Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កម្ពុជាដាក់ការងារអាទិភាពចំនួន៣សម្រាប់ពិភាក្សាក្នុងសិក្ខាសាលាពិគ្រោះយោបល់ផែនការការអាស៊ានស្ដីពីកីឡា

Published on 31-03-2026 2157 មើល

Facebook Twitter or X Instagram

សិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការកំណត់អាទិភាព និងកៀរគរធនធានសម្រាប់ផែនការការងារអាស៊ាន ស្ដីពីកីឡា ឆ្នាំ២០២៦-២០៣០ រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្ដើមដំណើរការហើយនៅព្រឹកថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦ នាសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃដំណើរឆ្ពោះទៅកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាន នាចុងឆ្នាំ២០២៦ និងឆ្នាំ២០២៧ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ។

Uploaded image

សិក្ខាសាលាដ៏មានសារៈសំខាន់នេះមានការអញ្ជើញចូលរួមជាអធិបតីដោយឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងរដ្ឋអំណាយកីឡា នៃបណ្ដាប្រទេសអាស៊ាន ក៏ដូចជាតំណាងអគ្គលេខាធិការដ្ឋានអាស៊ាន។ 

Uploaded image

ឯកឧត្ដម វ៉ាត់ ចំរើន មានប្រសាសន៍ថា កិច្ចប្រជុំកម្រិតតំបន់នេះ ផ្ដោតលើការងារសំខាន់ៗជាច្រើន ផ្អែកលើគោលការណ៍ទាំង ៧ចំណុចរបស់អាស៊ាន ដូចជាការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍជំនាញ និងការបង្កើតនូវសុខដុមនីយកម្មក្នុងតំបន់ជាដើម។ ក្នុងនោះដែរ កម្ពុជាបានដាក់នូវការងារអាទិភាព ៣ សម្រាប់ពិភាក្សា រួមមាន ១. កីឡាដើម្បីការអភិវឌ្ឍ និងសន្ដិភាព ២. វិទ្យាសាស្ដ្រកីឡា និងការផ្លាស់ប្ដូរដើម្បីកីឡាជំនាញ និង ៣. ការជំរុញការអនុវត្តផ្ទាល់ នូវសកម្មភាពកីឡាប្រពៃណីអត្តសញ្ញាណជាតិរបស់ប្រទេសនីមួយៗ ដោយផ្ដើមចេញពីកម្ពុជា។

Uploaded image

ឯកឧត្ដម វ៉ាត់ ចំរើន រំពឹងថា សិក្ខាសាលានឹងផ្ដល់បាននូវធាតុចូលសំខាន់ៗ សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣០ នៃផែនការការងារអាស៊ាន ស្ដីពីកីឡា ក៏ដូចជាដំណើរការត្រៀមធ្វើម្ចាស់ផ្ទះប្ដូរវេន ដែលកម្ពុជាទទួលបានសិទ្ធិជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន នាខែតុលា ឆ្នាំ២០២៦ នៅខេត្តសៀមរាប និងកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាន នាឆ្នាំ២០២៧ ឱ្យប្រព្រឹត្តទៅបានយ៉ាងរលូន។


សូមបញ្ជាក់ថា សិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការកំណត់អាទិភាព និងកៀរគរធនធានសម្រាប់ផែនការការងារអាស៊ាន ស្ដីពីកីឡា ឆ្នាំ២០២៦-២០៣០ នឹងបិទបញ្ចប់នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦៕

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
35
Germany
13
Singapore
4
Hong Kong
2
United Kingdom
2
Senegal
2
Japan
2
Azerbaijan
1
United Arab Emirates
1
Pakistan
1
Poland
1
China
1
Brazil
1
សរុប
66
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន