Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាចាត់ទុកកីឡាហាប់គីដូជាជម្រើសល្អសម្រាប់បង្ក្រាបមុខសញ្ញានានា

Published on 28-02-2026 1094 មើល

Facebook Twitter or X Instagram

សិក្ខាកាមចំនួន២៥រូបជាមន្ត្រីកងកម្លាំងប្រចាំនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលវិញ្ញាបនបត្រពីសហព័ន្ធខ្មែរកីឡាហាប់គីដូ នៅព្រឹកថ្ងៃសៅរ៍ មកទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលស្ដីពីក្បាច់គុនហាប់គីដូ ចំនួន២០ម៉ោង។

Uploaded image

លោកឧត្ដមសេនីយ៍ទោ ហេង សំណាង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ទោ សុខ នី ប្រធាននាយកដ្ឋាន បានមានប្រសាសន៍ថា ក្បាច់គុនហាប់គីដូពិតជាមានសារៈសំខាន់ក្នុងស្ថានភាពបង្ក្រាបមុខសញ្ញា ព្រោះមានក្បាច់ស្នៀតច្រើនទាំងក្លេ និងក្រៀក។ ហេតុដូចនេះហើយបានជានាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយសហព័ន្ធខ្មែរកីឡាហាប់គីដូរៀបចំផែនការសម្រាប់បណ្ដុះបណ្ដាលមន្ត្រីនគរបាលរបស់ខ្លួន។ ឆ្នាំនេះក៏ជាឆ្នាំទី២ដែលវគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើង បន្ទាប់ពីលើកទី១បានប្រព្រឹត្តទៅកាលឆ្នាំ ២០២៥។

Uploaded image

លោកឧត្ដមសេនីយ៍ ហេង សំណាង សង្កត់ធ្ងន់ថា បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលដ៏សំខាន់នេះ មន្ត្រីរបស់លោកបានអនុវត្តការងារបង្ក្រាបកាន់តែមានប្រសិទ្ធភាពតាមក្បួនខ្នាតក្បាច់គុន។


ចំណែកលោកឧកញ៉ា គួច ហុងជៀក ប្រធានស្ដីទីសហព័ន្ធខ្មែរកីឡាហាប់គីដូ បានថ្លែងអំណរគុណដល់អគ្គស្នងការដ្ឋាននគរបាលជាតិដែលបានជ្រើសរើសប្រភេទកីឡាហាប់គីដូសម្រាប់កងកម្លាំង។ លោកឧកញ៉ាបញ្ជាក់ថា កីឡាហាប់គីដូមានក្បាច់ស្នៀតពិសេសស័ក្ដិសមសម្រាប់ការបង្ក្រាបមុខសញ្ញា។ 

Uploaded image

លោកឧកញ៉ា គួច ហុងជៀក បញ្ជាក់ថា សហព័ន្ធខ្មែរកីឡាហាប់គីដូស្វាគមន៍ចំពោះនាយកដ្ឋានពាក់ព័ន្ធផ្សេងៗ សម្រាប់បណ្ដុះបណ្ដាលកងកម្លាំងទទួលបានក្បាច់គុនបង្ក្រាបមុខសញ្ញាប្រកបដោយប្រសិទ្ធភាព៕

Uploaded image

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
77
Germany
26
Singapore
12
United Kingdom
5
Japan
4
Hong Kong
3
Sweden
3
Senegal
3
South Korea
2
Pakistan
2
Poland
1
China
1
Brazil
1
United Arab Emirates
1
Italy
1
Philippines
1
South Africa
1
Bangladesh
1
Azerbaijan
1
សរុប
146
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន