Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ប្រដាល់សកលអាជីពប្រចាំខែលើកដំបូងជាចលករដ៏សំខាន់ដើម្បីអភិវឌ្ឍកីឡាប្រដាល់សកលនៅកម្ពុជា

Published on 23-02-2026 865 មើល

Facebook Twitter or X Instagram

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បើកសករាជថ្មី កម្មវិធីកីឡាប្រដាល់សកលអាជីព "Dragon the Golden Ring" ដែលជាការប្រកួតប្រចាំខែ លើកដំបូង ដោយមានការចូលរួមឧបត្ថម្ភគាំទ្រផ្ដាច់មុខពីក្រុមហ៊ុន វឌ្ឍនៈ ដំណើរការពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ខែធ្នូ ឆ្នាំ ២០២៦។

Uploaded image

លោក ប៊ុយ សុភ័ណ្ឌ ប្រធាន​សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា មានប្រសាសន៍ថា នេះជាទំព័រថ្មីសម្រាប់កីឡាប្រដាល់សកលនៅកម្ពុជា និងជាឱកាសដ៏សំខាន់ដើម្បីសម្រួចធនធានកីឡាករ កីឡាការិនីសម្រាប់ការប្រកួតប្រជែងនានាលើឆាកអន្តរជាតិ ជាពិសេសឆ្ពោះទៅគោលដៅជាប់ទៅព្រឹត្តការណ៍កីឡាអូឡាំពិកតាមរយៈការជម្រុះ (Qualify)។ ទន្ទឹមនឹងនេះ ការរៀបចំក៏បានបង្ហាញពីការជឿជាក់របស់ក្រុមហ៊ុនវឌ្ឍនៈដែលតែងតែឧបត្ថម្ភគាំទ្រសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ជាពិសេសការរៀបចំការប្រកួតប្រចាំខែ និងការត្រៀមទៅប្រកួតនៅក្រៅប្រទេស។ តាមរយៈការសហការជាមួយក្រុមហ៊ុនវឌ្ឍនៈ ឯកឧត្ដម ប៊ុយ សោភ័ណ្ឌ សង្ឃឹមថា ប្រដាល់សកលកម្ពុជានឹងអាចនាំយកបាននូវសមិទ្ធផលល្អៗយ៉ាងច្រើន។

Uploaded image


សម្រាប់កម្មវិធីប្រកួតមាន៦គូ ដោយផ្ដោតទាំងក្រុមថ្នាលយុវជន ក្រុមធំ និងមានគូអន្តរជាតិទៀតផង។


លោក ប៊ុយ សុភ័ណ្ឌ ក៏បានអំពាវនាវឱ្យមហាជនចូលរួមទស្សនាច្រើនកុះករនៅសាលប្រដាល់សកលនៃពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។ ជាមួយគ្នានេះ លោកប្រធានសហព័ន្ធក៏ទទូចឱ្យកីឡាករ កីឡាការិនីខិតខំប្រឹងប្រែងដើម្បីក្ដោបឱកាសដ៏សំខាន់នេះឱ្យបាន។

Uploaded image




អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
77
Germany
26
Singapore
12
United Kingdom
5
Japan
4
Hong Kong
3
Sweden
3
Senegal
3
South Korea
2
Pakistan
2
Poland
1
China
1
Brazil
1
United Arab Emirates
1
Italy
1
Philippines
1
South Africa
1
Bangladesh
1
Azerbaijan
1
សរុប
146
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន