Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

លោក ទេព រិទ្ធិវិទ្ធ មោទនភាព ដែលមាន១២ប្រទេសចូលរួមប្រកួតកីឡាវាយកូនបាល់អន្តរជាតិ ITF ASIA 14

Published on 16-02-2026 998 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ ថ្លែងក្រោយចប់ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់អន្តរជាតិអាស៊ីវគ្គជម្រុះប្រចាំតបន់អាស៊ីអាយុក្រោម១៤ឆ្នាំ (ITF ASIA 14 & UNDER DEVELOPMENT CHAMOPIONSHIPS 2026-Regional Qualifying Event South, Southeast, & East Asia)   នៅទីលានវាយកូនបាល់ពហុកីឡដ្ឋានជាតិមរតកតេជោលោក ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ថាៈក្នុងនាមម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាវាយកូនបាល់អន្តរជាតិប្រចាំតំបន់វ័យក្រោម១៤ឆ្នាំនេះ យើងពិតជាមានមោទនភាព ដែលមាន១២ប្រទេសចូលរួម ដោយបានបង្ហាញសញ្ញាណដ៏ល្អ។

Uploaded image

អនុប្រធានសហព័ន្ធកីឡាវាយកូនបាល់អាស៊ីរូបនេះដ៍ដែរ បានមានប្រសាសន៍ដូច្នះថា៖ នៅក្នុងការប្រកួតអន្តរជាតិនេះ អ្វីដែលជារឿងសំខាន់នោះ គឺកីឡាករ កីឡាការិនីដែលបានចូលរួមប្រកួតបានច្រើន គឺទទួលបានពិន្ទុកាន់តែច្រើន ហើយក្នុងនាមសហព័ន្ធកីឡាវាយកូនបាល់អាស៊ីបានស្នើសុំឱ្យសហព័ន្ធកីឡាវាយកូនបាល់ទាត់អន្តរជាតិ (ITF) ទទួលស្គាល់ពិន្ទុ ដែលទទួលបានក្នុងការប្រកួតកម្រិតអាស៊ីនេះ។


តាមរយៈការបូកពិន្ទុសម្រាប់កម្រិតអន្តរជាតិនេះជាកម្លាំងចិត្តបន្ថែម ក្នុងការជួយជំរុញដល់ទឹកចិត្តកីឡាករ កីឡាការិនីនានាក្នុងអាស៊ី ជាពិសេសកីឡាករ កីឡាការិនីកម្ពុជាឱ្យបន្តកិច្ចខិតខំប្រឹងប្រែងហ្វឹកហាត់ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ លោកលើកឡើងថា សម្រាប់ការហ្វឹកហាត់ ដែលគ្មានការប្រកួត គឺមិនបានដុសខាត់គុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីនោះទេ។ ដូច្នេះទោះចាញ់ការប្រកួត ក៏ត្រូវតែប្រកួតឱ្យបានច្រើន ហើយបច្ចេកទេសនឹងឡើងទៅតាមនោះដែរ។

Uploaded image

«ចំណុចសំខាន់មួយទៀត សម្រាប់សហព័ន្ធវាយកូនបាល់អាស៊ី ក៏ដូចជាសហព័ន្ធផ្សេងៗទៀត ខ្ញុំចង់ឱ្យមានគ្រូបង្វឹកស្ថិតក្នុងទីលានប្រកួតផ្ទាល់តែម្តង ដោយពីមុនៗ គ្រូបង្វឹកមិនមានសិទ្ធិនៅទីលាន មិនបានគាំទ្រ ឬផ្តល់ព័ត៌មានអ្វីកីឡាករ ឬកីឡាការិនីរបស់ខ្លួននោះទេ នៅពេលកំពុងប្រកួត។ ឥឡូវនេះ ខ្ញុំបានស្នើសុំទៅសហព័ន្ធវាយកូនបាល់អាស៊ីឱ្យមានគ្រូបង្វឹកអាចមានសិទ្ធិឈរនៅលើលានប្រកួតសម្រាប់វ័យអាយុក្រោម១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដោយនៅពេលដែលអត្តពលិករបស់ខ្លួនមានកំហុសអាចកែប្រែបានភ្លាមៗ ក្នុងអំឡុងពេលប្រកួត ក្រោយទទួលបានការណែនាំពីគ្រូបង្វឹករបស់ខ្លួនភ្លាមៗ»។ លោក ទេព រិទ្ធិវិទ្ធ បានបន្ថែម។


គួរបញ្ជាក់ថា នេះជាការប្រកួតវគ្គជម្រុះប្រចាំតំបន់ ដើម្បីស្វែងរកក្រុមជ័យលាភី២ប្រទេសឡើងទៅប្រកួតនៅជុំផ្តាច់ព្រ័ត្រ នាឆ្នាំ២០២៧ខាងមុខ។ ជាលទ្ធផល រួមមាន៖ អត្តពលិកវៀតណាម និងហ្វីលីពីនជាក្រុមជ័យលាភីនឹងត្រូវឡើងទៅប្រកួតនៅជុំផ្តាច់ព្រ័ត្រ នៅឆ្នាំ២០២៧ខាងមុខ៕
Uploaded image

អត្ថបទពាក់ព័ន្ធ

សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាដាក់ទិសដៅអាណត្តិថ្មី បញ្ជ្រាបនៅតាមវិទ្យាល័យ

11 ម៉ោងមុន

ថ្នាក់ដឹកនាំជឺជីតស៊ូកម្ពុជា ថា លទ្ធផលពីការប្រកួតជើងឯកអាស៊ីនៅកាហ្សាក់ស្ថានជាការត្...

4 ថ្ងៃមុន

លោក Martin អ្នកជំនួញជនជាតិប៉ូឡូញត្រៀមឡើងប្រកួតប្រដាល់សកលតទល់កីឡាករឆ្នើមកម្ពុជា R...

5 ថ្ងៃមុន

NOCC ទទួលបានការគាំទ្រពីក្រុមហ៊ុន វឌ្ឍនៈ ក្នុងដំណើរឆ្ពោះទៅសម្រេចសុបិនកម្ពុជា ឈ្នះ...

5 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
351
Singapore
87
Germany
53
France
51
Vietnam
41
China
38
South Korea
27
Brazil
23
United Kingdom
21
Hong Kong
16
Cambodia
15
The Netherlands
14
Poland
10
Bangladesh
8
Japan
6
Iraq
6
Indonesia
5
Ireland
4
New Zealand
4
Mexico
4
Canada
4
Sweden
3
Australia
3
Malaysia
3
Ecuador
3
Venezuela
3
Syria
3
Colombia
3
South Africa
2
Jamaica
2
Nigeria
2
Morocco
2
India
2
Türkiye
2
សរុប
849
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.