Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ឯកឧត្តម វ៉ាត់ ចំរើន ៖ ការសិក្សាជំនាញឌីជីថលពិតជាចាំបាច់ ក្នុងការបង្កើនប្រសិទ្ធភាពការងារ

Published on 03-03-2026 1636 មើល

Facebook Twitter or X Instagram

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ០៣ ខែមីនា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល “ការប្រើប្រាស់ព័ត៌មានវិទ្យា ដើម្បីពង្រឹងសមត្ថភាពស្រង់ទិន្នន័យ និងស្ថិតិកីឡា” ដែលរៀបចំដោយ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា ដែលមានរយៈពេល៤ថ្ងៃ គឺ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ដោយមានសិក្ខាកាម ចូលរួមសរុបមានចំនួន ៨០នាក់ (ស្រី៩នាក់) ។ 

Uploaded image

ថ្លែងក្នុងពិធីបើក ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ដូច្នេះថា៖ វគ្គបណ្ដុះបណ្ដាលនាពេលនេះ នឹងជាដើមទុនបន្តពី វគ្គបណ្ដុះបណ្ដាលកម្រិតមុនៗ ដែលសម្រួចនូវបំណិនឌីជីថល ចំណេះដឹងក្នុងកិច្ចការស្ថិតិ និងកីឡា។ ការសិក្សាជំនាញឌីជីថល ពិតជាចាំបាច់ និងពិតជាជួយបង្កើនប្រសិទ្ធភាពការងារ ជាពិសេសចូលរួម ចំណែកអនុវត្តគោល នយោបាយរដ្ឋាភិបាលឌីជីថល គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលបានដាក់ចេញ ដោយប្រមុខរាជរដ្ឋាភិបាល ។


 ទន្ទឹមនឹងនេះ នាយកដ្ឋាន នឹង រៀបចំយុទ្ធសាស្រ្ត ក្នុងការពង្រឹងសមត្ថភាព បច្ចេកវិទ្យាថ្មីៗ បន្ថែមទៀត ដល់ធនធានមនុស្សដែលជាមន្រ្តីជំនាញអនុវត្តការងារដោយផ្ទាល់ សំដៅជំរុញប្រសិទ្ធភាពការងារ និងត្រៀមលក្ខណៈឲ្យបានមួយកម្រិតទៀត សម្រាប់ការចូលរួមសហការការងារ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួត កីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨ និងយុវជនអាស៊ី ឆ្នាំ២០៣១ នាពេលខាងមុខ ។

Uploaded image

ឯកឧត្តមបន្តថា៖ ជារួម ការធ្វើសមាហរណកម្ម នៃបច្ចេកវិទ្យាព័ត៌មាន នៅទូទាំង ឧស្សាហកម្មផ្សេងៗ គឺជាសក្ខីភាពមួយ ចំពោះសារៈសំខាន់របស់វាក្នុងការបង្កើនប្រសិទ្ធភាព ផលិតភាព និងការផ្តល់ សេវាកម្ម ។ នៅពេលដែលបច្ចេកវិទ្យា បន្តរីកចម្រើន វាត្រូវបានគេរំពឹងថាភាគរយ នៃបុគ្គល ដែលប្រើប្រាស់ប្រព័ន្ធ ព័ត៌មានវិទ្យា នឹងកើនឡើង ដែលធ្វើឱ្យការផ្លាស់ប្តូរទិដ្ឋភាពនៃឧស្សាហកម្មពិភពលោកបន្ថែមទៀត។ 

Uploaded image

ការយល់ដឹង អំពីនិន្នាការទាំងនេះគឺ ចាំបាច់សម្រាប់អ្នកពាក់ព័ន្ធ ដែលមានគោលបំណងប្រើប្រាស់ បច្ចេកវិទ្យាសម្រាប់ការរីកចម្រើន និងការច្នៃប្រឌិត ។ ជាពិសេស សម្រាប់ការប្រមូល និងវិភាគទិន្នន័យ និងស្ថិតិកីឡា។ ដោយសារឧស្សាហកម្មកីឡា ពឹងផ្អែកកាន់តែខ្លាំងឡើងលើការសម្រេចចិត្តដែលជំរុញដោយទិន្នន័យ ការយល់ដឹងពីរបៀបប្រមូលផ្តុំ គ្រប់គ្រង និងបកស្រាយទិន្នន័យកីឡាប្រកបដោយប្រសិទ្ធភាព បានក្លាយជាកត្តាចាំបាច់សម្រាប់អត្តពលិក គ្រូបង្វឹក អ្នកវិភាគ និងអង្គការកីឡា៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
78
Germany
26
Singapore
12
United Kingdom
5
Japan
4
Hong Kong
3
Sweden
3
Senegal
3
South Korea
2
Pakistan
2
Poland
1
China
1
Brazil
1
United Arab Emirates
1
Italy
1
Philippines
1
South Africa
1
Bangladesh
1
Azerbaijan
1
សរុប
147
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន