Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កម្ពុជាទទួលសិទ្ធធ្វើម្ចាស់ផ្ទះការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍លើកទី៥ នៅឆ្នាំ២០២៦

Published on 19-11-2025 1604 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ យោងតាមសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា (JJFC)បានឱ្យដឹងថា កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍លើកទី៥ ដែលគ្រោងធ្វើឡើងនៅខែសីហា ឆ្នាំ២០២៦ ខាងមុខនេះនៅក្នុងខេត្តសៀមរាប ។

លោក Jasper Martijn Paas អនុប្រធានទី១ សហព័ន្ធបានមានប្រសាសន៍ថា៖ ការទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះនេះ គឺធ្វើឡើងក្នុងអំឡុងចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងឯកឧត្តម ថោង បញ្ញាធន ប្រធានសហព័ន្ធ និងសហភាពជឺជីតស៊ូទ្វីបអាស៊ី (JJAU) ដែលតំណាងដោយ ឯកឧត្តម Mr. Fahad Al Shamsi អគ្គលេខាធិការ នៃសហភាពជឺជីតស៊ូទ្វីបអាស៊ី ។ អនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានបញ្ចប់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ក្នុងអំឡុងពេលការប្រកួតកីឡាយុវជនអាស៊ីលើកទី៣ នៅប្រទេសបារ៉ែន។

លោក Jasper Martijn Paas បន្តថា៖ អំឡុងពេលដែល MOU នោះសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា (JJFC) ក៍បានបង្ហាញសៀវភៅស្តីអំពីតំបន់ទេសចរណ៍នៃខេត្តសៀមរាប ដែលសហព័ន្ធគ្រោងនឹងរៀបចំការប្រកួតនេះ ដើម្បីរួមចំណែកផ្សព្វផ្សាយតំបន់ទេសចរណ៍ដល់អ្នកចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតទាំងអស់ផងដែរ។ 


Uploaded image


ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះនៅខេត្តសៀមរាបគឺជាឱកាសមួយដើម្បីពង្រឹងកីឡាជឺជីតស៊ូ នៅក្នុងស្រុក និងដើម្បីផ្សព្វផ្សាយដល់អ្នកចូលរួមទាំងអស់ អំពីភាពផូផងនៃវប្បធម៌ និងតំបន់ទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះសហព័ន្ធក៍កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធដើម្បីរៀបចំការងារនេះឱ្យបានរលូន ហើយនឹងកំពុងស្វែងរកដៃគូសហការ និងអ្នកឧបត្ថម្ភដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាព្រឹត្តិការណ៍ដែលមិនអាចបំភ្លេចបានសម្រាប់ភាគីពាក់ព័ន្ធទាំងអស់”។


ជាមួយគ្នានេះដែរ ឯកឧត្តម ថោង បញ្ញាធន ក៍បានមានប្រសាសន៍ដែរថាៈ “យើងមានមោទនភាពយ៉ាងខ្លាំងដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ដំបូងគេ ទទួលបានការអនុញ្ញាតពីសហភាពជឺជីតស៊ូទ្វីបអាស៊ី (JJAU) អនុញ្ញាតឱ្យយើងរៀបចំព្រឹត្តិការណ៍ប្រកួតអន្តរជាតិកម្រិតតំបន់ នៅក្នុងប្រទេសកម្ពុជា។ យើងទទួលបានសមិទ្ធផល យ៉ាងធំធេងពីការប្រកួតកន្លងមក រួមទាំងការប្រកួតកីឡាជឺជីតស៊ូ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ។ ឥឡូវនេះយើងបានត្រៀមខ្លួនរួចរាល់ ដើម្បីបោះជំហានបន្ទាប់ក្នុងការអភិវឌ្ឍស៊ីជម្រៅសម្រាប់កីឡាជឺជីតស៊ូនៅកម្ពុជា”។

Uploaded image


សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា (JJFC) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សហភាពជឺជីតស៊ូទ្វីបអាស៊ី (JJAU) ចំពោះការគាំទ្រជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍ កីឡាជឺជីតស៊ូនៅទ្វីបអាស៊ី។  ពួកយើងទន្ទឹងរង់ចាំស្វាគមន៍ ប្រតិភូ គ្រូបង្វឹក អត្តពលិក និងអ្នកចូលរួមទាំងអស់មកពីទូទាំងតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៦ ខាងមុខនេះ។

អត្ថបទពាក់ព័ន្ធ

វៀតណាម និងបារាំង ប្ដេជ្ញាបន្តជំរុញការផ្សព្វផ្សាយ «គុនខ្មែរ» លើឆាកអន្តរជាតិ

14 ម៉ោងមុន

NOCC បញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ដល់មន្ត្រី និងគ្រូកីឡា ២៤...

1 ថ្ងៃមុន

ចន្ថា សំណាង ប្តេជ្ញាប្រកួតអស់ពីសមត្ថភាពនៅ Asian Games 2026 ដើម្បីខ្លួនឯង និងជាតិ

1 ថ្ងៃមុន

កិច្ចសហការ ៤ឆ្នាំរវាង AIA និង NOCC ជំរុញឱ្យស្ត្រីកម្ពុជារាប់ពាន់នាក់កាន់តែជ្រាបព...

3 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
202
Singapore
46
United Kingdom
29
Germany
26
Brazil
9
Hong Kong
8
China
8
France
6
Japan
4
South Korea
3
The Netherlands
2
Canada
2
Australia
2
India
2
Ireland
1
Mexico
1
Egypt
1
Poland
1
Colombia
1
Honduras
1
Cambodia
1
Andorra
1
Paraguay
1
Argentina
1
Indonesia
1
Finland
1
សរុប
361
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន