Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ប្រធានអូឡាំពិកកាតា ជាប់ជាប្រធានថ្មី នៃ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី

Published on 28-01-2026 1154 មើល

Facebook Twitter or X Instagram

ព្រះអង្គម្ចាស់ Sheik Joaan Bin Hamad Al Thani បានជាប់ជាព្រះប្រធានថ្មី នៃ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ជំនួសលោក Randhir Singh។


បើតាមប្រសាសន៍  ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ការជ្រើសរើសប្រធានថ្មីនេះ បានធ្វើឡើងក្នុង មហាសន្និបាត ក្រុមប្រឹក្សាអូឡាំពិកអាស៊ី លើកទី ៦៦ ដែលប្រព្រឹត្តទៅនៅ រដ្ឋធានី តាស្កិន ប្រទេសអ៊ូបេគីស្ថាន។

 

ឯកឧត្ដម វ៉ាត់ ចំរើន បានបញ្ជាក់ដែរថា ក្រៅពីការពិភាក្សាពី ផែនការ ការងារផ្សេងៗ មហាសន្និបាតនេះក៏ផ្ដោតទៅលើការបញ្ចប់អាណត្តិចាស់ និងជ្រើសរើស ប្រធានថ្មី ជំនួសលោក Randhir Singh ដែលមានវ័យច្រើន និងមានបញ្ហាសុខភាពផងដែរ។

Uploaded image

ដោយសារតែមិនមានបេក្ខភាពផ្សេងទៀត ព្រះអង្គម្ចាស់ Sheik Joaan Bin Hamad Al Thani បានទទួលសម្លេងគាំទ្រជាឯកច្ឆ័ន្ទពីប្រទេសទាំង ៤៥ ដែលជាសមាជិក OCA។


ក្នុងនាមជា ព្រះប្រធានថ្មី ព្រះអង្គម្ចាស់ បានបង្ហាញការប្ដេជ្ញាព្រះទ័យថា នឹងបង្រួបបម្រួម ព្រមទាំងធ្វើឱ្យចលនាអូឡាំពិកអាស៊ី កាន់តែសកម្ម ក៏ដូចជាជំរុញឱ្យមានតម្លាភាព គណនេយ្យភាព និងអភិបាលកិច្ចល្អក្នុងការគ្រប់គ្រង។


សូមរំឭកថា លោក Randhir Singh ជនជាតិឥណ្ឌា វ័យ៧៩ឆ្នាំ បានចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី  កាលខែកញ្ញា ឆ្នាំ២០២១៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
105
Germany
32
Singapore
17
United Kingdom
8
Japan
5
Hong Kong
4
Senegal
3
Sweden
3
Pakistan
2
South Korea
2
Vietnam
2
United Arab Emirates
1
Poland
1
China
1
Azerbaijan
1
Brazil
1
Italy
1
Philippines
1
South Africa
1
Bangladesh
1
The Netherlands
1
Mexico
1
សរុប
194
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន