Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ប្រដាល់សកលកម្ពុជា និងក្រុមហ៊ុនវឌ្ឍនៈចាប់ដៃអភិវឌ្ឍធនធាន និងឆ្ពោះគោលដៅចូលអូឡាំពិក

Published on 25-02-2026 815 មើល

Facebook Twitter or X Instagram

នៅព្រឹកថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៦ នាស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និងក្រុមហ៊ុនវឌ្ឍនៈបានចុះអនុស្សារណៈលើភាពជាដៃគូឧបត្ថម្ភភេសជ្ជៈផ្ដាច់មុខដល់សហព័ន្ធ និង ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជាមួយឆ្នាំពេញសម្រាប់ឆ្នាំ ២០២៦។


ពិធីនេះមានការចូលរួមដោយឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ប្រធាន​សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ពេជ្រ សុផែន អនុប្រធានសហព័ន្ធ កញ្ញា ឡុង ស៊ីណេត ប្រធានផ្នែកទីផ្សារ និងកញ្ញា ទូច លាភភា អ្នកគ្រប់គ្រងផែនការផ្សព្វផ្សាយតំណាងក្រុមហ៊ុន វឌ្ឍនៈ។

Uploaded image

ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ សង្កត់ធ្ងន់ថា សម្រាប់ភាពជាដៃគូរវាងសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និងក្រុមហ៊ុន វឌ្ឍនៈ នាពេលនេះនឹងក្លាយជាកាលានុវត្តភាព ជាប្រវត្តិសាស្រ្តថ្មីយ៉ាងសំខាន់ក្នុងការផ្តល់ឱកាសដល់កីឡាករ កីឡាការិនីប្រដាល់សកលតាមបណ្តាក្លិបបានពង្រឹងសមត្ថភាព និងបង្កើនចំណូល ក៏ដូចជារួមចំណែកអភិវឌ្ឍគុណផលក្រុមជម្រើសជាតិប្រដាល់សកលត្រៀមចូលរួមការប្រកួតអន្តរជាតិនានាសម្រាប់ឆ្នាំ២០២៦ ក៏ដូចជាត្រៀមការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី ពិសេសឆ្ពោះទៅប្រកួតទទួលបានសិទ្ធិផ្លូវការ “Qualified” សម្រាប់ការប្រកួតកីឡាអូឡាំពិក នាឆ្នាំ២០២៨ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក និងត្រៀមឆ្ពោះទៅដណ្តើមមេដាយក្នុងការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

Uploaded image

ប្រមុខសហព័ន្ធដដែលបន្តថា ប្រដាល់សកលកម្ពុជាគឺជាប្រភេទកីឡាដ៏មានសក្តានុពលបំផុតមួយតាំងពីសម័យសង្គមរាស្រ្តនិយម ដោយក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជារហូតដល់ ៤រូប ទទួលបានសិទ្ធិ ចូលរួមការប្រកួតកីឡាអូឡាំពិក នាឆ្នាំ១៩៦៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលជាកំណត់ត្រាខ្ពស់បំផុតរបស់ប្រដាល់សកលកម្ពុជាក្នុងប្រវត្តិចូលរួមការប្រកួតកីឡាអូឡាំពិក។ ក្នុងន័យនេះ សហព័ន្ធសង្ឃឹមថា ក្រោមជួយឧបត្ថម្ភ គាំទ្រពីក្រុមហ៊ុន វឌ្ឍនៈ នាពេលនេះ សហព័ន្ធនឹងមានលទ្ធភាពអភិវឌ្ឍធនធានកីឡាករ កីឡាការិនីឈានទៅប្រកួតទទួលបានសិទ្ធិផ្លូវការសម្រាប់ការប្រកួតកីឡាអូឡាំពិក នាពេលអនាគតជាក់ជាមិនខាន។


កញ្ញា ឡុង ស៊ីណេត ប្រធានផ្នែកទីផ្សារប្រចាំក្រុមវឌ្ឍនៈ ថ្លែងថា កិច្ចសហប្រតិបត្តិការនេះ គឺជាការចូលរួមលើកស្ទួយកីឡាប្រដាល់សកលក្នុងស្រុកដែលជាប្រភេទកីឡាដ៏មានសក្ដានុពលមួយដែរនៅកម្ពុជា។ ប្រធានផ្នែកទីផ្សារដដែលសង្ឃឹមថា បណ្ដាក្រុមហ៊ុនផ្សេងៗទៀត នឹងចូលរួមលើកស្ទួយកីឡាប្រដាល់កម្ពុជាឱ្យបានកាន់តែផុលផុសដើម្បីឆ្ពោះទៅក្រសោបសមិទ្ធផលល្អៗលើឆាកអន្តរជាតិ។

Uploaded image

សូមជម្រាបជូនថា កម្មវិធីប្រដាល់សកលអាជីពប្រចាំខែ Dragon the Golden Ring រៀបចំឡើងដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក្រោមការឧបត្ថម្ភពីក្រុមហ៊ុនវឌ្ឍនៈ នឹងប្រព្រឹត្តទៅចំនួនមួយខែម្ដង រហូតដល់ខែធ្នូ ឆ្នាំ ២០២៦។ ការប្រកួតនឹងប្រព្រឹត្តទៅនៅសាលកីឡាប្រដាល់សកលកម្ពុជា នៃពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានចំនួន៦គូក្នុងមួយថ្ងៃ។  ក្នុងនោះដែរ កីឡាករឆ្នើមកម្ពុជា ពេជ្រ ម្ទេសខ្មាំង ត្រូវតតាំងកីឡាករសិង្ហបុរី និង វី សុភ័ស្ស តទល់កីឡាករអ៊ីរ៉ង់៕

Uploaded image

អត្ថបទពាក់ព័ន្ធ

វៀតណាម និងបារាំង ប្ដេជ្ញាបន្តជំរុញការផ្សព្វផ្សាយ «គុនខ្មែរ» លើឆាកអន្តរជាតិ

13 ម៉ោងមុន

NOCC បញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ដល់មន្ត្រី និងគ្រូកីឡា ២៤...

1 ថ្ងៃមុន

ចន្ថា សំណាង ប្តេជ្ញាប្រកួតអស់ពីសមត្ថភាពនៅ Asian Games 2026 ដើម្បីខ្លួនឯង និងជាតិ

1 ថ្ងៃមុន

កិច្ចសហការ ៤ឆ្នាំរវាង AIA និង NOCC ជំរុញឱ្យស្ត្រីកម្ពុជារាប់ពាន់នាក់កាន់តែជ្រាបព...

3 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
182
Singapore
41
United Kingdom
26
Germany
24
Brazil
9
Hong Kong
8
France
6
China
6
Japan
4
South Korea
3
The Netherlands
2
Canada
2
Indonesia
1
Finland
1
Paraguay
1
Argentina
1
Ireland
1
Andorra
1
Cambodia
1
India
1
Honduras
1
សរុប
322
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន