Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ឯកឧត្ដម វ៉ាត់ ចំរើន ៖ ការទៅចូលរួម និងដកខ្លួនពីស៊ីហ្គេមនៅថៃជាផែនការយុទ្ធសាស្ត្រ និងណែនាំដោយសម្ដេចមហាបវរធិបតី

Published on 12-12-2025 1452 មើល

Facebook Twitter or X Instagram

នៅឯអាកាសយានដ្ឋានអន្តរជាតិតេជោ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម វ៉ាត់ ចំរើន ប្រធានប្រតិភូកីឡាកម្ពុជាចូលរួមស៊ីហ្គេម ២០២៥ នៅប្រទេសថៃ មានប្រសាសន៍ថា ការចូលរួម និងការដកខ្លួនចេញពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម គឺជា ផែនការយុទ្ធសាស្ត្រ និង ជាអនុសាសន៍ណែនាំ ហើយក៏ជាសេណារីយ៉ូច្បាស់លាស់ពីសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលលោកតែងតែខ្វាយខ្វល់ និងតាមដានជាប់ជានិច្ច។

Uploaded image


ឯកឧត្ដម វ៉ាត់ ចំរើន លម្អិតបែបនេះ "៖ យើងមានការគូសវៀសរៀបចំជាជំហានៗ ធ្វើបុរេសកម្មដូចក្រឡាអុកអ៊ីចឹង ថាត្រូវធ្វើម៉េចខ្លះៗ មិនមែនចេះតែនឹកឃើញធ្វើទេ សុទ្ធតែរៀបចំជាលក្ខណៈពិសេស ក្ដាប់ស្ថានការណ៍ជាជំហានៗ ហើយស្នើសុំការសម្រេច និងទទួលអនុសាសន៍ណែនាំពីសម្ដេចមហាបវរធិបតីជាប្រចាំ។


Uploaded image


ព្រមទាំងបានសុំអនុសាសន៍ពីឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ជាប្រចាំ និងសុំបទពិសោធពី ឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ យើងគិតមុនហើយៗ ប្រសិនបើមានសង្គ្រាម យើងត្រូវត្រលប់មកវិញ។ នេះជាអនុសាសន៍ណែនាំផ្ទាល់ពីសម្ដេចមហាបវរធិបតី ជាជំហានគូសហើយស្រាប់។"

Uploaded image


ឯកឧត្ដមរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាដដែលមានប្រសាសន៍ថា ប្រទេសផ្សេងៗទៀតដែលបានចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅឆ្នាំនេះ ក៏បានបង្ហាញពីការយោគយល់ចំពោះការដកខ្លួនរបស់ក្រុមកីឡាកម្ពុជា។ ឯកឧត្ដម វ៉ាត់ ចំរើន បញ្ជាក់ដែរថា គ្មានការពិន័យអ្វីទេមកលើ ក្រុមកីឡាកម្ពុជា ដែលពាក់ព័ន្ធនឹងការដកខ្លួនពីស៊ីហ្គេមនៅថៃ ហើយដំណឹងថា ស្ថាប័នកីឡាអន្តរជាតិខ្លះនឹងដាក់ពិន័យនោះ គឺជារឿងមិនពិតឡើយ ដោយសាមីស្ថាប័នទាំងនោះក៏បានចាត់ទុកជារឿងប្រឌិតដែរ។

Uploaded image

គួរដឹងដែរថា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡ, អគ្គលេខាធិការ NOCC និងជាប្រធានប្រតិភូកីឡាកម្ពុជា ព្រមទាំងមន្ដ្រី ២រូប បានធ្វើដំណើរមកដល់មាតុភូមិវិញហើយ ដោយសុវត្ថិភាព នៅរសៀលថ្ងៃទី១១ ខែធ្នូនេះ និងជាប្រតិភូកីឡាកម្ពុជាចុងក្រោយ បន្ទាប់ពីប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ៧៨រូប បានធ្វើដំណើរមកដល់កម្ពុជាវិញ កាលពីម្សិលមិញ បន្ទាប់ពីកម្ពុជាសម្រេចដកខ្លួនពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ដោយសារការព្រួយបារម្ភពីសុវត្ថិភាព៕

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
143
Germany
40
Singapore
22
United Kingdom
12
Japan
6
Hong Kong
4
Sweden
3
South Korea
3
Senegal
3
China
2
Pakistan
2
Brazil
2
Bangladesh
2
Azerbaijan
2
The Netherlands
2
Vietnam
2
Australia
1
Spain
1
France
1
Norway
1
Ecuador
1
Mexico
1
South Africa
1
Philippines
1
Italy
1
United Arab Emirates
1
Poland
1
សរុប
261
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន