Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

វគ្គសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡាមានអត្ថប្រយោជន៍ជួយឱ្យការដឹកនាំក្នុងវិស័យកីឡាកាន់តែល្អ

Published on 26-02-2026 982 មើល

Facebook Twitter or X Instagram

គ្រូឧទ្ទេសប្រចាំវគ្គសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡា បានគូសបញ្ជាក់ថា វគ្គនេះបានផ្តល់អត្ថប្រយោជន៍ចង្អុលបង្ហាញផ្លូវជួយឱ្យការដឹកនាំក្នុងវិស័យកីឡាកាន់តែល្អប្រសើរ។


ឯកឧត្តម ណយ ផាណា គ្រូឧទ្ទេស និងជាមន្រ្តី គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាង ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរំលេចលើកឡើងថា វគ្គសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡា ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជ្រាបជូនដល់មន្រ្តីនៃ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២៣ដល់២៦ ខែ កុម្ភៈ ឆ្នាំ២០២៦នេះ បានផ្តល់នូវអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ប្រើប្រាស់និងដឹកនាំក្នុងវិស័យកីឡាដែលជួយចង្អុលបង្ហាញអំពីរបៀបនៃការដឹកនាំធ្វើឱ្យវិស័យកីឡាក្នុងខេត្តកាន់តែរីកចម្រើនល្អប្រសើរ។

Uploaded image

លោកថា វគ្គនេះបានបងៀននូវមេរៀនសំខាន់ៗជាច្រើនមានដូចជាប្រវត្តរបស់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងរចនាដឹកនាំរបស់អង្គការសង្គមកីឡារបស់អន្តរជាតិ ដែលជួយឱ្យថ្នាក់ដឹកនាំកីឡា យកទៅអនុវត្តនិងប្រើប្រាស់ក្នុងការដឹកនាំកីឡា។អភិបាលកិច្ចល្អ បញ្ជាក់អំពីគុណធម៌នៃការដឹកនាំនៅក្នុងសង្គមកីឡា ។ការរៀបចំផែនការសម្រាប់ថ្នាក់ដឹកនាំ គឺជាការត្រៀមរៀបចំផែនការនានា មានដូចជា ការជ្រើសរើសកីឡាករកីឡាការិនីស្របតាមវេជ្ជៈសាស្រ្តកីឡាដើម្បីទទួលបានធនធានកីឡាល្អនៅពេលខាងមុខ និងការរៀបចំផែនការសម្រាប់ត្រៀមដឹកនាំប្រតិភូកីឡាចេញទៅប្រកួតទាំងក្នុងនិងក្រៅប្រទេសឈានទៅសម្រេចបានការដឹកនាំដោយជោគជ័យ។

Uploaded image

មានន័យថា ការលេងប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ពិសេស គឺរូបមន្តនៃការប្រកួតដែលជួយឱ្យការរៀបចំការប្រកួតប្រព្រឹត្តិទៅបានល្អ និងរលូនប្រកបដោយភាពជោគជ័យ។ 


ការរៀបចំកម្មវិធីហ្វឹកហាត់ដែលជួយឱ្យគ្រូនិងកីឡាករកីឡាការិនីមានផែនការហ្វឹកហាត់ឈានទៅរកគុណភាព និងរីកចម្រើនផ្នែកគុណផលបច្ចេកទេសកីឡា និង ផែនការទាក់ទាញបង្កើនឱ្យមានចំនួនចូលរួមរបស់កីឡាករកីឡាការិនីថ្មីមានកាន់តែច្រើន។

Uploaded image

ឯកឧត្តម សង្ឈឹមយ៉ាងមុតមាំថា តាមរយៈវគ្គនេះ សិក្ខាកាមទាំងអស់និងយកចំណេះជំនាញដែលទទួលបានពីគ្រូឧទ្ទេសយកទៅអនុវត្តបញ្ជ្រាបដល់មូលដ្ឋានបន្តដើម្បីការរីកចម្រៀនក្នុងវិស័យកីឡាក្នុងខេត្ត។

Uploaded image

សូមបញ្ជាក់ថា វគ្គសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡា ដែលរៀបចំដោយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឧបត្ថម្ភដោយ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានដំណើរការចាប់ពីថ្ងៃទី២៣ដល់២៦ ខែ កុម្ភៈ ឆ្នាំ២០២៦ មានសិក្ខាកាមចូលរួមចំនួន២៤នាក់ មកពីមន្ទីរអប់រំយុវជននិងកីឡា និងគ្រូអប់រំកាយនិងកីឡាមកពីគ្រឹះស្ថានសិក្សាជុំវិញខេត្ត៕

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
77
Germany
26
Singapore
12
United Kingdom
5
Japan
4
Hong Kong
3
Sweden
3
Senegal
3
South Korea
2
Pakistan
2
Poland
1
China
1
Brazil
1
United Arab Emirates
1
Italy
1
Philippines
1
South Africa
1
Bangladesh
1
Azerbaijan
1
សរុប
146
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន