Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កម្មវិធីសមភាពស្ត្រីក្នុងវិស័យកីឡារួមចំណែកជំរុញសកម្មភាពស្ត្រីក្នុងកីឡាឱ្យកាន់តែផុសផុល

Published on 31-12-2025 1065 មើល

Facebook Twitter or X Instagram

នៅរសៀលថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ ២០២៥ ក្រុមការងារ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានធ្វើដំណើរទៅដល់. អនុវិទ្យាល័យសម្ដេចឪ នៅ ខេត្តព្រះសីហនុ ដើម្បីរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក និងសមភាពស្ត្រីក្នុងវិស័យកីឡា ដោយមានការចូលរួមពីសិស្សានុសិស្សជានារីជិត២០០នាក់ពីថ្នាក់ទី៧ដល់ថ្នាក់ទៅ៩ ។

Uploaded image

ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សា នៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាគ្រូឧទ្ទេសប្រចាំកម្មវិធីនេះ  មានប្រសាសន៍ថា វគ្គទី១នៃកម្មវិធីនេះ មានការចែករំលែកពី គុណតម្លៃអូឡាំពិក ចលនាអូឡាំពិក និងប្រវត្តិកីឡាអូឡាំពិក។ បន្ទាប់មក យុវតីទាំងអស់ក៏បានចូលរួមហ្វឹកហាត់កីឡាវាយសី  នៅក្លិបកីឡាវាយសី SBC ក្នុងវិទ្យាល័យសម្ដេចឪ ដើម្បីជាការផ្សព្វផ្សាយយុទ្ធនាការយុវតីម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត។

Uploaded image

ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ សង្ឃឹមថា ក្រោយវគ្គនេះ យុវតីជាសិស្សានុសិស្សនៅ វិទ្យាល័យសម្ដេចឪ នឹងបានចូលរួមលេងកីឡាកាន់តែច្រើន ជាពិសេស  កីឡាវាយសី ព្រោះស័ក្ដិសមនឹងនារី ដែលមិនបង្កជាបញ្ហាដល់រាងកាយ ដូចកីឡាមួយចំនួនទៀតឡើយ។ ជាមួយគ្នានេះ យុវតីទាំងអស់បានចូលរួមលេងកីឡាយ៉ាងផុសផុល  ដែលជាសកម្មភាពល្អសម្រាប់សុខភាព។

Uploaded image

ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ បានបញ្ជាក់ដែរថា  កម្មវិធីសមភាពស្ត្រីក្នុងវិស័យកីឡា ស្ថិតក្រោមគម្រោង នៃ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី  ដើម្បីលើកកម្ពស់ស្រ្តី  ឱ្យបានដឹងពីការអប់រំគុណតម្លៃអូឡាំពិក ជំរុញស្ត្រីចូលរួមលេងកីឡា និងសមភាពយេនឌ័រក្នុងវិស័យកីឡាដែលស្ត្រីមានសិទ្ធិចូលរួមលេងកីឡាដូចបុរសដែរ ខុសពីអូឡាំពិកសម័យបុរាណដែលស្ត្រីមិនអាចលេងកីឡាបាន។

Uploaded image

ចំណែកអ្នកគ្រូ ហាង សុខឡា គ្រូអប់រំកាយ និងកីឡានៅ  វីទ្យាល័យសម្ដេចឪ បានអោយដឹងថា សិស្សានុសិស្ស របស់អ្នកគ្រូ ទាំងអស់  សុទ្ធតែបានបង្ហាញភាពរីករាយក្នុងការចូលរួមត្រងត្រាប់ស្ដាប់ការចែករំលែកពីប្រវត្តិចលនាកីឡាអូឡាំពិក និងបានចូលរួមលេងកីឡា ដែលឱ្យយុវតីទាំងអស់បានយល់ដឹងពីគុណតម្លៃនៃកីឡា និងសុខភាព។

Uploaded image

សូមបញ្ជាក់ថា កម្មវិធីអប់រំគុណតម្លៃអូឡាំពិក និងសមភាពស្ត្រីក្នុងវិស័យកីឡា នេះត្រូវបានអនុវត្តតាំងពីឆ្នាំ ២០២១ ដែលបានរួមចំណែកបំផុសសកម្មភាពកីឡា ដល់មហាជន និងយុវជន ជាពិសេស ស្ត្រី ដែលធ្វើឱ្យមានការយល់ដឹងកាន់តែខ្លាំងពីសារៈសំខាន់នៃ ការលេង កីឡាចំពោះសុខភាព៕

Uploaded imageUploaded imageUploaded imageUploaded imageUploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
152
Germany
43
Singapore
22
United Kingdom
12
Japan
6
Hong Kong
5
Brazil
4
France
3
Senegal
3
China
3
Sweden
3
Jordan
3
South Korea
3
Azerbaijan
2
Vietnam
2
The Netherlands
2
Bangladesh
2
Pakistan
2
Spain
1
Australia
1
Benin
1
Colombia
1
Norway
1
Ecuador
1
Mexico
1
South Africa
1
Philippines
1
Italy
1
Poland
1
United Arab Emirates
1
សរុប
284
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន