Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនគោលពានរង្វាន់ Vattanac Legends Championshipបើកជាផ្លូវការ

Published on 2 សប្តាហ៍មុន 481 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនគោលពានរង្វាន់ Vattanac Legends Championship រៀបចំដោយក្រុមហ៊ុនវឌ្ឍនៈសហការជាមួយ The Legends Tour នាព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៥ បានបើកការប្រកួតជាផ្លូវការហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា   សម្តេចក្រឡាហោម ស ខេង សមាជិកឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅទីលានកីឡាវាយកូនគោលវឌ្ឍនៈ ហ្គោល រីហ្សត។

Uploaded image

អ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានលើកឡើងថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលលំដាប់ពិភពលោកពានរង្វាន់ Vattanac Legends Championship រៀបចំជាលើកដំបូងនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា ប្រៀបដូចជាពរជ័យសាទរដល់កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលទើបសម្រេចបានថ្មីៗនេះយ៉ាងលំបាក ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដឹកនាំផ្ទាល់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ តាមរយៈសន្តិភាពនិងការអភិវឌ្ឍនេះហើយ ទើបព្រឹតិ្តការណ៍ប្រកួតកីឡាវាយកូនគោលកម្រិតពិភពលោកដ៏ល្បីល្បាញរបស់ The Legends Tour អាចត្រូវបានរៀបចំឡើង និងប្រព្រឹត្តទៅយ៉ាងរលូនបែបនេះ។

Uploaded image

អ្នកឧកញ៉ា ឈុន លាង សង្ឃឹមថា តាមរយៈការប្រកួតនេះ ទាំងកីឡាករ ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ នឹងទទួលបាននូវអារម្មណ៍និងបទពិសោធន៍ថ្មីប្លែក ជាមួយនឹងបរិយាកាសប្រកួតដ៏មនោរម្យបំផុតមិនអាចបំភ្លេចបាន ហើយនឹងចង់ត្រលប់មកលេងជាថ្មីម្តងទៀត នៅលើទីលានស្តង់ដារអន្តរជាតិក្រាលដោយវាលស្មៅពណ៌បៃតងដ៏ស្រស់ស្អាត រចនាឡើងដោយម្ចាស់ជើងឯក Major ៦សម័យកាល Sir Nick Faldo លាយឡំដោយដើមឈើធំៗនិងរុក្ខជាតិប្លែកៗដ៏ស្រស់បំព្រង និងលំអរទៅដោយរូបចម្លាក់បេតិកភណ្ឌវប្បធម៌ខ្មែរជាច្រើនរួមទាំង ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ចម្លាក់ព្រហ្ម និងលានជល់ដំរី ជាដើម ដែលសុទ្ធសឹងជាសំណង់សិល្បៈហត្ថកម្មដ៏វិចិត្ររបស់កម្ពុជា ធ្វើឱ្យព្រឹតិ្តការណ៍ប្រកួតនេះកាន់តែមានលក្ខណៈពិសេសទាក់ទាញ និងបង្កប់នូវអត្ថន័យកាន់តែជ្រាលជ្រៅ ដែលអាចប្រសិទ្ធនាមបានថា ជា “ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលមិត្តភាពអន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាពនិងការអភិវឌ្ឍ, លើកស្ទួយវិស័យទេសចរណ៍, បណ្តុះស្មារតីកីឡា, រឹតចំណងសាមគ្គីភាព និងជំរុញកិច្ចសហប្រតិបត្តិការជាសកល សំដៅលើកកម្ពស់សុខដុមភាព និងវិបុលភាពទាំងក្នុងតំបន់ និងសកលលោក” ។ 


នេះជាការបោះជំហានជាប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់កម្ពុជានៅលើឆាកអន្តរជាតិ ដោយបង្ហាញទៅកាន់ពិភពលោកឱ្យឃើញកាន់តែច្បាស់នូវភាពរីកចំរើនជឿនលឿន និងការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជាក្រោមម្លប់នៃសន្តិភាពនាសម័យតេជោ-ធិបតី ដែលកម្ពុជាមានសមត្ថភាពនិងលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលរៀបចំកម្មវិធីប្រកួតកីឡាកម្រិតអន្តរជាតិ ហើយអាចធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីបានប្រកបដោយជំនាញវិជ្ជាជីវៈ និងភាពកក់ក្តៅបំផុត។

Uploaded image

អមថ្ងៃបើកព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនគោលលំដាប់ពិភពលោកនេះក៏មានការប្រកួតជាលក្ខណៈមិត្តភាព ដើម្បីអបអរសាទរ និងបង្ហាញនូវការស្វាគមន៍ចំពោះកីឡាករវាយកូនគោលអាជីពអន្តរជាតិ គឺការប្រកួតដែលមានការចូលរួមពីថ្នាក់ដឹកនាំមន្រ្តីជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជាជាមួយកីឡាករអន្តរជាតិដែលចូលរួមក្នុងព្រឹត្តិការណ៍ ពានរង្វាន់ Vattanac Legends Championshipផងដែរ៕

អត្ថបទពាក់ព័ន្ធ

ខ្សែការពារ Odawara ថា ជាទំនួលខុសត្រូវរបស់ខ្លួនដែរដែលព្រះខ័នរាជស្វាយរៀងមិនអាចយកបា...

4 ម៉ោងមុន

អតីតកីឡាការិនីបាល់ទះ វ៉ាន់ បូរី បង្ហាញខ្លួនសាជាថ្មីក្នុងស៊ីហ្គេម តែលើកនេះក្នុងប្...

1 ថ្ងៃមុន

ចំនួនចុងក្រោយនៃប្រតិភូ និងអត្តពលិកកម្ពុជាទៅស៊ីហ្គេម ខណៈសន្តិសុខសុវត្ថិភាពត្រូវបា...

2 ថ្ងៃមុន

ក្រុមគុនដាវជម្រើសជាតិកម្ពុជា បានបង្កើនពេលវេលាហ្វឹកហាត់ដើម្បីលទ្ធផលល្អនៅស៊ីហ្គេម

3 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

ងិន សុបញ្ញា (រដ្ឋបាល) : +855 12 79 79 44

យឺន ពន្លឺ (ព័ត៌មាន) : +855 17 61 35 78

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

Singapore
10
Canada
10
United States
391
China
185
The Netherlands
3
Cambodia
69
Germany
31
Japan
9
Iraq
1
Hong Kong
1
Angola
1
Brazil
4
Venezuela
2
Sweden
16
Finland
17
Russia
2
Ireland
9
Australia
1
Denmark
6
United Kingdom
7
Uzbekistan
1
India
3
Jordan
1
Unknown
5
Czechia
2
France
6
South Korea
9
Belgium
1
Nepal
1
Indonesia
1
Greece
1
Chile
1
សរុប
807
© Olympics Cambodia. All rights reserved.