Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

NOCC ចាប់ដៃជាមួយ SASTRA FILM ផលិតឯកសាររបស់អត្តពលិកកីឡាកម្ពុជាឆ្ពោះទៅអូឡាំពិកនៅ LA

Published on 27-03-2026 2515 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចុះអនុស្សារណៈនៃយោគយល់គ្នា ជាមួយផលិតកម្ម Sastra Film ដែលជាផលិតកម្មឈានមុខ មានស្មាដៃក្នុងការផលិតសាច់រឿង និងឯកសាររស់ដ៏មានលក្ខណៈពិសេស អំពីការត្រៀមខ្លួនរបស់អត្តពលិកកីឡាកម្ពុជា លើវិថីឆ្ពោះទៅកីឡាអូឡាំពិក ឆ្នាំ២០២៨។ អនុស្សារណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងនារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។

Uploaded image

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានគូសបញ្ជាក់ឱ្យដឹងថា អនុស្សារណៈនៃការយោគយល់គ្នា ដែល NOCC បានចុះជាមួយផលិតកម្ម Sastra Film បានធ្វើឡើងក្នុងគោលបំណងគាំទ្រដំណើរឆ្ពោះទៅព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៨ នៅទីក្រុងLA រដ្ឋឡូសអាន់ជ័រលេស សហរដ្ឋអាម៉េរិក។

Uploaded image

ឯកឧត្តម អគ្គលេខាធិការ បានបញ្ជាក់ទៀតថា អនុស្សារណៈនៃភាពជាដៃគូជួយគ្នាទៅវិញទៅមកនេះ គឺជាប្រតិបត្តិការរួមគ្នាដើម្បីស្វែងរកការឧបត្ថម្ភគាំទ្រពីបណ្តាក្រុមហ៊ុនដៃគូផ្សេងៗ ជួយដល់ការត្រៀមលក្ខណៈរបស់អត្តពលិកកីឡាកម្ពុជាក្នុងការពង្រឹងសមត្ថភាពឈានទៅដណ្តើមជោគជ័យក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។ 


កិច្ចសហការក្រោមការចុះអនុស្សារណៈមួយនេះ ផលិតកម្ម Sastra Film នឹងជួយផលិតឯកសារនានា និងសាច់រឿងមួយចំនួនខ្លីៗ ស្តីពីសកម្មភាពហ្វឹកហាត់ការត្រៀមខ្លួនរបស់អត្តពលិកកីឡាយើងក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកដ៏ធំ ដែលសហរដ្ឋអាម៉េរិក ធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២៨ ដើម្បីស្វែងរកឱ្យមានការចូលរួមជាវិភាគទានទាំងថ្នាក់ជាតិនិងអន្តរជាតិ ជាស្មារតីសម្ភារៈ និងថវិកាជាដើម។

Uploaded image

សូមបញ្ជាក់ថា ក្នុងដំណើរឆ្ពោះទៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលសហរដ្ឋអាម៉េរិកទទួលធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២៨ខាងនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបន្តចុះអនុស្សារណៈនៃយោគយលគ្នាជាមួយក្រុមហ៊ុនទាំងក្នុងស្រុក និងក្រៅប្រទេស ដើម្បីស្វែងរកការឧបត្ថម្ភគាំទ្រដល់អត្តពលិកក្នុងហ្វឹកហាត់ត្រៀមខ្លួន ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ឆ្ពោះទៅប្រកួតប្រជែងដណ្តើមយកជ័យជម្នះជូនជាតិ។

Uploaded image

ជាក់ស្តែងអនុស្សារណៈនៃការយោគយល់គ្នា ជាមួយផលិតកម្ម Sastra Film នឹងបង្កើតជាវីដេអូខ្លីៗ ដែលមានភាពទាក់ទាញបង្ហាញអំពីការប្តេជ្ញាចិត្តតស៊ូព្យាយាម អត់ធ្មត់ និងការលះបង់របស់កីឡាករ កីឡាការិនីយើង ដែលជាការត្រៀមខ្លួនទៅប្រកួតប្រជែងដណ្តើមមេដាយដើម្បីជាតិក្នុងព្រឹត្តិការណ៍អូឡាំពិក៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
704
Singapore
107
Germany
66
China
41
United Kingdom
33
Brazil
25
France
22
The Netherlands
20
Hong Kong
16
Cambodia
10
Belgium
8
Pakistan
8
Japan
6
Sweden
6
Malaysia
6
Indonesia
6
Mexico
6
Argentina
5
Chile
5
South Africa
4
Vietnam
4
India
4
Ukraine
3
Tunisia
3
Switzerland
3
South Korea
3
Italy
3
Kenya
2
Czechia
2
Saudi Arabia
2
Bangladesh
2
United Arab Emirates
2
Russia
2
Thailand
2
សរុប
1159
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន