Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

មូលនិធិជួយវិរកងទ័ពនិងជនភៀសសឹករបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាប្រមូលបាន១២លានរៀល

Published on 27-12-2025 938 មើល

Facebook Twitter or X Instagram

ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្រកាសថា មូលនិធិជួយដល់វិរកងទ័ព និងជនភៀសសឹកដែលសហព័ន្ធលក់អាវ និងកៀរគរពីបណ្តាសប្បុរសជនទទួលបាន១២លានរៀល។

ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្រកាសឱ្យដឹងថា មូលនិធិដែលសហព័ន្ធបានកៀរគរពីសំណាក់សប្បុរសជន ក្រុមហ៊ុន និងបានមកពីការលក់អាវចំនួន២០០អាវ គឺទទួលបានថវិកាសរុបចំនួន១២លានរៀល។


ការគូសបញ្ជាក់របស់ប្រធានសហព័ន្ធខាងលើនេះ នាល្ងាចថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ២០២៥ នៅសាលកីឡានៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោយបញ្ចប់ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥។

Uploaded image

ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បានបញ្ជាក់ថា ថវិកាសរុបចំនួន១២លានរៀលនេះ គឺជាថវិកាលើសការរំពឹងទុក ខណៈសហព័ន្ធរំពឹងថាប្រមូលបានតែត្រឹមជាង១០លានរៀលប៉ុណ្ណោះ។ ថវិកានិងសម្ភារ:បរិក្ខា ស្បៀងអាហារ ដែលកៀគរបានពីសប្បុរសជនទាំងអស់នេះនិងអមរួមទៅជាមួយសម្ភារ:បរិក្ខា និងស្បៀងអាហារដែលជាជំនួយសប្បុរសធម៌របស់ចលនាអូឡាំពិកដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទទួលបានពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី នឹងត្រូវនាំយកទៅប្រគល់ជូនដល់វិរកងទ័ព និងជនភៀសសឹកនៅខេត្តឧត្តរមានជ័យតាមរយៈគណៈគ្រប់គ្រងរបស់ខេត្តនៅថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ២០២៥។

Uploaded image

ឯកឧត្តម ប្រធានសហព័ន្ធ បានរំលេចទៀតថា ការចូលរួមគាំទ្រពីសំណាក់ប្រជាពលរដ្ឋ និងបណ្តាសប្បុរសជនជាមួយមូលនិធិរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា គឺបានបង្ហាញអំពីការរួបរួមសាមគ្គីគ្នារវាងកងទ័ពជួរក្រោយដើម្បីជួយកងទ័ពជួរមុខ និងជនភៀសសឹកដែលកំពុងរងគ្រោះពីការឈ្លានពានរបស់យោធាថៃ ហើយ សកម្មភាពនេះមិនត្រឹមតែបង្ហាញនូវទឹកចិត្តស្នេហាជាតិប៉ុណ្ណោះនោះទេ។ពោលថែមទាំងបានបង្ហាញនូវការគាំទ្រលើកស្ទួយវិស័យកីឡាប្រដាល់សកលផងដែរ។ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម ក្នុងនាមជាប្រធានមូលនិធិសហព័ន្ធកីឡាប្រដាល់សលកម្ពុជា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមបរិច្ចាគរបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាបណ្តាសប្បុរសជនក្រុមហ៊ុនឯកជននានា ចូលរួមជាមួយមូលនិធិជួយដល់វិ:កងទ័ពជួរមុខ និងជនភៀសសឹកដែលកំពុងភៀសខ្លួនគេចពីសង្រ្គាមឈ្លានពានរបស់យោធាថៃ៕

អត្ថបទពាក់ព័ន្ធ

វៀតណាម និងបារាំង ប្ដេជ្ញាបន្តជំរុញការផ្សព្វផ្សាយ «គុនខ្មែរ» លើឆាកអន្តរជាតិ

14 ម៉ោងមុន

NOCC បញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ដល់មន្ត្រី និងគ្រូកីឡា ២៤...

1 ថ្ងៃមុន

ចន្ថា សំណាង ប្តេជ្ញាប្រកួតអស់ពីសមត្ថភាពនៅ Asian Games 2026 ដើម្បីខ្លួនឯង និងជាតិ

1 ថ្ងៃមុន

កិច្ចសហការ ៤ឆ្នាំរវាង AIA និង NOCC ជំរុញឱ្យស្ត្រីកម្ពុជារាប់ពាន់នាក់កាន់តែជ្រាបព...

3 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
195
Singapore
42
United Kingdom
28
Germany
26
Brazil
9
China
8
Hong Kong
8
France
6
Japan
4
South Korea
3
Canada
2
The Netherlands
2
Indonesia
1
Finland
1
Argentina
1
Ireland
1
Andorra
1
Paraguay
1
Cambodia
1
India
1
Honduras
1
Colombia
1
Poland
1
សរុប
344
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន