជាតិ International Olympic Committee ( IOC ) ឆ្នាំ ១៩៦៤។
ក្រោយបញ្ចប់សង្រ្គាមស៊ីវិលនៅក្នុងប្រទេស គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបងើ្កតឡើងវិញ ដោយទទួលស្គាល់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ កាលពីខែ មិថុនា ឆ្នាំ ១៩៩៤ ក្នុងលំដាប់ទី ១៩៦។
បច្នុប្បន្នគណ:កម្មាធិការអូឡាំពិកអន្តរជាតិមានសមាជិកចំនួន ២០៤ប្រទេស។ គណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា ជាសមាជិករបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី Olympic Council of Asia ( OCA ) ក្នុងចំណោម ៤៥ ប្រទេសនៅ ក្នុងទ្វីបអាស៊ី ។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាសមាជិកស្ថាបនិកមួយក្នុងចំណោមសមាជិកស្ថាបនិកទាំង ៦ របស់ សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ SEA Games Federation ( SEAGF ) ដែលបានចាប់បដិសន្ធិឡើងនៅឆ្នាំ ១៩៥៩ នៅទីក្រុង Bangkok ប្រទេសថៃ ។ សមាជិកស្ថានិកទាំង ៦ រួមមាន កម្ពុជា វៀតណាម ឡាវ ភូមា ម៉ាឡេស៊ី និង ថៃ។