Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

វគ្គគុណតម្លៃអូឡាំពិកធ្វើឱ្យសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិកាន់តែយល់ដឹងពីកីឡា និងមានភាពក្លាហានក្នុងការប្រកួតប្រជែង

Published on 12-12-2025 1195 មើល

Facebook Twitter or X Instagram

យុវជន ជិន ពុទ្ធិសាល សិស្សថ្នាក់ទី 9B2 នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ប្រាប់ថា បានយល់ដឹងពីគុណតម្លៃនៃកីឡាកាន់តែខ្លាំងជាងមុន ក្រោយបានចូលរួមវគ្គអប់រំគុណតម្លៃអូឡាំពិក និងប្រវត្តិចលនាអូឡាំពិក ដែលមានការចែករំលែកដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយមានការចូលរួមពីសិស្សានុសិស្សជាង២០០នាក់។

Uploaded image

ប្រធានថ្នាក់ដដែលសង្កត់ធ្ងន់ថា ការយល់ដឹងពីគុណតម្លៃនៃកីឡាធ្វើឱ្យគេមានភាពក្លាហានក្នុងការប្រកួតប្រជែងមិនបោះបង់ ហើយវាក៏អាចត្រូវបានប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃបានផងដែរ ពោលឱ្យមនុស្សគ្រប់រូបចេះប្រឹងប្រែងតស៊ូ មិនចុះចាញ់។ ជាក់ស្ដែង យុវជនដដែល និងមិត្តរួមថ្នាក់ឯទៀតបានសហការសាមគ្គីគ្នាបានល្អ និងទទួលបានជ័យជម្នះក្នុងវគ្គលេងកីឡាទាញព្រ័ត្រជាមួយគ្នា។ 

Uploaded image

យុវជន ជិន ពុទ្ធិសាល បានលើកទឹកចិត្តដល់មហាជន ជាពិសេសយុវជនដូចគ្នាត្រូវឆ្លៀតលេងកីឡាយ៉ាងតិចមួយមុខដើម្បីទទួលបានសុខភាពល្អ។ ទន្ទឹមនឹងនេះ គេក៏ផ្ដាំផ្ញើដល់យុវជនដូចគ្នាប្រឹងប្រែងរៀនសូត្រ និងលេងកីឡាពេលទំនេរ មិនត្រូវយកពេលទៅធ្វើអ្វីដែលប៉ះពាល់ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិឡើយ។

Uploaded image

ឆ្លៀតក្នុងឱកាសនោះដែរ លោក ឆែម អាន គ្រូកីឡាប្រចាំវិទ្យាល័យព្រះស៊ីសុវត្ថិបានលើកទឹកចិត្តដល់សិស្សានុសិស្សខ្លួនឆ្លៀតពេលលេងកីឡាឱ្យបានច្រើនដើម្បីចៀសពីការចំណាយពេលទៅលើសកម្មភាពមិនល្អ។ ទន្ទឹមនឹងនេះការលេងកីឡាអាចផ្ដល់សុខភាពល្អដល់សិស្សានុសិស្ស ហើយអាចជ្រើសរើសបានធនធានល្អៗប្រកួតតទល់សាលាផ្សេងថែមទៀត។

Uploaded imageUploaded image


អត្ថបទពាក់ព័ន្ធ

វៀតណាម និងបារាំង ប្ដេជ្ញាបន្តជំរុញការផ្សព្វផ្សាយ «គុនខ្មែរ» លើឆាកអន្តរជាតិ

14 ម៉ោងមុន

NOCC បញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ដល់មន្ត្រី និងគ្រូកីឡា ២៤...

1 ថ្ងៃមុន

ចន្ថា សំណាង ប្តេជ្ញាប្រកួតអស់ពីសមត្ថភាពនៅ Asian Games 2026 ដើម្បីខ្លួនឯង និងជាតិ

1 ថ្ងៃមុន

កិច្ចសហការ ៤ឆ្នាំរវាង AIA និង NOCC ជំរុញឱ្យស្ត្រីកម្ពុជារាប់ពាន់នាក់កាន់តែជ្រាបព...

3 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
200
Singapore
45
United Kingdom
28
Germany
26
Brazil
9
Hong Kong
8
China
8
France
6
Japan
4
South Korea
3
Australia
2
The Netherlands
2
Canada
2
Ireland
1
Poland
1
Colombia
1
Honduras
1
India
1
Cambodia
1
Andorra
1
Finland
1
Argentina
1
Paraguay
1
Indonesia
1
សរុប
354
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន