Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

នាយកវិទ្យាល័យ កំពង់ស្ពឺ ៖ ការអប់រំពីគុណតម្លៃកីឡាដល់យុវជនពិតជាសំខាន់ និងស្របតាមគោលនយោបាយអប់រំ

Published on 16-12-2025 1306 មើល

Facebook Twitter or X Instagram

លោក អេង ថាវុធ នាយកវិទ្យាល័យ កំពងស្ពឺ មានប្រសាសន៍ថា បានបង្ហាញអំណរសាទរដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមករៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក នៅវិទ្យាល័យរបស់លោកនៅថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ ២០២៥ នេះ។

Uploaded image

លោកនាយកវិទ្យាល័យមានមូលដ្ឋាននៅភូមិ អង្គសិរី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ សង្កត់ធ្ងន់ថា កម្មវិធីនេះមានសារៈសំខាន់ឱ្យយុវជនបានយល់ដឹងពីគុណតម្លៃនៃកីឡា និងស្របតាមគោលនយោបាយអប់រំ ដែលយកចិត្តទុកដាក់លើផ្នែកសុខភាពសិក្សា និងកីឡា ចៀសវៀងការចំណាយពេលក្នុងសកម្មភាពមិនល្អ ដោយផ្ដោតលើការសិក្សា និងការលេងកីឡាដើម្បីសុខភាព។


លោក អេង ថាវុធ បញ្ជាក់ដែរថា វិទ្យាល័យរបស់លោកមានសកម្មភាពកីឡាបាល់ទាត់ បាល់ទះ កាយសម្ព័ន្ធ និងកម្មវិធីអប់រំកាយសម្រាប់សិស្សានុសិស្ស ពោលជំរុញសិស្សចេះលេងកីឡាយ៉ាងតិចមួយ។

Uploaded image

លោក សោម សុទ្ធរិទ្ធិពង្ស ជាគ្រូឧទ្ទេសប្រចាំកម្មវិធីមានប្រសាសន៍ថា សិស្សានុសិស្សវិទ្យាល័យ កំពង់ស្ពឺ បានចូលរួមប្រមាណ១៥០នាក់ ដោយពួកគេទទួលបាននូវការចែករំលែកពីប្រវត្តិនៃកីឡាអូឡាំពិកតាំងពីសម័យក្រិកបុរាណដល់បច្ចុប្បន្ន និងគោលការណ៍នានារបស់អូឡាំពិក ជាពិសេសបទឈប់បាញ់អូឡាំពិកដែលផ្ដោតលើការកសាងពិភពលោកឱ្យស្រស់បំព្រង និងប្រកបដោយសន្តិភាព៕

Uploaded image

អត្ថបទពាក់ព័ន្ធ

វៀតណាម និងបារាំង ប្ដេជ្ញាបន្តជំរុញការផ្សព្វផ្សាយ «គុនខ្មែរ» លើឆាកអន្តរជាតិ

14 ម៉ោងមុន

NOCC បញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ដល់មន្ត្រី និងគ្រូកីឡា ២៤...

1 ថ្ងៃមុន

ចន្ថា សំណាង ប្តេជ្ញាប្រកួតអស់ពីសមត្ថភាពនៅ Asian Games 2026 ដើម្បីខ្លួនឯង និងជាតិ

1 ថ្ងៃមុន

កិច្ចសហការ ៤ឆ្នាំរវាង AIA និង NOCC ជំរុញឱ្យស្ត្រីកម្ពុជារាប់ពាន់នាក់កាន់តែជ្រាបព...

3 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
200
Singapore
46
United Kingdom
28
Germany
26
Brazil
9
Hong Kong
8
China
8
France
6
Japan
4
South Korea
3
Australia
2
The Netherlands
2
Canada
2
Ireland
1
Poland
1
Colombia
1
Honduras
1
India
1
Cambodia
1
Andorra
1
Finland
1
Argentina
1
Paraguay
1
Indonesia
1
សរុប
355
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន