Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជារៀបចំការប្រកួតជើងឯកថ្នាក់ជាតិផ្សារភ្ជាប់មូលនិធិជួយវីរៈកងទ័ព និងអ្នកភៀសសឹក

Published on 17-12-2025 951 មើល

Facebook Twitter or X Instagram

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ការប្រកួតជើងឯកថ្នាក់ជាតិ ២០២៥ ពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ ខែធ្នូ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ 

Uploaded image

ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បញ្ជាក់ថា អ្វីដែលសំខាន់ពីលើការរៀបចំការប្រកួតទៅទៀតនោះ គឺសហព័ន្ធបានបង្កើតមូលនិធិដើម្បីជួយដល់វីរៈកងទ័ព និងប្រជាជនភៀសសឹកខ្មែរដែលរងទុក្ខដោយការឈ្លានពានយ៉ាងអយុត្តិធម៌ថៃ។ ក្នុងនោះ ប៉ុន្មានថ្ងៃកន្លងមកនេះ សហព័ន្ធបានដាក់លក់អាវរបស់សហព័ន្ធដល់មហាជន ហើយនៅថ្ងៃប្រកួតក៏នឹងមានការលក់ដូចគ្នា។ ថវិកាដែលទទួលបាន​នឹងត្រូវបង្វែចូល​ជាមូលនិធិដល់​វីរៈកងទ័ព និងប្រជាជនភៀសសឹក។ មិនតែប៉ុណ្ណោះ មហាជនអាចចូលរួមជាថវិកាបានតាមរយៈ QR Code របស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា។

Uploaded image

ទាក់ទងទៅនឹងការមិនពន្យាពេលនៃការប្រកួតជើងឯកថ្នាក់ជាតិ ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ សង្កត់ធ្ងន់ថា គឺដើម្បីយកឱកាសរៀបចំជាមូលនិធិ និងក្នុងន័យបង្ហាញពីសាមគ្គីភាពក្នុងចំណោមប្រជាជនខ្មែរទាំងអស់។


ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន វឌ្ឍនៈ ដែលបានចូលរួមជួយជាភេសជ្ជៈដល់មូលនិធិសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និងការប្រកួតជើងឯកថ្នាក់ជាតិនាពេលខាងមុខ។ ជាមួយគ្នានេះ ក្រុមហ៊ុន វឌ្ឍនៈ ក៏នឹងពិចារណាជួយជាថវិកាដល់មូលនិធិផងដែរ។

Uploaded image

កញ្ញា ទូច លាភា ប្រធានផ្នែកផ្សព្វផ្សាយ និងព័ត៌មាន ប្រចាំក្រុមហ៊ុន វឌ្ឍនៈ ប្រាប់ថា ក្រុមហ៊ុនតែងតែជួយជ្រោមជ្រែងដល់កីឡាកម្ពុជា ហើយក៏មានកីឡាប្រដាល់សកលនេះដែរ។


កញ្ញា ទូច លាភា ប្រាប់ថា ក្រុមហ៊ុន វឌ្ឍនៈ នឹងតែបន្តជួយលើកស្ទួយកីឡាជាតិតទៅមុខទៀត។


ជុំវិញការរៀបចំការប្រកួតកីឡាប្រដាល់ជើងឯកថ្នាក់ជាតិវិញ ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ មានប្រសាសន៍ថា សហព័ន្ធបានបន្ថែមនូវវិញ្ញាសាថ្នាល និងបង្កើនចំនួនប្រភេទទម្ងន់ គឺចាប់ពីអាយុ១៦ឆ្នាំចុះ និងវិញ្ញាសាយុវជនអាយុក្រោម១៩ឆ្នាំ ក៏ដូចជាវិញ្ញាសានារី តែមិនកំណត់អាយុដូចកីឡាករឡើយ។ សហព័ន្ធក៏បានបន្ថែមប្រភេទទម្ងន់ គឺ១៣គីឡូក្រាម ដើម្បីលើកកម្ពស់ដល់ការអភិវឌ្ឍយុវជនថ្នាលឆ្ពោះទៅឆ្នាំ២០៣១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី។ ទន្ទឹមនឹងនេះ ការចូលរួមពីក្លិប និងកីឡាករ កីឡាការិនី មានចំនួនច្រើនជាងមុន គឺមាន២៥ក្លិប និងកីឡាករ កីឡាការិនីជាង២០០នាក់។ 

Uploaded image

កំណើនដ៏ខ្លាំងនេះត្រូវបានឯកឧត្ដមប្រធានសហព័ន្ធចាត់ទុកថា ជាកំណត់ត្រាប្រវត្តិសាស្ត្រ ទោះបីជាក្លិប និងកីឡាករ កីឡាការិនីមួយចំនួនដែលមកពីខេត្តកំពុងរងការឈ្លានពានពីថៃ បានខកខានចូលរួមក៏ដោយ។ នេះជាការរីកចម្រើនបន្ថែមរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា៕

អត្ថបទពាក់ព័ន្ធ

សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាដាក់ទិសដៅអាណត្តិថ្មី បញ្ជ្រាបនៅតាមវិទ្យាល័យ

14 ម៉ោងមុន

ថ្នាក់ដឹកនាំជឺជីតស៊ូកម្ពុជា ថា លទ្ធផលពីការប្រកួតជើងឯកអាស៊ីនៅកាហ្សាក់ស្ថានជាការត្...

4 ថ្ងៃមុន

លោក Martin អ្នកជំនួញជនជាតិប៉ូឡូញត្រៀមឡើងប្រកួតប្រដាល់សកលតទល់កីឡាករឆ្នើមកម្ពុជា R...

5 ថ្ងៃមុន

NOCC ទទួលបានការគាំទ្រពីក្រុមហ៊ុន វឌ្ឍនៈ ក្នុងដំណើរឆ្ពោះទៅសម្រេចសុបិនកម្ពុជា ឈ្នះ...

5 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
391
Singapore
98
Germany
68
France
54
Vietnam
41
China
39
United Kingdom
35
South Korea
29
Brazil
23
Hong Kong
17
Cambodia
16
The Netherlands
14
Poland
10
Bangladesh
9
Japan
6
Iraq
6
Indonesia
5
Canada
4
Mexico
4
New Zealand
4
Ireland
4
Malaysia
3
Syria
3
Colombia
3
Australia
3
Ecuador
3
Sweden
3
Venezuela
3
South Africa
2
Türkiye
2
Jamaica
2
Nigeria
2
India
2
Philippines
2
សរុប
941
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.