Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

អត្តពលិកប្រដាល់សកល ៤រូបនឹងទៅប្រជែងជើងឯកពិភពលោកជាលើកដំបូងនៅប្រទេសអារ៉ាប់រួម

Published on 20-11-2025 2519 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ នេះជាព្រឹត្តិការណ៍ប្រកួតកម្រិតពិភពលោកលើកដំបូង ដែល សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នឹងបញ្ជូនកីឡាករប្រដាល់សកលជម្រើសជាតិចំនួន ៤ រូបទៅចូលរួមប្រកួត ដែលនឹងប្រព្រឹត្តទៅជាផ្លូវការចាប់ពីថ្ងៃទី ៣០ ខែ វិច្ឆិកា ដល់ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០២៥ នៅប្រទេសអារ៉ាប់រួម។

Uploaded image

ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា  ឯកឧត្តម  ប៊ុយ សុភ័ណ្ឌ មានប្រសាសន៍ថា៖ នេះជាលើកដំបូងហើយសម្រាប់  សហព័ន្ធកីឡាប្រដាល់សកល ហើយក៍អាចនិយាយបានថា ជាប្រវត្តិសាស្រ្តដែរ ព្រោះកីឡាករប្រដាល់សកលកម្ពុជា ពុំធ្លាប់បានចូលរួមពីមុនមកឡើយ ហើយ ការចូលរួមជាលើកដំបូងនេះ គឺជាចក្ខុវិស័យ និងទិសដៅសំខាន់របស់ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ដើម្បីពង្រឹងនូវគុណវុឌ្ឍរបស់ កីឡាករ ក៏ដូចជាផ្តល់ឱកាសដល់ កីឡាករ បានចូលរួមការប្រកួតកំរិតពិភពលោក ដើម្បីទទួលបានបទពិសោធន៍ បច្ចេកទេស និងបានដឹងអំពីកម្រិតសមភាពកីឡាករលំដាប់ពិភពលោក។

ដ្បិតសហព័ន្ធប្រដាល់សកលកម្ពុជាចង់ពង្រឹងសមត្ថភាពកីឡាករ អោយកាន់តែមានសក្តានុពល ដោយចូលរួមការប្រកួតឱ្យបានច្រើនជាការត្រៀមខ្លួនក្នុងព្រឹត្តិការណ៍ធំៗនៅកម្រិតអាស៊ី នាឆ្នាំ ២០២៦ ផងដែរ។

Uploaded image

ឯកឧត្តមបន្តថា៖ កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា ៤ រូប សុទ្ធសឹងតែធ្លាប់ដណ្តើមបានមេដាយជូនកម្ពុជា ពីការប្រកួតថ្នាក់ជាតិ និង អន្តរជាតិ ក្នុងនោះ កីឡាករ សៅ រង្សី ម្ចាស់មេដាយសំរឹទ្ធការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២នៅប្រទេសវៀតណាម, កីឡាករ វី សុភ័ស ម្ចាស់មេដាយ សំរឹទ្ធការប្រកួតកីឡាប្រដាល់សកលអន្តរជាតិ នៅ សាធារណរដ្ឋប្រជាមានិតចិន ក្នុងឆ្នាំ២០២១ និង កីឡាករ ណាស្រេឌីនូវ អាន់វ៉ា ម្ចាស់មេដាយ ២គ្រឿង ក្នុងនោះមេដាយប្រាក់ ប្រកួតជើងឯកប្រដាល់សកលអាស៊ី ឆ្នាំ២០២៤ និងមេដាយមាស  ដែលទើបដណ្តើមបានថ្មីៗនេះពីការប្រកួតប្រដាល់អន្តរជាតិនៅ  សាធារណរដ្ឋប្រជាមានិតចិន  ខណៈកីឡាករ រ៉ាចាពៅ អាប់ឌុលឡា ម្ចាស់មេដាយមាស កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ និងជាម្ចាស់មេដាយប្រាក់ ការប្រកួតកម្រិតអាស៊ី និងមេដាយ ជាច្រើនទៀតផងដែរ៕

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
175
Germany
45
Singapore
29
United Kingdom
14
Japan
7
Brazil
6
Hong Kong
5
China
5
South Korea
4
France
3
Sweden
3
Senegal
3
Jordan
3
Pakistan
2
Azerbaijan
2
Italy
2
Argentina
2
Bangladesh
2
The Netherlands
2
Vietnam
2
Benin
1
Australia
1
Colombia
1
Uzbekistan
1
Finland
1
Spain
1
Norway
1
Ecuador
1
Mexico
1
South Africa
1
Philippines
1
Poland
1
United Arab Emirates
1
សរុប
329
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន