Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

វី សុភ័ស្ស ប្ដេជ្ញាប្រកួតឱ្យជក់ចិត្តក្នុងកម្មវិធីប្រដាល់សកលអាជីពប្រចាំខែ

Published on 25-02-2026 667 មើល

Facebook Twitter or X Instagram

កីឡាករឆ្នើម វី សុភ័ស្ស អះអាងថា នឹងប្រកួតអស់ពីសមត្ថភាពប្រកបដោយភាពជក់ចិត្តសម្រាប់ទស្សនិកជនក្នុងកម្មវិធីប្រដាល់សកលប្រចាំខែ Dragon the Golden Ring រៀបចំដោយសហព័ន្ធកីឡាប្រដាល់កម្ពុជា ក្រោមការឧបត្ថម្ភធំដោយក្រុមហ៊ុនវឌ្ឍនៈ។

Uploaded image


កីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជាដដែលសង្កត់ធ្ងន់ថា នេះជាឱកាសដ៏ល្អដើម្បីពង្រីកទីផ្សារកីឡាប្រដាល់សកលក្នុងស្រុក ក៏ដូចជាឱកាសសម្រាប់អត្តពលិកប្រដាល់សកលជាតិដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតកម្រិតអន្តរជាតិនានា។


កម្មវិធីប្រដាល់សកលអាជីពប្រចាំខែ Dragon the Golden Ring នឹងដំណើរការចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ តទៅនៅសាលកីឡាប្រដាល់សកលកម្ពុជា នាពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមាន៦គូក្នុងមួយសប្ដាហ៍។

Uploaded image

ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ប្រធាន​សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាមានប្រសាសន៍ថា កម្មវិធីពិសេសថ្មីនេះជាលក្ខណៈអាជីពតែម្ដង ដោយមិនមានការពាក់អាវ និងប្រដាប់ការពារក្បាលឡើយ ហើយផ្ដោតទាំងកម្រិតថ្នាល ក្រុមធំ និងមានទាំងគូអន្តរជាតិទៀតផង។

កម្មវិធីប្រដាល់សកលអាជីពប្រចាំខែ Dragon the Golden Ring នឹងប្រព្រឹត្តទៅចំនួនមួយខែម្ដង រហូតដល់ខែធ្នូ ឆ្នាំ ២០២៦៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
78
Germany
26
Singapore
12
United Kingdom
5
Japan
4
Hong Kong
3
Sweden
3
Senegal
3
South Korea
2
Pakistan
2
Poland
1
China
1
Brazil
1
United Arab Emirates
1
Italy
1
Philippines
1
South Africa
1
Bangladesh
1
Azerbaijan
1
សរុប
147
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន