Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ឯកឧត្ដមបណ្ឌិត ថោង ខុន ផ្ដល់អនុសាសន៍សំខាន់ៗចំនួន៥សម្រួចគុណផលអត្តពលិកកីឡាកាយសម្ព័ន្ធកម្ពុជា

Published on 01-01-2026 1229 មើល

Facebook Twitter or X Instagram

ដើម្បីធ្វើឱ្យកីឡាកាយសម្ព័ន្ធកម្ពុជា កាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណភាព កម្រិតខ្ពស់ ទទួលបានលទ្ធផលល្អ ក្នុងការចូលរួមប្រកួតលើឆាកអន្តរជាតិនានា ជាពិសេសការ ត្រៀមលក្ខណៈចូលរួមប្រកួតកីឡាអន្តរជាតិ និងហ្គេមនានាក្នុងឆ្នាំ២០២៦ និងធ្វើជាម្ចាស់ផ្ទះ កីឡាយុវជនអាស៊ីឆ្នាំ២០៣១ ឯកឧត្ដម ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធបាននាំយកអនុសាសន៍ដ៏សំខាន់របស់ឯកឧត្ដមបណ្ឌិត ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាដែលមានចំនួន៥ដូចខាងក្រោម ៖

Uploaded image

១. បណ្តុះបណ្តាលកីឡាករ កីឡាការិនីផ្ទាល់តាមកម្រិតអាយុ និងបញ្ជូនទៅហាត់ហ្វឹកហ្វឺន នៅក្រៅប្រទេស ក្នុងន័យបង្កើនទាំងបរិមាណ និងគុណភាពបច្ចេកទេសកម្រិតខ្ពស់ (High Performance)។


២. ពង្រឹងសមត្ថភាព ចៅក្រម មន្ត្រីបច្ចេកទេស គ្រូបង្វឹក គ្រូជំនួយ ឱ្យកាន់តែល្អប្រសើរទាំង បរិមាណ និងគុណភាព។


៣. ជំរុញឱ្យមានការរៀបចំការប្រកួតឱ្យបានច្រើន ការហ្វឹកហាត់ជាប្រចាំ នៅតាមបណ្តា ក្លឹប និងសមាគម។


៤. ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសហព័ន្ធ ក្លឹប សមាគម ដែលមានរួចមកហើយឱ្យបាន រឹងមាំ និងស្វែងរកដៃគូរអភិវឌ្ឍបន្ថែមទៀត។


៥. ជំរុញឱ្យមានការចូលរួមប្រកួតជាលក្ខណៈអន្តរជាតិឱ្យបានច្រើនជារៀងរាល់ឆ្នាំ។

Uploaded image

ការពាំនាំអនុសាសន៍ដ៏សំខាន់របស់ឯកឧត្ដមបណ្ឌិត ថោង ខុន តាមរយៈឯកឧត្ដមអគ្គលេខាធិការ ណយ ផាណា បែបនេះបានធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្ដមបណ្ឌិត ថោង ខុន ឆ្នាំ២០២៥ នាពហុកីឡដ្ឋានជាតិអូឡាំពិក នៅរសៀលថ្ងៃពុធ ទី៣១ ខែធ្នូ ឆ្នាំ២០២៥។ 

Uploaded image

ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញជាច្រើនថ្ងៃមក ឯកឧត្ដម ណយ ផាណា លើកឡើងថា ទទួលបាននូវលទ្ធផលល្អប្រសើរ។ នេះគឺជាការវាស់ស្ទង់សមត្ថភាព បច្ចេកទេស ទេពកោសល្យ ដែលកីឡាករ កីឡាការិនីម្នាក់ៗ បានប្រឹងប្រែងហ្វឹកហាត់កន្លងមក។ ជាលទ្ធផល កីឡាករ កីឡាការិនី ដែលទទួលជ័យលាភីនាពេលនេះ បានខិតខំតស៊ូព្យាយាមហ្វឹកហាត់ គោរព វិន័យបានល្អ យកចិត្តទុកដាក់ស្តាប់ការពន្យល់ បង្ហាត់បង្រៀនរបស់គ្រូបង្វឹក និងដោយមានការ យកចិត្តទុកដាក់ពីក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាពិសេសថ្នាក់ដឹកនាំសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា រួមជាមួយមន្ត្រីបច្ចេកទេសផងដែរ។

Uploaded image

សូមបញ្ជាក់ថា ការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្ដមបណ្ឌិត ថោង ខុន ឆ្នាំ២០២៥ មានការចូលរួមពីក្រុមក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និង ខេត្តស្ទឹងត្រែង មានកីឡាករ កីឡាការិនី៦៤នាក់ និង មន្ត្រីបច្ចេកទេស៣៣នាក់ ក្រោមការឧបត្ថម្ភថវិកាពីក្រសួងអប់រំ យុវជន និងកីឡា៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
149
Germany
43
Singapore
22
United Kingdom
12
Japan
6
Hong Kong
4
Brazil
4
Jordan
3
France
3
South Korea
3
Sweden
3
Senegal
3
China
3
The Netherlands
2
Azerbaijan
2
Vietnam
2
Pakistan
2
Bangladesh
2
South Africa
1
Philippines
1
Italy
1
Mexico
1
Ecuador
1
Norway
1
United Arab Emirates
1
Spain
1
Australia
1
Poland
1
សរុប
278
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន