Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កម្ពុជាឈ្នះមេដាយមាសមួយគ្រឿងពីការប្រកួតទូកក្ដោងអន្តរជាតិនៅសិង្ហបុរី

Published on 16-02-2026 1033 មើល

Facebook Twitter or X Instagram

ក្រុមអត្តពលិកកីឡាទូកក្ដោងកម្ពុជាឈ្នះបានមេដាយមាសមួយគ្រឿងពីការប្រកួតព្រឹត្តិការណ៍កីឡាទូកក្តោង 45th Singapore Open Windsurfing, Wing & Wind Foiling Championship 2026 នៅប្រទេសសិង្ហបុរី ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។


ជាក់ស្ដែងកីឡាករ កែវ ភារុណ បានឈ្នះមេដាយមាសលើវិញ្ញាសា Windsurfing Techno 293 Open ក្នុងចំណោមកីឡាករចំនួន ៩រូប។ ទន្ទឹមនេះ កីឡាករ សែម ប្រុសពៅ ប្រកួតលើវិញ្ញាសា IQ:Foil Open ទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមកីឡាករ ៧នាក់។

Uploaded image

ព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងជើងឯកប្រទេសសឹង្ហបុរី 45th Singapore Open Windsurfing, Wing & Wind Foiling Championship 2026 មានការចូលរួមពីកីឡាករ កីឡាការិនីសរុប ៥០នាក់ មកពីបណ្តាប្រទេសក្នុងតំបន់ ហើយព្រឹត្តិការណ៍ប្រកួតនេះ គឺជាឱកាសមួយដ៏មានសារៈសំខាន់សំរាប់ក្រុមកីឡាទូកក្តោងកម្ពុជា ក្នុងការពង្រឹងសមត្ថភាព និងជាពិសេសការប្រកួតប្រជែង ដើម្បីត្រៀមខ្លួនឆ្ពោះទៅកាន់ការប្រកួតកីឡាអាស៊ីលើកទី២០ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុង Aichi-Nagoya ប្រទេសជប៉ុន។


សហព័ន្ធកីឡាទូកក្ដោងកម្ពុជាចាត់ទុកថា នេះគឺជាជោគជ័យថ្មីមួយរបស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា នៅដើមឆ្នាំ២០២៦ ដែលក្រុមកីឡាករទូកក្តោងកម្ពុជាឈ្នះមេដាយមាស ពីការប្រកួតកីឡាទូកក្តោងប្រភេទ Windsurfing Techno 293  ជាលក្ខណៈអន្តរជាតិ។ ជ័យជម្នះនេះក៏បានកើតឡើងក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់ ឯកឧត្តម Gordon Tang ប្រធានសហព័ន្ធ និងឯកឧត្តម ថោង រដ្ឋសក្កិ អនុប្រធានអចិន្ត្រៃយ៍នៃសហព័ន្ធ ដែលតែងតែផ្តល់ឱកាសដល់កីឡាករ កីឡាការិនី ចេញទៅចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ រហូតបានយកមេដាយមUploaded image

សូមបញ្ជាប់ផងដែរថា សហព័ន្ធកីឡាទូកក្ដោងកម្ពុជាគ្រោងនឹងបញ្ជូនកីឡាករ កីឡាការិនី ចេញទៅចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិជាបន្តបន្ទាប់ដូចជានៅប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី ដើម្បីបន្តប្រកួតប្រជែងដណ្តើមមេដាយជូនជាតិ៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
79
Germany
26
Singapore
12
United Kingdom
5
Japan
4
Hong Kong
3
Sweden
3
Senegal
3
South Korea
2
Pakistan
2
Poland
1
China
1
Brazil
1
United Arab Emirates
1
Italy
1
Philippines
1
South Africa
1
Bangladesh
1
Azerbaijan
1
សរុប
148
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន