Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ជឺជីតស៊ូ ប្រកាសបញ្ចូលកូនខ្មែរហ្វីលីពីនសញ្ជាតិអាមេរិក Zara ជាថ្នាលជាតិ ត្រៀមប្រកួតប្រជែងព្រឹត្តិការណ៍អន្ដរជាតិ

Published on 21-03-2026 1727 មើល

Facebook Twitter or X Instagram

(ភ្នំពេញ)៖ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានប្រកាសចុះហត្ថលេខាជាផ្លូវការជាមួយកុមារី Zara «Zazabee» ជាអត្តពលិកយុវជនថ្នាលជាតិ សម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍អន្ដរជាតិ ពិសេសដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០៣១ ខាងមុខ។

Uploaded image

កុមារី Zara មានម្ដាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិហ្វីលីពីន ហើយបច្ចុប្បន្នកំពុងរស់នៅទីក្រុង Stockton រដ្ឋ California សហរដ្ឋអាមេរិក។ ត្រឹមវ័យ ១១ឆ្នាំ នាងបានបង្កើតកំណត់ត្រាប្រកួតប្រជែងដ៏រឹងមាំក្នុងវិស័យកីឡាជឺជីតស៊ូ និងកីឡាចំបាប់ ។ បន្ទាប់ពីបានជួបពិភាក្សាជាមួយអាណាព្យាបាល និងសាមីខ្លួន កំឡុងដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីថ្មីៗ សហព័ន្ធក៏បានឈានដល់ការចុះហត្ថលេខា ដែលបានប្រកាសជាផ្លូវការតែម្ដង នៅថ្ងៃសុក្រនេះ។

Uploaded image

យោងតាមការជូនដំណឹងរបស់សហព័ន្ធបានឲ្យដឹងថា «យើងមានសេចក្តីសោមនស្សរីករាយក្នុងការជួប Zara និងម្តាយរបស់នាងក្នុងអំឡុងពេលដំណើរទស្សនកិច្ចថ្មីៗរបស់ពួកគេមកកាន់ប្រទេសកម្ពុជាកាលពីខែមុន។ យើងប្តេជ្ញាចិត្តក្នុងការបង្ហាញនូវអត្តសញ្ញាណ និងបន្តអភិវឌ្ឍអត្តពលិកថ្នាលរបស់កម្ពុជាដ៏មានទេពកោសល្យឲ្យបានល្អបំផុត ទាំងក្នុងស្រុក និងទូទាំងពិភពលោក»។

Uploaded image

ប្រភពដដែលបន្ដថា «យើងមើលឃើញអនាគតដ៏ភ្លឺស្វាងមួយនៅខាងមុខសម្រាប់ Zara ខណៈពេលដែលនាងកំពុងឈានទៅរកលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីតំណាងឲ្យប្រទេសកម្ពុជានៅក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ នៅប្រទេសអ៊ូសបេគីស្ថាន បន្ទាប់មកគឺព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០៣១ ដែលប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះប្រកបដោយមោទនភាព»៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
35
Germany
13
Singapore
4
Hong Kong
2
United Kingdom
2
Senegal
2
Japan
2
Azerbaijan
1
United Arab Emirates
1
Pakistan
1
Poland
1
China
1
Brazil
1
សរុប
66
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន