Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កីឡាករកីឡាការិនី Pickleball លំដាប់ពិភពលោកមកពីជាង២០ប្រទេសចូលរួមការប្រកួតអន្តរជាតិនៅភ្នំពេញ

Published on 24-08-2026 2209 មើល

Facebook Twitter or X Instagram

កីឡាករ កីឡាការិនី pickleball ឆ្នើមៗលំដាប់ពិភពលោកមកពីជាង២០ប្រទេសបានចូលរួមការប្រកួតពានរង្វាន់អន្តរជាតិ STMarket International Cup 2026 នៅ the Commune Pickleball ខណ្ឌទួលគោករាជធានីភ្នំពេញ ពីថ្ងៃ២២ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។
Uploaded imageឯកឧត្ដម លីម ហ៊ួរនីតា ប្រធានសហព័ន្ធកីឡាផិក្កូប៊លកម្ពុជា មានប្រសាសន៍ថា នេះជាលើកដំបូងហើយដែលកម្ពុជាបានរៀបចំការប្រកួតលក្ខណៈអាជីពបែបនេះ ដោយមានការចូលរួមពីកីឡាករ កីឡាការិនីឆ្នើមៗ ជាពិសេសកីឡា Junior Pro លេខ១ពិភពលោកមកពីសហរដ្ឋអាមេរិក ក៏ដូចជាវត្តមានកីឡាករកីឡាការិនីអាជីពមកពីម៉ិកស៊ីកូ អាហ្វ្រិកខាងត្បូង ម៉ាឡេស៊ី សិង្ហបុរី បារាំង និងប្រទេសជាច្រើនទៀត បូករួមទាំងគ្រូបង្វឹកឆ្នើមៗផងដែរ។

ប្រមុខសហព័ន្ធដដែលឱ្យដឹងដែរថា ផិក្កូប៊ល ក៏ជាកីឡាដែលទាក់ទាញទេសចរ និងអាចកសាងសហគមន៍យ៉ាងល្អ ដោយមិនកំណត់អាយុ និងភេទ។ ជាក់ស្ដែង ការប្រកួតដ៏ធំកាលចុងសប្ដាហ៍កន្លងទៅនេះ មានវត្តមានចូលរួមពីកុមារ កុមារី អាយុ៨ឆ្នាំ ប្រកួតតទល់កីឡាករ កីឡាការិនី ចាស់ៗ។
Uploaded imageដោយសារតែកម្ពុជាមានទីលានកម្រិតស្តង់ដារ ឯកឧត្ដម លីម ហ៊ួរនីតា អះអាងថា នឹងអាចទាក់ទាញជនជាតិបរទេសចូលរួមកាន់តែច្រើន ដែលញុំាងឱ្យមានការប្រកួតកម្រិតអន្តរជាតិបែបនេះជាបន្តបន្ទាប់ទៀត។

ជុំវិញការរៀបចំការប្រកួតដ៏ពិសេសនេះ ឯកឧត្ដមប្រធានសហព័ន្ធសង្កត់ធ្ងន់ថា វត្តមានកីឡាករអាជីពខ្លាំងៗនឹងជួយរួមចំណែកដុសខាត់សមត្ថភាពកីឡាករ កីឡាការិនីក្នុងស្រុក ជាកត្តាអាចអភិវឌ្ឍកីឡាផិក្កូប៊លនៅកម្ពុជាបានយ៉ាងលឿន។ ក្រៅពីការប្រកួត កីឡាករលំដាប់ពិភពលោកទាំងនេះនឹងបន្តស្នាក់នៅដល់ចុងខែសីហា នេះដើម្បីជួយបង្ហាត់ដល់ក្រុមកីឡាជម្រើសជាតិកម្ពុជាដែលនឹងត្រៀមចូលរួមការប្រកួត Pickle World Cup នៅប្រទេសវៀតណាម ខែកញ្ញា ខាងមុខ។
Uploaded imageជាចុងក្រោយ ឯកឧត្ដម លីម ហ៊ួរនីតា បានលើកទឹកចិត្តដល់មហាជនដែលចង់ចូលរួមហ្វឹកហាត់ និងកីឡាផិក្កូប៊លនេះ អាចចូលរួមបាន ដោយសហព័ន្ធមានគ្រូបង្វឹកដែលមានវិញ្ញានបត្រត្រឹមត្រូវ រង់ចាំបង្ហាត់បង្រៀន៕

Uploaded image

Uploaded image

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
737
Singapore
111
Germany
71
China
41
United Kingdom
35
Brazil
25
France
23
The Netherlands
21
Hong Kong
16
Cambodia
10
Belgium
8
Pakistan
8
Argentina
6
Mexico
6
Malaysia
6
Indonesia
6
Sweden
6
Japan
6
Chile
5
Vietnam
5
Italy
4
South Africa
4
India
4
Ukraine
3
Switzerland
3
South Korea
3
Tunisia
3
Thailand
2
Czechia
2
Saudi Arabia
2
Bangladesh
2
United Arab Emirates
2
Kenya
2
Russia
2
សរុប
1208
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន