Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

បានជួបកីឡាករលំដាប់ពិភពលោកនៅ Asian Games ជាឱកាសល្អពង្រឹងសមត្ថភាពកីឡាករប្រដាល់សកលកម្ពុជា

Published on 31-08-2026 1447 មើល

Facebook Twitter or X Instagram

ការជួបប្រកួតតទល់កីឡាករលំដាប់ពិភពលោកក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី២០ នាក្រុង Nagoya ប្រទេសជប៉ុន ឆ្នាំ២០២៦ នេះ ត្រូវបានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ចាត់ទុកជាឱកាសមាសដ៏សំខាន់ក្នុងការវាស់ស្ទង់ និងអភិវឌ្ឍសមត្ថភាពបច្ចេកទេសឱ្យកាន់តែខ្លាំងក្លា។
Uploaded imageឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានគូសបញ្ជាក់ថា គោលដៅយុទ្ធសាស្ត្ររបស់សហព័ន្ធមិនមែនបញ្ចប់ត្រឹម Asian Games នោះទេ ប៉ុន្តែជាជំហានវាស់ស្ទង់សមត្ថភាព ដើម្បីត្រៀមខ្លួនប្រជែងក្នុងវគ្គជម្រុះឆ្ពោះទៅព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ ឆ្នាំ២០២៨ នៅក្រុង Los Angeles សហរដ្ឋអាមេរិក នាឆ្នាំ២០២៧ ខាងមុខ។

ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ មានប្រសាសន៍ថា៖ «ទោះបីជាយើងត្រូវជួបកីឡាករលំដាប់ពិភពលោកនៅ Asian Games 2026 ក៏ដោយ ប៉ុន្តែវាជាឱកាសដ៏ល្អក្នុងការបង្កើនសមត្ថភាពបច្ចេកទេស។ គោលដៅធំរបស់យើងគឺការត្រៀមកីឡាករសម្រាប់វគ្គជម្រុះ Olympic LA 2028 នាឆ្នាំ២០២៧។ ទាំងសហព័ន្ធ និងកីឡាករ នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព»។
Uploaded imageប្រមុខសហព័ន្ធរូបនេះបានបន្ថែមថា ប្រទេសខ្លាំងៗផ្នែកប្រដាល់សកលក្នុងព្រឹត្តិការណ៍ Asian Games រួមមាន អ៊ូបេគីស្ថាន និងកាហ្សាក់ស្ថាន ដែលសុទ្ធតែធ្លាប់គ្រងមេដាយយ៉ាងច្រើនពីព្រឹត្តិការណ៍ Olympic 2024 នៅរដ្ឋធានីប៉ារីស។

សូមបញ្ជាក់ថា កីឡាករប្រដាល់សកលឆ្នើមជម្រើសជាតិកម្ពុជា២រូប នឹងត្រូវចេញបេសកកម្មនៅក្រុង Nagoya ប្រទេសជប៉ុន នាខែកញ្ញា ខាងមុខ រួមមាន កីឡាករ វី សុភ័ស្ស (ប្រកួតប្រភេទទម្ងន់ ៧០គីឡូក្រាម) និងកីឡាករ Anvar Nasredinov (ប្រកួតប្រភេទទម្ងន់ ៨០គីឡូក្រាម)៕

Uploaded image

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
738
Singapore
111
Germany
71
China
41
United Kingdom
35
Brazil
25
France
23
The Netherlands
21
Hong Kong
16
Cambodia
10
Belgium
8
Pakistan
8
Argentina
6
Mexico
6
Malaysia
6
Indonesia
6
Sweden
6
Japan
6
Chile
5
Vietnam
5
Italy
4
South Africa
4
India
4
Ukraine
3
Switzerland
3
South Korea
3
Tunisia
3
Thailand
2
Czechia
2
Saudi Arabia
2
Bangladesh
2
United Arab Emirates
2
Kenya
2
Russia
2
សរុប
1209
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន