Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ឯកឧត្តមប៉ុន សុខ៖ ព្រឹត្តិការណ៍ Petanque Open ជួយបង្កើនឱកាសប្រកួតប្រជែងកាន់តែខ្លាំង

Published on 11-03-2026 778 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់បើកទូលាយ (Petanque Open) ជាការប្រកួតរៀបចំឡើងដើម្បីចូលរួមអបអរដល់ទិវាអន្តរជាតិនារី លើកទី១១៥ ដែលទើបបញ្ចប់ទៅកាលពីថ្ងៃទី៨ មីនា កន្លងទៅ ត្រូវបាន ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃ អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ចាត់ទុកជា ព្រឹត្តិការណ៍ប្រកួតជួយបង្កើនឱកាសឱ្យ កីឡាករ-កីឡាការិនី និយមលេង កីឡាប៉េតង់ ពីគ្រប់ទិសទី នៃប្រទេសកម្ពុជា មកជួបជុំគ្នាប្រកួតប្រជែង ផ្លាស់ប្តូរបទពិសោធ និងការពង្រឹងនូវកម្រិតសមត្ថភាពឱ្យកាន់តែខ្លាំងឡើងបន្ថែមទៀត។

Uploaded image

ការប្រកួតកីឡាប៉េតង់បើកទូលាយនេះ រៀបចំឡើងក្រោមកិច្ចសហការ រវាង អគ្គនាយកដ្ឋានកីឡា សហភាពសហព័ន្ធយុវជនកម្ពុជា (ស ស យ ក) រាជធានីភ្នំពេញ ក្លិបកីឡាប៊ូល និងប៉េតង់ ប៊ី អូ អេស និងក្រុមហ៊ុនឯកជន ជាដៃគូឧបត្ថម្ភ។ ការប្រកួតដដែលនេះ បានរៀបចំឡើងនៅទីលានកីឡាប៉េតង់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។


ឯកឧត្តម បានមានប្រសាសន៍បែបនេះថា៖ ការបង្កើតឱ្យមានការប្រកួតនេះឡើង បានជួយអូសទាញឱ្យពលរដ្ឋគ្រប់វណ្ណៈងាកមកចូលរួមលេងកីឡាប៉េតង់ ក៏ដូចជាការចាប់អារម្មណ៍លេងកីឡាដទៃទៀតនៅក្នុងជីវិតប្រចាំថ្ងៃ ហើយថែមទាំងបានជួយផ្សព្វផ្សាយ អំពីប្រភេទកីឡាប៉េតង់នេះ ឱ្យមានសន្ទុះគាំទ្រកាន់តែខ្លាំងឡើងមួយកម្រិតទៀត។

Uploaded image

លើសពីនេះទៀត ការបង្កើតឱ្យមានការប្រកួតនេះ ក៏បានជួយពង្រីកដល់ វិសាលភាពការប្រកួតកីឡាប៉េតង់ ឱ្យកាន់តែផុសផុលឡើងមួយកម្រិតទៀត ក្នុងការផ្តល់ឱកាសដល់អ្នកស្នេហាវិស័យកីឡាប៉េតង់ អាចចូលរួមប្រកួតកម្រិតពានរង្វាន់បាន។ 


សូមបញ្ជាក់ផងដែរថា៖ ការប្រកួតដែលរៀបចំឡើងត្រឹមរយៈពេលតែ ១ថ្ងៃ ជាលទ្ធផល ក្លិបកីឡាប៊ូល និងប៉េតង់ គ្លីនិកធ្មេញ កែវ គីមសៀ ដណ្តើមបានចំណាត់ថ្នាក់លេខ ១, លេខ ២ បានលើក្រុមកីឡាប៉េតង់ B52 និងលេខ ៣ បានលើក្រុមកីឡាប៊ូល និងប៉េតង់ ខេត្តកំពង់ឆ្នាំង ហើយលេខ ៤ ក្រុមកីឡាប៊ូល និងប៉េតង់ ប៊ី អូ អេស ក្រុមទី១៕

Uploaded image

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
78
Germany
26
Singapore
12
United Kingdom
5
Japan
4
Hong Kong
3
Sweden
3
Senegal
3
South Korea
2
Pakistan
2
Poland
1
China
1
Brazil
1
United Arab Emirates
1
Italy
1
Philippines
1
South Africa
1
Bangladesh
1
Azerbaijan
1
សរុប
147
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន