Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ប្រធានក្លឹបប្រដាល់CN19គុនចម្រុះចាយទុន១លានដុល្លារបណ្តុះកូនខ្មែរក្នុងវិស័យប្រដាល់

Published on 16-02-2026 1053 មើល

Facebook Twitter or X Instagram

ព្រះសីហនុ៖លោកលី ជិនតាវ ប្រធានក្លឹបកីឡាប្រដាល់CN19គុនចម្រុះដែលមានមូលរដ្ឋាននៅក្នុងខេត្តព្រះសីហនុ បានចំណាយទន់ផ្ទាល់ខ្លួនរបស់លោកចំនួន១លានដុល្លារបណ្តុះបណ្តាលដល់យុវជនកម្ពុជាក្នុងវិស័យប្រដាល់ដែលនឹងជំរុញអភិវឌ្ឍន៍សមត្ថភាពយុវជនទទួលបានការបណ្តុះបណ្តាលទាំងនោះឱ្យឈានជើងឡើងប្រកួតដល់សង្វៀនអន្តរជាតិដូចជាសង្វៀនប្រដាល់ONE CHAMPION SHIPជាដើម។

Uploaded image

ប្រធានក្លឹបខាងលើ បានព្យាករណ៍ថា តាមរយៈការសម្រួចសមត្ថភាពដោយគ្រូអន្តរជាតិបូករួមជាមួយគ្រូកម្ពុជាយ៉ាងយូពី៣ទៅ៥ឆ្នាំទៀតក្លឹបរបស់លោកនឹងមានកីឡាករមានសមត្ថភាពអាចប្រឡុកឈានជើងចូលអង្រួនលើសង្វៀនអន្តរជាតិដូចជាONEឬក៏សង្វៀនUFCបាន។

លោកថា បច្ចុប្បន្ននេះ ក្លឹបប្រដាល់CN19គុនចម្រុះបានបង្ហាញវត្តមានបានចំនួន១០ខែហើយ ប៉ុន្តែកីឡាករនៅក្នុងក្លឹបមានការរីកចម្រើនសមត្ថភាពគួរកត់សម្គាល់។

Uploaded image

នេះជាការវិនិយោគក្នុងជំហ៊ានទី១នៅឡើងទេក្នុងទំហំ១លានដុល្លារនេះ។ប៉ុន្តែជំហ៊ានទី២ដែលជាជំហ៊ានបន្ទាប់អាចនឹងគ្រោងចាយថវិកាលើការបណ្តុះបណ្តាលប្រមាណជា៥លានដុល្លារទៀតធ្វើឱ្យក្លឹបក្លាយជាក្លឹបមានសក្កានុពលក្នុងតំបន់អាស៊ី។


លោកលី ជិនតាវ សង្ឈឹមយ៉ាងមុតមាំថា ក្លឹបគុនចម្រុះមួយនេះនឹងក្លាយជាជំរុំហ្វឹកហាត់ហាត់សម្រាប់កីឡាករមកពីក្រៅប្រទេសមកហ្វឹកហាត់ប្រដាល់គុនខ្មែរដើម្បីលើកស្ទួយគុនខ្មែរកាន់តែល្បីល្បាញលើឆាកអន្តរជាតិ។

Uploaded image

សូមរំលឹកថា លោកលី ជិនតាវគឺជាជនជាតិចិនបានស្នាក់នៅប្រទេសកម្ពុជារយៈពេល៨ឆ្នាំមកហើយ គោលដៅបើកក្លឹបប្រដាល់CN19គុនចម្រុះនេះគឺលោកចង់ជួយដល់កុមារកម្ពុជាទទួលបាននៅការបណ្តុះបណ្តាលក្នុងវិស័យប្រដាល់៕

Uploaded image

Uploaded image

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
77
Germany
26
Singapore
12
United Kingdom
5
Japan
4
Hong Kong
3
Sweden
3
Senegal
3
South Korea
2
Pakistan
2
Poland
1
China
1
Brazil
1
United Arab Emirates
1
Italy
1
Philippines
1
South Africa
1
Bangladesh
1
Azerbaijan
1
សរុប
146
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន