Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

វៀតណាម និងបារាំង ប្ដេជ្ញាបន្តជំរុញការផ្សព្វផ្សាយ «គុនខ្មែរ» លើឆាកអន្តរជាតិ

Published on 11-09-2026 1775 មើល

Facebook Twitter or X Instagram

ប្រតិភូសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិប្រចាំប្រទេសវៀតណាម ដឹកនាំដោយលោក Ho Than Liem ជាប្រធាន បានចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្ដមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ នេះ។

តាមការបញ្ជាក់របស់ ឯកឧត្ដម មៀម រ៉ា ស្ថាបនិក និងជាប្រធានកិតិ្តយសមួយជីវិតនៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ បានឱ្យដឹងថា ក្នុងជំនួបនោះ លោក Ho Than Liem បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា និង NOCC ដែលបានបញ្ជូនអត្តពលិកគុនខ្មែរទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ «កីឡាប្រដាល់គុនខ្មែរជើងឯកអាស៊ី» នៅខេត្ត Can Tho ប្រទេសវៀតណាម នាពេលថ្មីៗនេះ រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
Uploaded imageនៅក្នុងឱកាសនោះដែរ ភាគីវៀតណាមបានស្នើសុំផ្លូវការនូវការជួយជ្រោមជ្រែងពីកម្ពុជា ដោយសុំឱ្យបញ្ជូនគ្រូបង្វឹកគុនខ្មែរជើងចាស់ និងមានសមត្ថភាពឆ្នើមៗ ទៅជួយបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីវៀតណាម ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ «គុនខ្មែរជើងឯកពិភពលោក» នៅខេត្ត Can Tho នាពេលខាងមុខ។ ភាគីវៀតណាមបានអះអាងពីជំហរយ៉ាងរឹងមាំក្នុងការគាំទ្រ និងរួមចំណែកផ្សព្វផ្សាយកីឡាប្រដាល់គុនខ្មែរជារៀងរហូត។
Uploaded imageជាការឆ្លើយតប ឯកឧត្ដមបណ្ឌិត ថោង ខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិប្រចាំប្រទេសវៀតណាម ដែលបានខិតខំរៀបចំព្រឹត្តិការណ៍ជើងឯកអាស៊ីបានយ៉ាងល្អប្រសើរ ជាពិសេសនៅលើទឹកដីខេត្ត Can Tho ដែលជាតំបន់មានប្រជាជនដើមកំណើតខ្មែររស់នៅច្រើន និងមានការគាំទ្រយ៉ាងផុសផុល។
Uploaded imageក្រៅពីប្រតិភូកីឡាមកពីវៀតណាម នៅថ្ងៃដដែលនោះ ឯកឧត្ដមបណ្ឌិត ថោង ខុន ក៏បានទទួលជួបប្រតិភូគុនខ្មែរប្រចាំប្រទេសបារាំង ដឹកនាំដោយលោកស្រី Mme Cendy និងលោក Eric ផងដែរ។ តំណាងប្រតិភូបារាំងបានលើកឡើងដោយមោទនភាពថា បច្ចុប្បន្នពាក្យថា «គុនខ្មែរ» (Kun Khmer) កំពុងតែទទួលបានការចាប់អារម្មណ៍ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅតាមបណ្តាប្រទេសនានាទូទាំងទ្វីបអឺរ៉ុប៕

Uploaded image

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
735
Singapore
111
Germany
70
China
41
United Kingdom
35
Brazil
25
France
23
The Netherlands
21
Hong Kong
16
Cambodia
10
Belgium
8
Pakistan
8
Argentina
6
Mexico
6
Malaysia
6
Indonesia
6
Sweden
6
Japan
6
Chile
5
Vietnam
5
Italy
4
South Africa
4
India
4
Ukraine
3
Switzerland
3
South Korea
3
Tunisia
3
Thailand
2
Czechia
2
Saudi Arabia
2
Bangladesh
2
United Arab Emirates
2
Kenya
2
Russia
2
សរុប
1205
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន