Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

Angkor Ultra Trail លើកទី៩ មកដល់ស្អែកនេះ ដោយមានអ្នករត់មិនចាញ់ឆ្នាំមុនឡើយ

Published on 23-01-2026 1129 មើល

Facebook Twitter or X Instagram

ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ(Angkor Ultra Trail) លើកទី៩ នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ស្អែកនេះ នៅបរិវេណរមណីយដ្ឋានអង្គរ ដោយមានអត្តពលិកជាតិ-អន្ដរជាតិប្រមាណ ១,៧០០នាក់ចូលរួម ប្រហាក់ប្រហែលកាលពីឆ្នាំមុនដែរ។


ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) មានប្រសាសន៍ថា មកទល់ពេលនេះ ដំណើរការរៀបចំព្រឹត្តិការណ៍កីឡារត់ប្រណាំងឆ្លងកាត់ឧបសគ្គនេះ បានប្រព្រឹត្តទៅដោយរលូន ដោយមានការគាំទ្រពីអាជ្ញាធរខេត្តសៀមរាប អាជ្ញាធរអប្សរា និងគ្រឹះស្ថានអង្គរ ក៏ដូចជាកងកម្លាំងពាក់ព័ន្ធទាំងអស់ ដើម្បីធានា និងថែរក្សាសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ ក៏ដូចជាការរៀបចំឲ្យបានគគ្រឹកគគ្រេង។

Uploaded image

ចំពោះចំនួនអ្នកចូលរួម ក៏មានសន្ទុះល្អ បើធៀបកាលពីឆ្នាំមុន មានអ្នកចូលរួម ១,៧០០នាក់ ខណៈឆ្នាំនេះ មុនព្រឹត្តិការណ៍មកដល់ ក៏មានអ្នកចុះឈ្មោះរង្វង់ ១,៧០០នាក់ដែរ ។ តួរលេខនេះ បង្ហាញថា ការចូលរួមរបស់អ្នករត់ចម្ងាយឆ្ងាយមកពីជុំវិញពិភពលោក ក្នុងព្រឹត្តិការណ៍ Angkor Ultra Trail លើទឹកដីអច្ឆរិយអង្គរ នៅតែមានសន្ទុះល្អ ពិសេសកំណើនអត្តពលិកជាតិ-អន្ដរជាតិ ដែលបានចូលរួមរត់ចម្ងាយ ១០០គីឡូម៉ែត្រតែម្ដង។

Uploaded image

ឯកឧត្តមបន្ដថា «កំណើននៃការចូលរួមរបស់យើង គឺកាន់តែល្អ ដោយសារយើងឃើញថា មានអ្នករត់ចម្ងាយឆ្លងកាត់ឧបសគ្គចម្ងាយ ១០០គីឡូម៉ែត្រ មានការរីកចម្រើន ដែលបង្ហាញពីភាពរឹងមាំផ្នែកសុខុមាលភាពរបស់ប្រជាជនយើង។ អ៊ីចឹងអ្នកចូលរួមច្រើនជាងគេជាង ៥០០នាក់ មានកម្ពុជា ហើយជនជាតិបារាំងក៏កើនជាង ៥០០នាក់ដែរ ។ បន្ទាប់មកប្រទេសផ្សេងៗទៀត មកពីអឺរ៉ុប អាមេរិក អង់គ្លេស ជប៉ុន និងចិនជាដើម សុទ្ធតែជូលរួម»។

Uploaded image

«នេះជាសក្ខីភាពនៃការរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីជួយដល់សង្គមជាតិរបស់យើង ជួយដល់ប្រតិបត្តិករទេសចរណ៍ និងខេត្តសៀមរាប។ យើងសង្ឃឹមថា គណៈកម្មការនឹងខិតខំរៀបចំឲ្យបានបានល្អ ប្រកបដោយសុវត្ថិភាព និងជោគជ័យក្នុងខួបលើកទី៩ ដើម្បីឈានទៅរកការរៀបចំខួបលើកទី១០ នាឆ្នាំក្រោយ កាន់តែអធិកអម ជាមួយគោលដៅទាក់ទាញអ្នកចូលរួមឲ្យបានយ៉ាងហោច ៥ពាន់នាក់»។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែម។

Uploaded image

គួរដឹងថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ លើកទី៩ ដែលនឹងប្រព្រឹត្តទៅ នាព្រឹកថ្ងៃសៅរ៍នេះ គឺមាន ៦វិញ្ញាសា រួមមានរត់ចម្ងាយ ៨គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ និងរត់ចម្ងាយ ១០០គីឡូម៉ែត្រ។ ព្រឹត្តិការណ៍នេះដែរ គ្រោងនឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕

Uploaded image

Uploaded image

Uploaded image

Uploaded image

អត្ថបទពាក់ព័ន្ធ

សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាដាក់ទិសដៅអាណត្តិថ្មី បញ្ជ្រាបនៅតាមវិទ្យាល័យ

13 ម៉ោងមុន

ថ្នាក់ដឹកនាំជឺជីតស៊ូកម្ពុជា ថា លទ្ធផលពីការប្រកួតជើងឯកអាស៊ីនៅកាហ្សាក់ស្ថានជាការត្...

4 ថ្ងៃមុន

លោក Martin អ្នកជំនួញជនជាតិប៉ូឡូញត្រៀមឡើងប្រកួតប្រដាល់សកលតទល់កីឡាករឆ្នើមកម្ពុជា R...

5 ថ្ងៃមុន

NOCC ទទួលបានការគាំទ្រពីក្រុមហ៊ុន វឌ្ឍនៈ ក្នុងដំណើរឆ្ពោះទៅសម្រេចសុបិនកម្ពុជា ឈ្នះ...

5 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
374
Singapore
92
Germany
57
France
54
Vietnam
41
China
39
United Kingdom
30
South Korea
29
Brazil
23
Hong Kong
16
Cambodia
16
The Netherlands
14
Poland
10
Bangladesh
8
Japan
6
Iraq
6
Indonesia
5
Canada
4
New Zealand
4
Ireland
4
Mexico
4
Venezuela
3
Malaysia
3
Ecuador
3
Sweden
3
Colombia
3
Australia
3
Syria
3
Türkiye
2
India
2
Nigeria
2
South Africa
2
Jamaica
2
Albania
2
សរុប
899
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.