Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

៨៦ប្រទេស ចុះឈ្មោះរួចរាល់ព្រឹត្តិការណ៍ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ ឆ្នាំ២០២៥នេះ

Published on 30-11-2025 998 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ ខណៈពេលនៃព្រឹត្តិការណ៍ រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី៣០ កំពុងតែខិតចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ពោលគឺនៅថ្ងៃទីទី៧ ខែធ្នូ ឆ្នាំ២០២៥ គឺមានភ្ញៀវជាតិ និងអន្តរជាតិ១៦០០០នាក់ មកពី៨៦ប្រទេសជុំវិញពិភពលោកបានចូលរួមចុះឈ្មោះរួចរាល់ ដោយក្នុងនោះមានភ្ញៀវអន្តរជាតិ៣០០០នាក់ជាង។ 


ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ គឺជាព្រឹត្តិការណ៍រត់ប្រណាំងដ៏ធំជាងគេនៅកម្ពុជា ក្នុងចំណោមព្រឹត្តិការណ៍រត់ប្រណាំងផ្សេងៗ។ ឆ្នាំនេះជាខួបលើកទី៣០ នៃព្រឹត្តិការណ៍រត់ប្រណាំងនេះផង ដូច្នេះការរៀបចំ និងកម្មវិធីកម្សាន្តនឹងរៀបចំឡើងកាន់តែពិសេសសម្រាប់អ្នកចូលរួម។

Uploaded image

 នេះជាឆ្នាំដំបូងហើយដែលមានអ្នកចុះឈ្មោះចូលរួមលើកការរំពឹងទុក ខណៈដែរកាលពីឆ្នាំមុន(២០២៤)មាន អ្នកចូលរួមរត់ក្នុងព្រឹត្តិការណ៍ពាក់ម៉ារ៉ាតុងអង្គរនេះមានត្រឹមតែជាង ១៤០០០នាក់ប៉ុណ្ណោះ។


ជាមួយគ្នានេះដែរតាមសេចក្តីប្រកាសរបស់គណៈកម្មការម៉ារ៉ាតុងកម្ពុជាបានឱ្យដឹងថា៖ គណៈកម្មការរៀបចំការរត់ប្រណាំងនឹងមិនអនុញ្ញាតឲ្យអ្នកដែលមិនបានចុះឈ្មោះទុកជាមុន ឬគ្មានស្លាកលេខបំពាក់លើខ្លួន ចូលរួមរត់ប្រណាំងឡើយ។


 គណៈកម្មការនឹងមានក្រុមការងារត្រួតពិនិត្យមុនពេលចេញដំណើរដើម្បីជៀសវាងបញ្ហាប៉ះពាល់ដល់ការរៀបចំ ទឹក ភេសជ្ជៈបំប៉នសុខភាពដល់អ្នកចូលរួមទាំងអស់ដែលបានចុះឈ្មោះពិតប្រាកដ។

Uploaded image

 ជាពិសេសការរក្សាសុវត្ថិភាព និងទិន្នន័យសំគាល់ខ្លួនជាចាំបាច់តាមរយៈ ស្លាកលេខរត់ (Race Bib) របស់កីឡាករ កីឡាការិនី នៅពេលដែលមានឧបទ្ទវហេតុចៃដន្យក្នុងពេលរត់ប្រណាំង។


ការប្រកាសរបស់គណៈកម្មការរៀបចំបែបនេះ បន្ទាប់ពីព្រឹត្តិការណ៍កន្លងមកក៏មានអ្នកមិនបានចុះឈ្មោះ ឬគ្មានស្លាកលេខសំគាល់ក៏បានចូលរួមច្រើនដែរដែលធ្វើឲ្យពិបាកក្នុងការគ្រប់គ្រង និងទិន្នន័យពិតប្រាកដនៃអ្នកចូលរួម។


គួបញ្ជាក់ផងដែរថា៖ អ្នកដែលបានចុះឈ្មោះទាំងអស់ត្រូវទៅទទួលយកសម្ភារៈសម្រាប់ការចូលរួមរត់នៅសណ្ឋាគារ ខនយ៉ាត តាមផ្លូវជាតិលេខ 6A ភូមិចុងកៅស៊ូ ឃុំស្លក្រាម ក្រុងសៀមរាប នៅថ្ងៃទី ៤ ដល់ ទី៦ ខែធ្នូ ចាប់ពីម៉ោង ៩ព្រឹកដល់ ម៉ោង ៦ល្ងាចជាកំហិត៕

Uploaded image

អត្ថបទពាក់ព័ន្ធ

សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាដាក់ទិសដៅអាណត្តិថ្មី បញ្ជ្រាបនៅតាមវិទ្យាល័យ

15 ម៉ោងមុន

ថ្នាក់ដឹកនាំជឺជីតស៊ូកម្ពុជា ថា លទ្ធផលពីការប្រកួតជើងឯកអាស៊ីនៅកាហ្សាក់ស្ថានជាការត្...

4 ថ្ងៃមុន

លោក Martin អ្នកជំនួញជនជាតិប៉ូឡូញត្រៀមឡើងប្រកួតប្រដាល់សកលតទល់កីឡាករឆ្នើមកម្ពុជា R...

5 ថ្ងៃមុន

NOCC ទទួលបានការគាំទ្រពីក្រុមហ៊ុន វឌ្ឍនៈ ក្នុងដំណើរឆ្ពោះទៅសម្រេចសុបិនកម្ពុជា ឈ្នះ...

5 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

Germany
8
United States
5
Singapore
2
China
1
Cambodia
1
Norway
1
សរុប
18
© Olympics Cambodia. All rights reserved.