Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

វិសាខា បន្ដចាប់ដៃជាមួយវិស័យឯកជន ដើម្បីរួមចំណែកអភិវឌ្ឍក្លិប ក៏ដូចជាបាល់ទាត់នៅកម្ពុជា

Published on 19-03-2026 703 មើល

Facebook Twitter or X Instagram

ក្លិបកីឡាបាល់ទាត់ វិសាខា បានប្រកាសចុះអនុស្សារណៈនៃការយោគយល់គ្នា(MoU) ជាមួយហាង Baray Coffee & Bakery ដែលក្លាយជាដៃគូសហការឧបត្ថម្ភថ្មីរបស់ក្លិប ចាប់ពីឆ្នាំ២០២៦ តទៅ ក្នុងការរួមចំណែកអភិវឌ្ឍក្លិប ក៏ដូចជាវិស័យកីឡាបាល់ទាត់នៅកម្ពុជា។


កញ្ញា អ៊ូ បញ្ញាសុកិត្យា អគ្គនាយិកាក្លិបវិសាខា បានថ្លែងក្រោយពិធីចុះ MoU នៅកីឡដ្ឋានវិសាខា កាលពីថ្មីៗថា ក្នុងនាមក្លិប បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្ដមាន Baray Coffee ក្នុងការរួមចំណែកគាំទ្រដល់ការអភិវឌ្ឍក្លិប ក៏ដូចជាវិស័យកីឡាបាល់ទាត់នៅកម្ពុជា ។ ផ្ដើមពីការតស៊ូ និងការខិតខំប្រឹងប្រែងរបស់ម្ចាស់ហាង ដែលជាស្ដ្រីវ័យក្មេងមួយរូប ក្នុងការបង្កើតម៉ាកយីហោ(Brand) ផ្ទាល់ខ្លួន នៅខេត្តព្រៃវែង ក្រោយពីបានជួបពិភាក្សាគ្នា ក្លិបពិតជារីករាយក្នុងចាប់ដៃសហការគ្នា ទោះបីការឧបត្ថម្ភតិចក្ដី ឬច្រើនក្ដី តែជាការរួមចំណែករបស់វិស័យឯកជន ដើម្បីវិស័យកីឡាបាល់ទាត់នៅកម្ពុជា។

Uploaded image

កញ្ញាអគ្គនាយិកាក្លិបបន្ដថា «ក្នុងនាមក្លិបមួយ ដើម្បីទ្រទ្រង់ក្លិប យើងតែងព្យាយាមរកដៃគូឧបត្ថម្ភថ្មីៗ។ អ៊ីចឹងបានគាត់(Baray Coffee) មករួមចំណែកជួយយើង ទោះជាគាត់ឧបត្ថម្ភជាលក្ខណៈ In Kind មែន តែក៏ជាអ្វីដែលយើងត្រូវការរាល់ថ្ងៃ ។ គាត់ផ្គត់ផ្គង់លើភេសជ្ជៈនានា ព្រមទាំងភេសជ្ជៈសុខភាព ដូចជាទឹកផ្លែឈើស្រស់ជាដើម ។ ទាំងអស់នេះ ពិតបានលើកកម្ពស់សុខភាពមួយកម្រិតដល់កីឡាករ-កីឡាការិនី ដែលយើងត្រូវការ ឬពេលក្លិបមានកម្មវិធីផ្សេងៗ គាត់ក៏អាចជួយផ្គត់ផ្គង់ដល់ពួកយើងផងដែរ»។

Uploaded image

ទន្ទឹននឹងនោះ កញ្ញាក៏បានគូសរំឮកពីប្រវត្តិតស៊ូរបស់ម្ចាស់ហាង Baray Coffee តាំងពីបង្កើតនៅស្រុកកំណើត នាខេត្តព្រៃវែង រហូតមានមហិច្ឆតាពង្រីកសាខាកាន់ច្រើន ជាក់ស្ដែងឆាប់ៗខាងមុខ នឹងមានការពង្រីកហាងថ្មី នៅរាជធានីភ្នំពេញ ដែលស្រដៀងទៅនឹងការកសាងក្លិប វិសាខា ក្រោមការដឹកនាំរបស់លោកជំទាវ កែ សួនសុភី តាំងពីបាតដៃទទេ រហូតមានការអភិវឌ្ឍរីកចម្រើនជាច្រើនឆ្នាំ និងបន្ដយូរអង្វែងទៅមុខទៀត។ តាមរយៈការតាំងចិត្ត និងលះបង់នេះ ក្លិបសង្ឃឹមកិច្ចសហការនេះ នឹងបន្ដទៅមុខយូរអង្វែង ហើយក្លិបក៏នឹងជួយផ្សព្វផ្សាយពីអាជីវកម្មបង្កើតដោយកូនខ្មែរនេះផងដែរ។

Uploaded image

ជាមួយគ្នាដែរ កញ្ញា ជា មករា នាយិកាហាង Baray Coffee ក្នុងនាមអ្នកគាំទ្រវិសាខាមួយរូប ក៏បានបង្ហាញនូវមោទនភាព ដែលបានក្លាយជាដៃគូ និងរួមចំណែកឧបត្ថម្ភគាំទ្រក្លិប ។ កញ្ញាថា វិសាខា គឺជាក្លិបស្ដង់ដារ ដែលមានរចនាសម្ព័ន្ធដ៏ទំនើបជាច្រើន ពិសេសមានថ្នាក់ដឹកនាំល្អ ក្រុមការងារល្អ រួមទាំងកីឡាករ-កីឡាការិនី រហូតសម្រេចបានសមិទ្ធផលជាច្រើន ។ ដូច្នេះនេះគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ Baray Coffee ក្នុងការចូលរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់ជាតិ។

Uploaded image

បន្ថែមលើនេះ Baray Coffee ក៏ត្រៀមខ្លួនរួចរាល់ ក្នុងការគាំទ្រដល់គម្រោងបង្កើតសាលាបាល់ទាត់វិសាខា នៅស្រុកកំចាយមា ខេត្តព្រៃវែង ក្នុងការផ្សព្វផ្សាយឲ្យកុមារ និងយុវជនក្នុងស្រុក ត្រៀមចូលរួមហ្វឹកហាត់ ដើម្បីអាចឈានទៅសម្រេចក្ដីស្រម៉ៃ ក្លាយជាកីឡាករអាជីព នាថ្ងៃអនាគត ។ ចុងក្រោយកញ្ញា ជា មករា បានអរគុណដល់ថ្នាក់ដឹកនាំក្លិប វិសាខា ដែលបានផ្ដល់ឱកាសឲ្យ Baray Coffee ក្លាយជាផ្នែកមួយ ដើម្បីជួយផ្សព្វផ្សាយ និងលើកស្ទួយកីឡាជាតិ៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
80
Germany
27
Singapore
12
United Kingdom
5
Japan
4
Hong Kong
3
Sweden
3
Senegal
3
South Korea
2
Pakistan
2
Poland
1
China
1
Brazil
1
United Arab Emirates
1
Italy
1
Philippines
1
South Africa
1
Bangladesh
1
Azerbaijan
1
សរុប
150
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន