Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

សិស្សវិទ្យាល័យចំនួន៤នៅរាជធានីភ្នំពេញបានយល់ដឹងច្រើនពីគុណតម្លៃអូឡាំពិក និងគុណតម្លៃកីឡា

Published on 13-12-2025 494 មើល

Facebook Twitter or X Instagram

ក្រោយពីបានចែករំលែក ចំណេះដឹង ស្ដីពីការអប់រំគុណតម្លៃអូឡាំពិក នៅតាមសាលារៀនចំនួន៤ក្នុងរាជធានីភ្នំពេញ ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ គ្រូឧទ្ទេស ប្រចាំកម្មវិធីបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់សិស្សានុសិស្សក្នុងរយៈពេល៤ថ្ងៃកន្លងមកនេះ។


ជាក់ស្ដែង ឯកឧត្ដមទីប្រឹក្សា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដដែលបានសង្កត់ធ្ងន់ថា សិស្សានុសិស្សបានជ្រួតជ្រាប និងយល់ដឹងបានច្រើនពី គុណតម្លៃអូឡាំពិក ក៏ដូចជា គុណតម្លៃនៃកីឡា ហើយបានចូលរួមយ៉ាងសកម្មភាពបានច្រើនក្នុងការលេងកីឡាយ៉ាងផុសផុល។ 

Uploaded image

ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ក៏បានរំឭកពីបទឈប់បាញ់ ដែលត្រូវបានបង្កើតឡើងតាំងពី សម័យអូឡាំពិកក្រិកបុរាណ ដែលតម្រូវឱ្យរដ្ឋដែលមានសង្គ្រាម ត្រូវផ្អាកសម្មភាពប្រយុទ្ធ ដើម្បីផ្ដល់សុវត្ថិភាពដល់ អត្តពលិកចូលរួមប្រកួត។ ដូច្នេះហើយបានជាគុណតម្លៃអូឡាំពិកបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសន្តិភាព ដល់ពិភពលោក។


លោក អ៊ុក ប៊ុណ្ណារិទ្ធ នាយកវិទ្យាល័យ ជាស៊ីម ជ្រោយចង្វា បានមានប្រសាសន៍ថា សិស្សានុសិស្សរបស់លោកបានចាប់អារម្មណ៍ទៅលើការលេងកីឡាកាន់តែខ្លាំងឡើង បន្ទាប់ពីបានចូលរួម វគ្គអប់រំគុណតម្លៃអូឡាំពិក ដែលរៀបចំឡើងដោយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

Uploaded image

លោកនាយក ក៏បានលើកទឹកចិត្តដល់ សិស្សានុសិស្ស ចូលរួមលេងកីឡាឱ្យបានច្រើនដើម្បីទទួលបានសុខភាពល្អ និង មានបញ្ញាវាងវៃ។


សូមបញ្ជាក់ថា យុទ្ធនាការអប់រំពី គុណតម្លៃអូឡាំពិក ប្រចាំឆ្នាំ ២០២៥ បានឈានចូលដល់សាលារៀនចុងក្រោយហើយនៅ រាជធានីភ្នំពេញ គឺនៅវិទ្យាល័យ ជាស៊ីមជ្រោយចង្វា នាព្រឹកថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ ២០២៥ ដោយមានសិស្សានុសិស្សជាង ១០០នាក់ បន្ទាប់ពីបានរៀបចំនៅអនុវិទ្យាល័យ ចតុមុខ វិទ្យាល័យ ជាស៊ីម សាមគ្គី និង វិទ្យាល័យ ព្រះស៊ីសុវត្ថិ៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
143
Germany
40
Singapore
22
United Kingdom
12
Japan
6
Hong Kong
4
Sweden
3
South Korea
3
Brazil
3
Senegal
3
China
2
Vietnam
2
The Netherlands
2
Azerbaijan
2
Bangladesh
2
Pakistan
2
Philippines
1
South Africa
1
Italy
1
United Arab Emirates
1
Poland
1
Mexico
1
Ecuador
1
Norway
1
France
1
Spain
1
Australia
1
សរុប
262
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន