Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

គ្រូវាយកូនគោលអន្តរជាតិ វាយតំលៃខ្ពស់ លើកសិក្ខាកាមកម្ពុជាជាង៣០នាក់ ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាល

Published on 18-11-2025 657 មើល

Facebook Twitter or X Instagram
ភ្នំពេញ៖ ក្រោយបង្ហាត់បង្រៀនដល់សិក្ខាកាមជាង៣០នាក់ ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាលកីឡាវាយកូនគោល ដែលរៀបចំដោយសហព័ន្ធកីឡាវាយកូនគោលកម្ពុជា ក្រោមការបណ្តុះបណ្តាលដោយគ្រូឧទ្ទេសអន្តរជាតិមកពីស្ថាបប័នR&A នោះសិក្ខាកាមទាំងអស់ដែលជាគ្រូបង្វឹកបានយល់ដឹងកាន់តែច្បាស់អំពីជំនាញបណ្តុះបណ្តាលកីឡាករកីឡាការិនីវ័យក្មេង។វគ្គបណ្ដុះបណ្ដាលនេះផងដែរធ្វើឡើងពីថ្ងៃទី១៤ដល់១៦ខែវិច្ឆិកាឆ្នាំ២០២៥នៅគណះកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។
Uploaded image
អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនគោលកម្ពុជាឯកឧត្តម ឆោម សំបូរ បានថ្លែងថា៖នេះគឺជា វគ្គបណ្តុះបណ្តាលលើកដំបូង ដែលមានកីឡាករកីឡាការិនីថ្មីៗចូលរួម ហើយក៏ផ្តល់ឱកាសឱ្យសិក្ខាកាមមិនធ្លាប់មានជំនាញកីឡាវាយកូនគោលចូលរួមដែរ ក្នុងគោលបំណងបំពាក់បំប៉នចំណេះដឹងនិងពង្រីកនៃការផ្សព្វផ្សាយឱ្យកាន់តែផុសផុលខ្លាំងនៅកម្ពុជា។
ឯកឧត្តម បន្តថាៈ  ក៏បានអំពាវនាវដល់សិក្ខាកាមដែលទទួលបានចំណេះដឹងពីវគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាលរយៈពេល៣ថ្ងៃនេះ សូមយកទៅអនុវត្តក្នុងការបង្ហាត់ឱ្យត្រឹមត្រូវទៅតាមអ្វីដែលដែលទទួលបានការចែករំលែកពីគ្រូឧទ្ទេសអន្តរជាតិ ដើម្បីបណ្តុះធនធានថ្នាលរបស់កម្ពុជាឱ្យកាន់តែមានសក្កានុពល។
Uploaded image
ជាមួយគ្នានេះផងដែរ គ្រូឧទ្ទេសអន្តរជាតិ បានសម្តែងនូវការកោតសើរនិងវាយតម្លៃខ្ពស់ក្នុងការចំណាយពេលវេលារបស់សិក្ខាកាមមកចូលរួមវគ្គបណ្តុះបណ្តាលដើម្បីទទួលបានចំណេះជំនាញយកទៅបង្ហាត់ប្រកបដោយវិជ្ជាជីវៈ។

លោក សង្ឈឹមយ៉ាងមុតមាំថា សិក្ខាកាមដែលទទួលបានចំណេះជំនាញពីវគ្គនេះ នឹងនាំយកទៅចែករំលែកនៅមូលដ្ឋានជួយធ្វើឱ្យធនធានគ្រូបង្វឹកមានកាន់តែច្រើនដែលនឹងរួមចំណែកផលិតបានធនធានថ្នាលកាន់តែសក្កានុពលនិងសប្បូរបែប។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាលកីឡាវាយកូនគោល មានសិក្ខាកាមចូលរួមចំនួន៣០នាក់ ក្រោមការវាយតម្លៃរបស់គ្រូឧទ្ទេសអន្តរជាតិ សិក្ខាកាមទទួលបាននិទ្ទេសល្អភាគច្រើន៕
Uploaded imageUploaded image

អត្ថបទពាក់ព័ន្ធ

វៀតណាម និងបារាំង ប្ដេជ្ញាបន្តជំរុញការផ្សព្វផ្សាយ «គុនខ្មែរ» លើឆាកអន្តរជាតិ

14 ម៉ោងមុន

NOCC បញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ដល់មន្ត្រី និងគ្រូកីឡា ២៤...

1 ថ្ងៃមុន

ចន្ថា សំណាង ប្តេជ្ញាប្រកួតអស់ពីសមត្ថភាពនៅ Asian Games 2026 ដើម្បីខ្លួនឯង និងជាតិ

1 ថ្ងៃមុន

កិច្ចសហការ ៤ឆ្នាំរវាង AIA និង NOCC ជំរុញឱ្យស្ត្រីកម្ពុជារាប់ពាន់នាក់កាន់តែជ្រាបព...

3 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
202
Singapore
46
United Kingdom
29
Germany
26
Brazil
9
Hong Kong
8
China
8
France
6
Japan
4
South Korea
3
The Netherlands
2
Canada
2
Australia
2
India
2
Ireland
1
Mexico
1
Egypt
1
Poland
1
Colombia
1
Honduras
1
Cambodia
1
Andorra
1
Paraguay
1
Argentina
1
Indonesia
1
Finland
1
សរុប
361
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន