Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ក្រសួងអប់រំ យុវជន និង កីឡា ជំរុញការរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់ជាតិធំៗឱ្យមានប្រសិទ្ធភាព និងទាក់ទាញ

Published on 22-01-2026 1251 មើល

Facebook Twitter or X Instagram

ក្នុងកិច្ចប្រជុំស្ដីពីការត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាជាតិធំៗឆ្នាំ២០២៦ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ឆ្នាំ២០២៦ នាសាលប្រជុំនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីកំណែទម្រង់ស៊ីជម្រៅរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងជំរុញឱ្យការរៀបចំប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងទាក់ទាញ។

Uploaded image

សម្រាប់ឆ្នាំ២០២៦ ក្រសួងអប់រំ យុវជន និង កីឡា មានព្រឹត្តិការណ៍កីឡាសំខាន់ៗមួយចំនួនដូចជា កីឡាសិស្សបឋមសិក្សា ឧត្ដមសិក្សា និង ព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣។ ឯកឧត្ដម វ៉ាត់ ចំរើន មានប្រសាសន៍ថា ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់មួយដើម្បីរៀបចំកែទម្រង់ស៊ីជម្រៅឱ្យដំណើរការប្រព្រឹត្តទៅបានយ៉ាងល្អ។

Uploaded image

ឯកឧត្ដមរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តាមគម្រោងព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនៅសប្ដាហ៍ទី២នៃខែវិច្ឆិកា។ នេះជាព្រឹត្តិការណ៍កីឡាជាតិដ៏ធំដែលមានការចូលរួមពីប្រតិភូ គ្រូបង្វឹក និងអត្តពលិកទូទាំងប្រទេសរាប់ពាន់នាក់ ដែលទាមទារការសហការពីសហព័ន្ធកីឡាជាតិ មន្ទីរអប់រំ យុវជន និងកីឡា និងអាជ្ញាធរគ្រប់រាជធានីខេត្ត ដើម្បីឱ្យមានការប្រកួតប្រជែងប្រកបដោយសមធម៌ ក៏ដូចជាមានភាពអស្ចារ្យ និងផុសផុល។ 

Uploaded image

ទាក់ទងទៅនឹងទីតាំងនៃការប្រកួតវិញ ក្រៅពីរាជធានីភ្នំពេញ ព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការ ខេត្តណាដែលមានហេដ្ឋារចនាសម្ព័ន្ធសមស្របនឹងប្រភេទកីឡា នឹងទទួលរៀបចំប្រភេទកីឡានោះ៕

Uploaded image

Uploaded imageUploaded imageUploaded imageUploaded imageUploaded imageUploaded imageUploaded image

អត្ថបទពាក់ព័ន្ធ

វៀតណាម និងបារាំង ប្ដេជ្ញាបន្តជំរុញការផ្សព្វផ្សាយ «គុនខ្មែរ» លើឆាកអន្តរជាតិ

13 ម៉ោងមុន

NOCC បញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ដល់មន្ត្រី និងគ្រូកីឡា ២៤...

1 ថ្ងៃមុន

ចន្ថា សំណាង ប្តេជ្ញាប្រកួតអស់ពីសមត្ថភាពនៅ Asian Games 2026 ដើម្បីខ្លួនឯង និងជាតិ

1 ថ្ងៃមុន

កិច្ចសហការ ៤ឆ្នាំរវាង AIA និង NOCC ជំរុញឱ្យស្ត្រីកម្ពុជារាប់ពាន់នាក់កាន់តែជ្រាបព...

3 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
179
Singapore
41
United Kingdom
26
Germany
24
Brazil
9
Hong Kong
8
France
6
China
6
Japan
4
South Korea
3
The Netherlands
2
Canada
2
Indonesia
1
Finland
1
Paraguay
1
Argentina
1
Ireland
1
Andorra
1
Cambodia
1
India
1
Honduras
1
សរុប
319
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន