Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

NOCC នឹងរៀបចំវេទិកាអត្តពលិកជាតិនិងទិវាអូឡាំពិក ចុងខែនេះនៅពហុកីឡដ្ឋានជាតិមរតកតេជោ

Published on 10-06-2026 1862 មើល

Facebook Twitter or X Instagram

ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀចំវេទិកាអត្តពលិកជាតិ  និងទិវាអូឡាំពិក នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នាពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានកិច្ចសហការពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងដៃគូផ្សេងៗទៀត ព្រមទាំងកីឡាករ កីឡាការិនី សិស្សានុសិស្ស និង មន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សរុបមានពីចន្លោះ៧០០ទៅ៨០០នាក់។

Uploaded imageឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា វេទិកាអត្តពលិកជាតិនឹងផ្ដោតលើប្រធានបទពីការត្រៀមចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក នៅ LA សហរដ្ឋអាមេរិកឆ្នាំ២០២៨ ដោយបំផុសនូវការផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាដ៏ធំលើលោកនេះ។ ក្នុងនោះដែរ វេទិកាអត្តពលិកជាតិនឹងមានការពិគ្រោះយោបល់ សំណេះសំណាល និងលើកទឹកចិត្តកីឡាករឱ្យត្រៀមចូលរួមការប្រកួតជម្រុះដើម្បីឈានទៅដណ្ដើមសិទ្ធិចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក ក៏ដូចជាបង្ហាញពីទស្សនវិស័យ និងទស្សនវិជ្ជាអូឡាំពិកដែលផ្ដល់តម្លៃខ្ពសដល់សិស្សនុសិស្សចូលរួម។
ជុំវិញទិវាអូឡាំពិកនៅថ្ងៃដដែលនោះដែរ ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរំឭក និងផ្សព្វផ្សាយគុណតម្លៃដ៏ថ្លៃថ្លានៃចលនាអូឡាំពិក ដែលផ្តោតលើមិត្តភាព សាមគ្គីភាព ការគោរពគ្នាទៅវិញទៅមក និងការខិតខំឆ្ពោះទៅរកឧត្តមភាព។ ទិវានេះក៏ជាវេទិកាដ៏សំខាន់សម្រាប់លើកកម្ពស់សន្តិភាព ការយោគយល់គ្នា និងការរស់នៅប្រកបដោយសុខដុមរមនាក្នុងចំណោមប្រជាជនគ្រប់ជាតិសាសន៍។
Uploaded imageជាមួយគ្នានេះ ទិវាអូឡាំពិកមានគោលបំណងជំរុញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋគ្រប់វ័យចូលរួមហាត់ប្រាណ និងលេងកីឡាជាប្រចាំ ដើម្បីពង្រឹងសុខភាពកាយ សុខភាពផ្លូវចិត្ត និងលើកកម្ពស់គុណភាពជីវិតឱ្យកាន់តែប្រសើរឡើង ស្របតាមទស្សនវិជ្ជា «កីឡានាំមកនូវសុខភាព សាមគ្គីភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។

ទិវានេះបានបង្ហាញយ៉ាងច្បាស់ថា កីឡាមិនមែនគ្រាន់តែជាការប្រកួតប្រជែងដើម្បីជ័យជម្នះប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងវិជ្ជមានដែលអាចផ្សារភ្ជាប់មនុស្សឱ្យកាន់តែជិតស្និទ្ធ បង្កើនសាមគ្គីភាព និងរួមចំណែកកសាងសង្គមប្រកបដោយសុខសន្តិភាព វឌ្ឍនភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ អ្នកចូលរួមទាំងអស់នឹងបានលេងកីឡាកម្សាន្ដ មានទាំងការរត់៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រផងដែរ៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
758
Singapore
115
Germany
79
China
41
United Kingdom
36
Brazil
27
France
23
The Netherlands
22
Hong Kong
16
Cambodia
10
Belgium
8
Pakistan
8
Indonesia
7
Japan
6
Sweden
6
Mexico
6
Malaysia
6
Argentina
6
India
5
Vietnam
5
Chile
5
Italy
5
South Africa
4
Ukraine
3
Switzerland
3
South Korea
3
Tunisia
3
Kenya
3
Thailand
2
Czechia
2
Russia
2
Saudi Arabia
2
United Arab Emirates
2
Bangladesh
2
សរុប
1250
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន