Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

យុទ្ធនាការផ្សព្វផ្សាយអប់រំគុណតម្លៃអូឡាំពិកឈានទៅដល់ខេត្តចំនួន៤នៅសប្ដាហ៍នេះ

Published on 16-12-2025 1446 មើល

Facebook Twitter or X Instagram

យុទ្ធនាការផ្សព្វផ្សាយអប់រំគុណតម្លៃអូឡាំពិក ឆ្នាំ ២០២៥ រៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបន្តសកម្មភាពនៅតាមបណ្ដាខេត្តវិញម្ដង ដោយចាប់ផ្ដើមពីវិទ្យាល័យ ហ៊ុនសែន តាខ្មៅ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែធ្នូ នេះ។


ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ជាវាគ្មិនប្រចាំកម្មវិធីមានប្រសាសន៍ថា សិស្សានុសិស្សបានជ្រួតជ្រាបយ៉ាងខ្លាំងពីការចែករំលែកពីប្រវត្តិកីឡាអូឡាំពិក និងចលនាអូឡាំពិកដែលមានយូរឆ្នាំមកហើយតាំងពីចក្រភពក្រិកសម័យបុរាណ និងបន្តរហូតដល់ពេលបច្ចុប្បន្ន។ យុទ្ធនាការនេះក៏ជំរុញឱ្យយុវជនកាន់តែយល់ដឹងពីគុណតម្លៃនៃការលេងកីឡា ស្របតាមគោលការណ៍រាជរដ្ឋាភិបាលក្នុងការជំរុញប្រជាជនម្នាក់ចេះលេងកីឡាយ៉ាងតិចមួយប្រភេទ។ មិនតែប៉ុណ្ណោះ ការផ្សព្វផ្សាយនេះក៏សំដៅឆ្ពោះទៅកាន់ឆ្នាំ ២០៣១ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ផងដែរ។

Uploaded image

លោក ទី ណាដា នាយកវិទ្យាល័យ ហ៊ុនសែន តាខ្មៅ និងសិស្សានុសិស្សបានបង្ហាញការសាទរចំពោះគណៈកម្មាធិការជាតិអូឡាំពិកម្ពុជាដែលបានរៀបចំកម្មវិធីនេះឡើងធ្វើឱ្យយុវជនបានយល់ដឹងថែមទៀតពីចលនាកីឡា និងគុណប្រយោជន៍នៃកីឡា ទាំងចំពោះសុខភាព ក៏ដូចជាការសិក្សា។ ជាមួយគ្នា សិស្សវិទ្យាល័យ ហ៊ុនសែន តាខ្មៅ ក៏មានសកម្មភាពច្រើនក្នុងការលេងកីឡា ជាពិសេសបាល់បោះ និងកីឡាវាយសី។


បន្ទាប់ពីចប់បេសសកម្មក្នុងខេត្តកណ្ដាលយុទ្ធនាការផ្សព្វផ្សាយអប់រំគុណតម្លៃអូឡាំពិកនឹងបន្តដំណើរទៅដល់ខេត្តចំនួន៣ក្នុងសប្ដាហ៍នេះ មានដូចជា ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និង ខេត្តព្រះសីហនុ៕

Uploaded image


អត្ថបទពាក់ព័ន្ធ

វៀតណាម និងបារាំង ប្ដេជ្ញាបន្តជំរុញការផ្សព្វផ្សាយ «គុនខ្មែរ» លើឆាកអន្តរជាតិ

14 ម៉ោងមុន

NOCC បញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ដល់មន្ត្រី និងគ្រូកីឡា ២៤...

1 ថ្ងៃមុន

ចន្ថា សំណាង ប្តេជ្ញាប្រកួតអស់ពីសមត្ថភាពនៅ Asian Games 2026 ដើម្បីខ្លួនឯង និងជាតិ

1 ថ្ងៃមុន

កិច្ចសហការ ៤ឆ្នាំរវាង AIA និង NOCC ជំរុញឱ្យស្ត្រីកម្ពុជារាប់ពាន់នាក់កាន់តែជ្រាបព...

3 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
200
Singapore
46
United Kingdom
28
Germany
26
Brazil
9
Hong Kong
8
China
8
France
6
Japan
4
South Korea
3
Australia
2
The Netherlands
2
Canada
2
Ireland
1
Poland
1
Colombia
1
Honduras
1
India
1
Cambodia
1
Andorra
1
Finland
1
Argentina
1
Paraguay
1
Indonesia
1
សរុប
355
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន