Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បន្ថែមវិញ្ញាសាថ្នាលចូលក្នុងព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិឆ្នាំនេះ

Published on 21-11-2025 1050 មើល

Facebook Twitter or X Instagram

ភ្នំពេញៈ កាលពី នេះ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្រកាសនៅលើផេកហ្វេបុកផ្លូវការរបស់ខ្លួនថា នឹងរៀបចំការព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ២០២៦ នៅសាលកីឡាការ៉ាតេស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នាពេលឆាប់ៗខាងមុខនេះ។


ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា មានប្រសាសន៍ថា៖ ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥នេះ គឺមានការខុសប្លែកពីការកួតរៀបចំមុនៗ ដោយសារតែសហព័ន្ធបានដាក់បញ្ចូលនូវវិញ្ញាសាថ្នាលសម្រាប់កីឡាករវ័យក្មេងអាយុក្រោម១៦ឆ្នាំ ទម្ងន់ ៤០ គ.ក្រ, ៤៥ គ.ក្រ។

Uploaded image

ឯកឧត្តម បានរំលេចថា មូលហេតុដែលសហព័ន្ធសម្រេចបន្ថែមវិញ្ញាសាថ្នាលចូលក្នុងជើងឯកថ្នាក់ជាតិថ្នាក់ជាតិប្រចាំឆ្នាំ២០២៥នេះ គឺសហព័ន្ធចង់ផ្តល់ឱកាសឱ្យកីឡាករវ័យក្មេងបានចូលរួមការប្រកួតថ្នាក់ជាតិ ដើម្បីទទួលបានបទពិសោធន៍ និងបច្ចេកទេសសម្រួចឆ្ពោះទៅកីឡាយុវជនអាស៊ីឆ្នាំ២០៣១ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។


ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម ប្រធានសហព័ន្ធក៏បានអំពាវនាវជូនដំណឹងដល់សមាគម ក្លឹបកីឡាប្រដាល់សកលរាជធានី-ខេត្ត ក្រសួង ទាំងអស់ មកទទួលពាក្យចូលរួមប្រកួតចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៖ ១៧:០០ នាទីល្ងាច នៅទីស្នាក់ការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ស្ថិតក្នុងទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងនៅទីស្នាក់ការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ឬ តាមរយៈទូរសព្ទលេខ៖ ០៩៧ ៣០៧ ៩៩៤៤ / ០៧៧ ៣៥៤ ៤០២/០១០ ៩៨៧ ៨៩២ ។

Uploaded image

គួបញ្ជាក់ផងដែរថា៖ ការប្រកួតដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាក្រោមការឧបត្ថម្ភគាំទ្រដោយក្រសួងអប់រំយុវជននិងកីឡាជាការប្រកួតចម្រាញ់រកជើងខ្លាំងប្រចាំឆ្នាំមួយនេះត្រូវបានសហព័ន្ធសម្រេចដាក់វិញ្ញាសាប្រកួតនិងប្រភេទទម្ងន់ប្រជែងមានដូចជា៖ វិញ្ញាសា និងប្រភេទទម្ងន់ត្រូវចូលរួមប្រកួត រួមមាន៖ វិញ្ញាសាថ្នាល (ក្រោម១៦ឆ្នាំ) ទម្ងន់ ៤០ គ.ក្រ, ៤៥ គ.ក្រ ។ វិញ្ញាសាយុវជន (ក្រោម១៩ឆ្នាំ)ទម្ងន់ ៥១ គ.ក្រ, ៥៤ គ.ក្រ, ៥៧ គ.ក្រ ។ វិញ្ញាសាបុរស (១៩ឆ្នាំឡើង)ទម្ងន់៥១ គ.ក្រ, ៥៤ គ.ក្រ, ៥៧ គ.ក្រ, ៦០ គ.ក្រ, ៦៣.៥ គ.ក្រ, ៦៧ គ.ក្រ, និង ៧១ គ.ក្រ ។ វិញ្ញាសានារី (មិនកំណត់អាយុ)ទម្ងន់ ៥៤ គ.ក្រ៕

អត្ថបទពាក់ព័ន្ធ

សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាដាក់ទិសដៅអាណត្តិថ្មី បញ្ជ្រាបនៅតាមវិទ្យាល័យ

15 ម៉ោងមុន

ថ្នាក់ដឹកនាំជឺជីតស៊ូកម្ពុជា ថា លទ្ធផលពីការប្រកួតជើងឯកអាស៊ីនៅកាហ្សាក់ស្ថានជាការត្...

4 ថ្ងៃមុន

លោក Martin អ្នកជំនួញជនជាតិប៉ូឡូញត្រៀមឡើងប្រកួតប្រដាល់សកលតទល់កីឡាករឆ្នើមកម្ពុជា R...

5 ថ្ងៃមុន

NOCC ទទួលបានការគាំទ្រពីក្រុមហ៊ុន វឌ្ឍនៈ ក្នុងដំណើរឆ្ពោះទៅសម្រេចសុបិនកម្ពុជា ឈ្នះ...

5 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

Germany
11
United States
11
Singapore
3
China
2
Cambodia
1
Norway
1
Sweden
1
សរុប
30
© Olympics Cambodia. All rights reserved.