Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កីឡាការិនី រិទ្ធ ម៉ូនីតា ជម្នះចូលរួមរត់ព្រឹត្តិការណ៍ Angkor Ultra Trailលើទី៩ចង់បង្ហាញពិភពលោកថា កម្ពុជាជាប្រទេសសុវត្ថិភាព

Published on 24-01-2026 2016 មើល

Facebook Twitter or X Instagram

កីឡាការិនីកម្ពុជាដំបូងគេចូលរួមរត់វិញ្ញាសា១០០គីឡូម៉ែត្រក្នុងព្រឹត្តិការណ៍ Angkor Ultra Trailមិនព្រមបោះបង់ចោលមហិច្ឆិតាក្នុងការចូលរួមបើទោះបីការត្រៀមខ្លួនបានតិចជាងឆ្នាំមុនៗក៏ដោយ ។ ការជម្នះចូលរួមរត់ក្នុងវិញ្ញាសាចម្ងាយនេះ ព្រោះនាងចង់បង្ហាញសារទៅកាន់ពិភពលោកថា កម្ពុជាជាប្រទេសសុវត្ថិភាពខ្ពស់។

Uploaded image

កីឡាការិនីរត់ចម្ងាយមួយរូបរបស់កម្ពុជាលើវិញ្ញាសារត់១០០គីឡូម៉ែត្រដែលចូលរួមដំបូងគេក្នុងព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយឬ Angkor Ultra Trail បានបង្ហាញមោទនភាពចូលរួមដើម្បីបង្ហាញសារទៅកាន់ពិភពលោកថា ប្រទេសកម្ពុជាជាទឹកដីដែលមានសុវត្ថភាពខ្ពស់បំផុត ទោះបីជាមានការបំពានមកលើទឹកដីខណ្ឌសីម៉ាពីសំណាក់ប្រទេសជិតខាងក៏ដោយ។ប៉ុន្តែរាល់បញ្ហាទាំងអស់នេះវាមិនបានប៉ះពាល់ទៅដល់សុខសុវត្ថិភាពទៅដល់ភ្ញៀវទេសចរណ៍ដែលមកចូលរួមរត់ព្រឹត្តិការណ៍ និងដំណើរកំសាន្តនោះទេ។


កីឡាការិនី វ័យ៣៣ឆ្នាំ  រិទ្ធ ម៉ូនីតា អ្នករត់មកពីរាជធានីភ្នំពេញ បានថ្លែងលើកឡើងបែបនេះ គ្រាដែលនាងមកចូលរួមរត់ជាមួយលោកឪពុក ក្នុងព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយឬ Angkor Ultra Trailលើទី៩ នៅទឹកដីអង្គរ ខេត្តសៀមរាប។

Uploaded image

កីឡាការិនីរូបនេះ បានគូសបញ្ជាក់ថា នេះជាលើកទី៣ហើយ សម្រាប់រូបនាងចូលរួមក្នុងព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ។ ដោយកាលពីចូលរួមលើកទី១ បានហ្វឹកហាត់ត្រៀមខ្លួនបានរយៈពេលកន្លះខែ ហើយការចូលរួមលើកទី២ ការហ្វឹកហាត់ត្រៀមខ្លួនបានមួយសប្តាហ៍ខណៈលើកទី៣ Angkor Ultra Trailលើទី៩ ឆ្នាំ២០២៦នេះ នាងបានហ្វឹកហាត់ត្រៀមខ្លួនបានតិចតួចបំផុត។


រិទ្ធ ម៉ូនីតា បានអះអាងថា កត្តាដែលជម្នះឱ្យនាងនៅតែបន្តចូលរួមមិនបោះបង់សម្រាប់ព្រឹត្តិការណ៍រត់មួយនេះ ព្រោះការរត់គឺមានភាពសប្បាយរីករាយបានមើលឃើញនូវទេសភាពពិតដិតអារម្មណ៍ជាមួយនឹងវាល ស្រែភូមិឋានអ្នកស្រុកនិងប្រាសាទបូរាណរបស់ខ្មែរដែលជួយឱ្យនាងមានភាពសប្បាយរីករាយក្នុងចិត្ត។ជាពិសេស នាងចង់អំពាវនាវឱ្យស្រី្តកម្ពុជាចូលរួមរត់ក្នុងវិញ្ញាសានេះបានកាន់តែច្រើនផងដែរ។

Uploaded image

គួរឱ្យដឹងដែរថា រិទ្ធម៉ូនីតា ជាកីឡាការិនីកម្ពុជាតែម្នាក់គត់បានចូលរួមរត់ក្នុងព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយឬ Angkor Ultra Trailលើវិញ្ញាសារត់ចម្ងាយ១០០គីឡូម៉ែត្រកាលពីឆ្នាំ២០២៤ ខណៈឆ្នាំ២០២៦នេះ កីឡាការិនីកម្ពុជាចុះឈ្មោះរត់វិញ្ញាសា១០០គីឡូម៉ែត្របានកើនឡើងដល់ជាង១០នាក់ទៅហើយ៕

អត្ថបទពាក់ព័ន្ធ

សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាដាក់ទិសដៅអាណត្តិថ្មី បញ្ជ្រាបនៅតាមវិទ្យាល័យ

13 ម៉ោងមុន

ថ្នាក់ដឹកនាំជឺជីតស៊ូកម្ពុជា ថា លទ្ធផលពីការប្រកួតជើងឯកអាស៊ីនៅកាហ្សាក់ស្ថានជាការត្...

4 ថ្ងៃមុន

លោក Martin អ្នកជំនួញជនជាតិប៉ូឡូញត្រៀមឡើងប្រកួតប្រដាល់សកលតទល់កីឡាករឆ្នើមកម្ពុជា R...

5 ថ្ងៃមុន

NOCC ទទួលបានការគាំទ្រពីក្រុមហ៊ុន វឌ្ឍនៈ ក្នុងដំណើរឆ្ពោះទៅសម្រេចសុបិនកម្ពុជា ឈ្នះ...

5 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
374
Singapore
92
Germany
57
France
54
Vietnam
41
China
39
United Kingdom
30
South Korea
29
Brazil
23
Hong Kong
16
Cambodia
16
The Netherlands
14
Poland
10
Bangladesh
8
Japan
6
Iraq
6
Indonesia
5
Canada
4
New Zealand
4
Ireland
4
Mexico
4
Venezuela
3
Malaysia
3
Ecuador
3
Sweden
3
Colombia
3
Australia
3
Syria
3
Türkiye
2
India
2
Nigeria
2
South Africa
2
Jamaica
2
Albania
2
សរុប
899
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.