Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ឯកឧត្ដមបណ្ឌិត ថោង ខុន ផ្ដល់អនុសាសន៍សំខាន់៧ចំណុចក្នុងឱកាសចូលរួមបើកសន្និបាតប៉ារ៉ាឡាំពិកកម្ពុជា

Published on 31-03-2026 2373 មើល

Facebook Twitter or X Instagram

នៅព្រឹកថ្ងៃអង្គារទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកមហាសន្និបាតបូកសរុបការងារ ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នាមជ្ឈមណ្ឌលជាតិនៃជនពិការ តេជោសែន។

Uploaded image

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត ថោង ខុន បានបង្ហាញមោទនៈភាព ក្នុងនាមជាសាក្សីមួយរូបដែលបានដឹងនិងឃើញច្បាស់នូវការរីកចម្រើនសម្រាប់ ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ពិសេសនូវការកសាងស្នាដៃសម្រាប់សង្គមជាតិ តាមរយៈការបង្ហាញសមត្ថភាព និងសក្តានុពលនៃអត្តពលិកពិការភាព ដែលបាននាំមកនូវកិត្តិយស កិត្តិសព្ទជូនជាតិ និងប្រជាជនរបស់យើងក្នុង និងក្រៅប្រទេសដោយការ ចូលរួមខិតខំយ៉ាងស្វិតស្វាញបង្ហាញនូវសមត្ថភាព និងប្រកួតដណ្ដើមបានមេដាយជាច្រើនគួរជាទីមោទនៈ។

Uploaded image

ជាមួយគ្នានេះ ឯកឧត្ដមប្រមុខ NOCC ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គលេខាធិការដ្ឋាន មន្ត្រីរាជការ អ្នកស្ម័គ្រចិត្ត អ្នកមានពិការភាព និងអាណាព្យាបាលគ្រប់លំដាប់ថ្នាក់របស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បញ្ញ ស្មារតី តស៊ូអត់ធ្មត់ និងព្យាយាមក្នុងការបំពេញតួនាទី ភារកិច្ច និងបេសកកម្មរបស់ខ្លួនជូនជាតិមាតុភូមិ។ 


មិនតែប៉ុណ្ណោះ ការចូលរួមរបស់ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ ក្រសួង អប់រំ យុវជន និងកីឡា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងស្ថាប័នពាក់ព័ន្ធ បានសហការ និងផ្ដល់ការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា និងបច្ចេកទេស លើសកម្មភាពការងាររបស់ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលជាការរួមចំណែកលើកកម្ពស់សិទ្ធិជនមានពិការភាពបង្ក លក្ខណៈជូនបងប្អូនរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងបានពង្រឹងសមត្ថភាពជាតំណាងឱ្យកម្ពុជាលើ ឆាកជាតិ និងអន្តរជាតិនាំឱ្យកម្ពុជាមានកិត្តិសព្ទ កេរ្តិ៍ឈ្មោះ និងកសាងមរតកប្រវត្តិសាស្ត្រជូនកូនខ្មែរ និងយុវជននាជំនាន់នេះ និងទៅជំនាន់ក្រោយៗទៀត។

Uploaded image

ជាចុងក្រោយ ឯកឧត្ដមបណ្ឌិត ថោង ខុន បានផ្ដល់អនុសាសន៍ដ៏សំខាន់ៗចំនួន៧ដល់សន្និបាតដែលមាន ៖

១. តាមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាមាននីតិបញ្ញត្តិ

ដ៏រឹងមាំ ដូច្នេះសូមអគ្គលេខាធិការដ្ឋានបន្តពង្រឹងនូវសមត្ថភាពរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងបរិបទ

នៃការរីកចម្រើនដែលតម្រូវការរបស់បងប្អូនមានពិការភាព និងអត្តពលិកពិការភាពឱ្យបានទូលំទូលាយ ទៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។


២. ខិតខំប្រើប្រាស់ និងសហការជាមួយសមាជិកតាមបណ្តាខេត្តរៀបចំព្រឹត្តិការណ៍

និងលើកទឹកចិត្ត រិះរកមធ្យោបាយពង្រឹងសក្តានុពលជនមានពិការភាពរបស់យើងតាមភូមិ ឃុំ ខេត្ត ក្រុង នៅទូទាំង

ប្រទេស។


៣. សូមលើកទឹកចិត្តពង្រឹងនិងពង្រីកវិសាលភាពជូនអត្តពលិកពិការភាពវ័យក្មេងដើម្បីបន្តវេន ដើម្បី កសាងធនធានកីឡាមានចីរភាពឆ្ពោះទៅស្វែងរកឧត្តមភាពក្នុងកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេមលើកទី៦

ឆ្នាំ២០២៩។


៤. សូមសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ចូលរួមសហការ និងរៀបចំផែនការ ដើម្បីលើកស្ទួយវិស័យកីឡា របស់យើងដោយមានការប្រឡងប្រណាំងតាមបណ្តា រាជធានី ខេត្ត ក្រុង ឱ្យបានល្អប្រសើរ និង ចូលរួមដោយសកម្មរៀបចំកីឡាជាតិលើកទី៥ និងកីឡាប៉ារ៉ាជាតិ លើកទី៣ ដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មាធិការ ជាតិប៉ារ៉ាឡាំពិកកម្ពុជារៀបចំនាឆ្នាំ២០២៦នេះ។


៥. ខ្ញុំសូមគាំទ្រនូវផែនការដែលបានលើកឡើងសង្ខេបដោយ ឯកឧត្តម យី វាសនា សម្រាប់ឆ្នាំ២០២៦ និងសូមអគ្គលេខាធិការដ្ឋានរៀបចំយន្តការតាមដាន និងវាយតម្លៃលើផែនការយុទ្ធសាស្ត្រដើម្បី ធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ និងស្នើថ្នាក់ដឹកនាំស្ថាប័នអង្គភាព ពាក់ព័ន្ធគ្រប់កម្រិតចូលរួមសហការ និងគាំទ្រដើម្បីឱ្យទទួលបានជោគជ័យ។


៦. សូមអាណាព្យាបាលមេត្តាយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់បុត្រធីតារបស់ខ្លួនដែលមាន ពិការភាពឱ្យពួកគាត់បានចូលរួមគ្រប់សកម្មភាពក្នុងសង្គម និងសកម្មភាពកីឡា ដើម្បីក្លាយជាមូលធនមនុស្សដ៏សំខាន់ក្នុងការរួមចំណែកកសាងមាតុភូមិរបស់យើង។


៧. សូមអត្តពលិកពិការភាពរបស់យើងត្រូវខិតខំហ្វឹកហាត់ពង្រឹងគុណផលរបស់ខ្លួន ដើម្បីចូលរួមការ ប្រកួតកម្រិតជាតិ និងអន្តរជាតិនាំមកនូវឧត្តមភាពសម្រាប់ចលនាប៉ារ៉ាឡាំពិកកម្ពុជា។

អត្ថបទពាក់ព័ន្ធ

សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាដាក់ទិសដៅអាណត្តិថ្មី បញ្ជ្រាបនៅតាមវិទ្យាល័យ

10 ម៉ោងមុន

ថ្នាក់ដឹកនាំជឺជីតស៊ូកម្ពុជា ថា លទ្ធផលពីការប្រកួតជើងឯកអាស៊ីនៅកាហ្សាក់ស្ថានជាការត្...

4 ថ្ងៃមុន

លោក Martin អ្នកជំនួញជនជាតិប៉ូឡូញត្រៀមឡើងប្រកួតប្រដាល់សកលតទល់កីឡាករឆ្នើមកម្ពុជា R...

5 ថ្ងៃមុន

NOCC ទទួលបានការគាំទ្រពីក្រុមហ៊ុន វឌ្ឍនៈ ក្នុងដំណើរឆ្ពោះទៅសម្រេចសុបិនកម្ពុជា ឈ្នះ...

5 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
329
Singapore
83
Germany
51
France
51
Vietnam
41
China
37
South Korea
27
Brazil
23
United Kingdom
17
Hong Kong
15
Cambodia
14
The Netherlands
14
Poland
9
Bangladesh
8
Iraq
6
Japan
5
Indonesia
4
Canada
4
Mexico
4
New Zealand
4
Sweden
3
Venezuela
3
Syria
3
Colombia
3
Ecuador
3
Malaysia
3
Ireland
3
Morocco
2
Türkiye
2
Australia
2
Romania
2
Albania
2
South Africa
2
Jamaica
2
សរុប
808
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.