Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

IOC និង OCAផ្តល់អំណោយសប្បុរធម៌សម្រាប់ជនភៀសសឹកកម្ពុជារងគ្រោះដោយសារសង្រ្គាមកម្ពុជា-ថៃ

Published on 26-12-2025 754 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា ក្នុងនាម ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធាន NOCC បានទទួលអំណោយជនភៀសសឹកពី មូលនិធិជនភៀសខ្លួនអូឡាំពិក (Olympic Refugees Foundations) ដែលជាគម្រោងពិសេសមួយរបស់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដោយស្ថាប័នអន្តរជាតិទាំងពីរនេះ បានពិនិត្យលើហេតុផលច្បាស់លាស់ណាស់ ដោយមិនមែនចេះតែផ្តល់ជូននោះទេ មុននឹងសម្រេចចិត្តផ្តល់ជូនអំណោយសប្បុរសធម៌មកដល់កម្ពុជា។

Uploaded image

នេះជាការគូសបញ្ជាក់ពី  ឯកឧត្តម អគ្គលេខាធិការនៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងឱកាសទទួលអំណាយពី IOC និងOCA សម្រាប់ជនភៀសសឹក កាលពីល្ងាចថ្ងៃទី ២៥  ខែ ធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការ NOCC។

Uploaded image

ឯកឧត្តមអគ្គលេខាធិការ បានបន្ថែមទៀតថា ការផ្តល់ជូននូវអំណោយជនភៀសសឹករបស់ IOC និង OCA នេះត្រូវបានធ្វើឡើងក្នុងស្មារតីស្របតាមគោលការណ៍ ដោយបានចុះ MOU ជាមួយ  អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសសឹក (UNHCR) សម្រាប់ប្រទេសណាដែលមានសង្គ្រាម ឬគ្រោះមហន្តរាយធំៗផ្សេងៗទៀត ទើបគេផ្តល់អំណោយសប្បុរសធម៌បែបនេះ ក្នុងគោលបំណងរួមចំណែកជាមួយ  អង្គការសហប្រជាជាតិ ដើម្បីសម្រាលបន្ទុក ទុក្ខលំបាក និងបន្តលើកទឹកចិត្តឱ្យជនភៀសសឹក យុវជន និងកុមារមានសិទ្ធិរស់រៀនមានជីវិត មានឱកាសសិក្សារៀនសូត្រ ព្រមទាំងមានឱកាសលេងកីឡាផងដែរ។ 

Uploaded image

អំណោយដែលទទួលបានផ្ទាល់ពី ចលនាអូឡាំពិកអន្តរជាតិ និង ចលនាអាស៊ី សម្រាប់ជនភៀសសឹកកម្ពុជា នាពេលនេះ មានដូចជាអង្ករ សៀវភៅ សម្ភារសិក្សាជាច្រើនទៀត សម្ភារកីឡា រួមទាំងកញ្ចប់ពេទ្យ ជាច្រើនតោនផងដែរ។

Uploaded image

ឯកឧត្តម វ៉ាត់ ចំរើន បានពន្យល់ថា ៖«បើទោះបីជាជនភៀសសឹកបានផ្លាស់ទីលំនៅចេញពីផ្ទះសម្បែងក៏ដោយ ក៏ពួកគាត់មានសិទ្ធិលេងកីឡា ដោយគេមិនអាចបិទសិទ្ធិលេងកីឡារបស់ពួកគាត់បានទេ ពីព្រោះថា នៅក្នុងចំណោមជនភៀសសឹកក៏មានកីឡាករ នៅក្នុងនោះដែរ។

Uploaded image

ដូច្នេះ យើងមើលឃើញថា ជាស្មារតី ដែលយើងទទួលបាននូវអំណោយពី IOC និង OCA នាពេលនេះ គឺដើម្បីផ្តល់ដល់  ជនភៀសសឹកកម្ពុជា ដោយសារគេមើលឃើញថា សង្គ្រាមដែលកើតឡើងពីការរំលោភបំពាននេះ គឺចលនាអូឡាំពិកពិភពលោកបានទទួលស្គាល់ថា កម្ពុជាជាជនរងគ្រោះ។ 


នេះជាចំណុចសំខាន់ ដែលជាជំនួយស្មារតីមួយ ក្នុងការផ្តល់ជូន យុត្តិធម៌សម្រាប់ជនភៀសសឹកកម្ពុជាយើង ហើយយើងពិតជាជនរងគ្រោះដោយសារសង្គ្រាមឈ្លានពានពិតប្រាកដមែន»។ 

Uploaded image

«ដូច្នេះក្នុងនាមចលនាអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ នៅតែឈរលើស្មារតីមនុស្សធម៌ និងអំពាវនាវ  ឱ្យមានការបញ្ឈប់សង្គ្រាមឈ្លានពាន ដែលធ្វើឱ្យមានជនភៀសសឹកកើនឡើង និងជាសោកនាដកម្មដ៏សែនអាក្រក់មួយ។ 

Uploaded image

សម្រាប់គម្រោងចែកអំណោយទាំងនេះ នឹងចែកជាពីរផ្នែក ក្នុងនោះនឹងចែកជូនដល់ជនភៀសសឹក នៅខេត្តឧត្តរមានជ័យ និងមួយចំណែកធំទៀត រួមទាំងថវិកា ៨ លានរៀលទៀត នឹងបរិច្ចាកតាមរយៈ  ក្រសួងអប់រំ យុវជន និងកីឡា ដែលជាស្ថាប័នតំណាងឱ្យ  រាជរដ្ឋាភិបាល នឹងចែកជូនជនភៀសសឹកដែលជា  គ្រូបង្រៀន និងសិស្សានុសិស្ស សម្រាប់សកម្មភាពអប់រំភ្ជាប់ជាមួយនឹងកីឡាផងដែរ»៕

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
143
Germany
41
Singapore
22
United Kingdom
12
Japan
6
Hong Kong
4
Sweden
3
South Korea
3
Brazil
3
China
3
Senegal
3
Azerbaijan
2
Vietnam
2
The Netherlands
2
Bangladesh
2
Pakistan
2
Philippines
1
South Africa
1
Italy
1
Poland
1
United Arab Emirates
1
Mexico
1
Ecuador
1
Norway
1
France
1
Spain
1
Australia
1
សរុប
264
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន