Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ក្រសួង អប់រំយុវជន និងកីឡា ទទួលបានជំនួយជាសម្ភារៈសិក្សា និងកីឡា សម្រាប់ជួយដល់អ្នកភៀសសឹក

Published on 30-12-2025 837 មើល

Facebook Twitter or X Instagram

ជំនួយពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សាអូឡាំពិកអាស៊ីដែលភាគច្រើនជាសម្ភារៈកីឡា និងសម្ភារៈសិក្សាត្រូវបានបរិច្ចាគជួយជនភៀសឹក ពិសេសគ្រូបង្រៀន និងសិស្សានុសិស្ស តាមរយៈក្រសួងអប់រំ យុវជន និងកីឡា។

Uploaded image

ពិធីប្រគល់ និងទទួលត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅដោយឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា។

Uploaded image

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា "៖ ក្នុងនាមឯកឧត្ដមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានទទួលជំនួយសប្បុរសធម៌ពីចលនាអូឡាំពិកនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សាអូឡាំពិកអាស៊ីបានជួយជំនួយបន្ថែមទៀតដែលជូនទៅដល់ក្រសួងអប់រំ យុវជន និងកីឡា និងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅដោយឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា ដែលក្រសួងបានអំពាវនាវស្វែងរកជំនួយជាដើម្បីជួយដល់គ្រូបង្រៀន និងសិស្សានុសិស្ស និងអ្នកភៀសសឹកឯទៀត។ ជំនួយនេះជានិមិត្តរូបនៃការគាំទ្ររបស់ចលនាអូឡាំពិកដល់ប្រជាជន សិស្សានុសិស្ស និងកុមារភៀសឹក នូវឱកាសលេងកីឡា និងសិក្សា។ 

Uploaded image

ក្រៅពីស្បៀងអាហារដែល IOC និង OCA បានជួយនោះ គឺ សម្ភារៈកីឡាក៏រួមចំណែកជួយកាត់បន្ថយភាពតានតឹងផ្លូវចិត្តអ្នកភៀសសឹកផងដែរ។ នេះជាជំនួយផ្នែកកីឡានិង សិក្សាបន្ទាប់ពី IOC និង OCA បានផ្ដល់ជាជំនួយអង្ករ៥តោន និងសម្ភារៈផ្សេងៗទៀតនាពេលថ្មីៗនេះ។

Uploaded image

ទោះបីស្ថានភាពបច្ចុប្បន្នហាក់ធូរស្រាលបន្តិចមែន ប៉ុន្តែឯកឧត្ដម វ៉ាត់ ចំរើន នៅតែបានអំពាវនាវឱ្យមហាជនជួយដល់អ្នកភៀសសឹកបន្តទៀត៕

Uploaded imageUploaded imageUploaded imageUploaded imageUploaded imageUploaded image


អត្ថបទពាក់ព័ន្ធ

វៀតណាម និងបារាំង ប្ដេជ្ញាបន្តជំរុញការផ្សព្វផ្សាយ «គុនខ្មែរ» លើឆាកអន្តរជាតិ

14 ម៉ោងមុន

NOCC បញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ដល់មន្ត្រី និងគ្រូកីឡា ២៤...

1 ថ្ងៃមុន

ចន្ថា សំណាង ប្តេជ្ញាប្រកួតអស់ពីសមត្ថភាពនៅ Asian Games 2026 ដើម្បីខ្លួនឯង និងជាតិ

1 ថ្ងៃមុន

កិច្ចសហការ ៤ឆ្នាំរវាង AIA និង NOCC ជំរុញឱ្យស្ត្រីកម្ពុជារាប់ពាន់នាក់កាន់តែជ្រាបព...

3 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
194
Singapore
42
United Kingdom
28
Germany
26
Brazil
9
China
8
Hong Kong
8
France
6
Japan
4
South Korea
3
Canada
2
The Netherlands
2
Indonesia
1
Finland
1
Argentina
1
Ireland
1
Andorra
1
Paraguay
1
Cambodia
1
India
1
Honduras
1
Colombia
1
Poland
1
សរុប
343
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន