Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

OCA អរគុណកម្ពុជាចំពោះការចូលរួមកីឡាយុវជនអាស៊ី 2025 និងការសហការលើកពេលធ្វើម្ចាស់ផ្ទះ AYG ទៅឆ្នាំ២០៣១

Published on 05-11-2025 1207 មើល

Facebook Twitter or X Instagram

នៅថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)បានទទួលលិខិតថ្លែងអំណរគុណពីក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) សម្រាប់កិច្ចសហការដ៏មានតម្លៃ និងការគាំទ្រយ៉ាងរឹងមាំរបស់ប្រមុខចលនាអូឡាំពិកកម្ពុជា ដែលបានជំរុញឲ្យព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន ពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥ កន្លងទៅបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ។

Uploaded image

ក្នុងការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៥ នៅបារ៉ែនកន្លងទៅថ្មីៗនេះ កម្ពុជា បានបញ្ជូនអត្តពលិកចូលរួមប្រកួតប្រជែងលើ ១៤ប្រភេទកីឡា ហើយទទួលបានមេដាយសរុប៤គ្រឿង រួមមានមេដាយប្រាក់ ២ និងសំរឹទ្ធ ២។ នេះជាសមិទ្ធផលលើកដំបូងហើយ ដែលកម្ពុជាប្រជែងបានមេដាយពីព្រឹត្តិការណ៍កីឡាយុវជនអាស៊ី បន្ទាប់ពីចូលរួមបាន៣លើកមកនេះ ដោយ២លើកដំបូង កម្ពុជាពុំធ្លាប់ទទួលបានមេដាយនោះឡើយ។

Uploaded image

ទាក់ទងទៅនឹងការលើកពេលធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីពីឆ្នាំ២០២៩ទៅឆ្នាំ២០៣១វិញនោះ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បញ្ជាក់ថា អ៊ូបេគីស្ថានបានស្នើសូមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឡើងវិញ ដោយនឹងរៀបចំក្នុងឆ្នាំ២០២៩ ដើម្បីអាចមានពេលវេលាត្រៀមលក្ខណៈ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យបានរួចរាល់ បន្ទាប់ពីបានបោះបង់សិទ្ធិធ្វើម្ចាស់ផ្ទះ២០២៥ និងទទួលបន្តដោយប្រទេសបារ៉ែន។

Uploaded image

OCA បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពិសេសពីរាជរដ្ឋាភិបាលកម្ពុជាដែលបានឯកភាពលើការលើកពេលនេះ។ ទន្ទឹមនឹងនេះ ការប្រកួតកីឡាយុវជនអាស៊ីនឹងប្ដូរទៅរៀបចំរៀងរាល់ ២ឆ្នាំម្តង។


តាមរយៈលិខិតចុះហត្ថលេខាដោយលោក Husain Al Musallam អគ្គនាយកក្រុមប្រឹក្សាអូឡាំពិកអាស៊ី បានបញ្ជាក់ថា «សាមគ្គីភាព ស្មារតីកីឡា និងមិត្តភាព ដែលបានបង្ហាញដោយគណៈប្រតិភូរបស់ឯកឧត្តម (ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា) ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីគុណតម្លៃនៃសហគមន៍កីឡាអាស៊ី។ OCA សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការសហការជិតស្និទ្ធ និងការប្តេជ្ញាចិត្តរបស់ឯកឧត្តម ក្នុងអំឡុងដំណាក់កាលរៀបចំ និងដំណាក់កាលហ្គេម។ យើងទាំងអស់គ្នាបានបង្កើតអនុស្សាវរីយ៍ដ៏មានតម្លៃសម្រាប់យុវជនអាស៊ី និងបានពង្រឹងសម្ព័ន្ធភាព ដែលផ្សារភ្ជាប់ប្រទេសជាតិរបស់យើងតាមរយៈកីឡា»។


Uploaded image


ក្រុមប្រឹក្សាអូឡាំពិកអាស៊ី បានបន្ថែមទៀតថា «សូមថ្លែងអំណរគុណម្តងទៀត ចំពោះភាពជាដៃគូ និងការរួមចំណែកដ៏សំខាន់របស់ឯកឧត្តម ក្នុងជោគជ័យ នៃការប្រកួតកីឡាអាស៊ីយុវជនហ្គេម លើកទី៣ ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន។ យើងសង្ឃឹមថា នឹងទទួលបានការសហការយ៉ាងល្អបន្ថែមទៀតនៅក្នុងការប្រកួតកីឡាអាស៊ីហ្គេមនាពេលអនាគត»។ 

Uploaded image

សូមបញ្ជាក់ថា ដោយទទួលបានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលតែងលើកទឹកចិត្ត និងឧបត្ថម្ភគាំទ្រដល់ប្រតិភូកីឡាកម្ពុជា ក្នុងការចូលរួមព្រឹត្តិការណ៍អន្ដរជាតិនានា។ ជាក់ស្ដែងការចូលរួមប្រកួតកីឡាយុវជនអាស៊ី លើកទី៣ កាលពីថ្មីៗ បានបង្កើននូវទំនាក់ទំនងការទូតកីឡា ក៏ដូចជាការលើកកម្ពស់ចលនាអូឡាំពិកអន្ដរជាតិ ពិសេសចលនាអូឡាំពិកអាស៊ី ដែលធ្វើឲ្យកម្ពុជាមានមុខមានមាត់ និងសិទ្ធិចូលរួមគ្រប់ព្រឹត្តិការណ៍កីឡា រហូតត្រូវបានគេទទួលស្គាល់ និងវាយតម្លៃខ្ពស់ ចំពោះក្រុមកីឡាកម្ពុជា៕

Uploaded image

អត្ថបទពាក់ព័ន្ធ

វៀតណាម និងបារាំង ប្ដេជ្ញាបន្តជំរុញការផ្សព្វផ្សាយ «គុនខ្មែរ» លើឆាកអន្តរជាតិ

14 ម៉ោងមុន

NOCC បញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ដល់មន្ត្រី និងគ្រូកីឡា ២៤...

1 ថ្ងៃមុន

ចន្ថា សំណាង ប្តេជ្ញាប្រកួតអស់ពីសមត្ថភាពនៅ Asian Games 2026 ដើម្បីខ្លួនឯង និងជាតិ

1 ថ្ងៃមុន

កិច្ចសហការ ៤ឆ្នាំរវាង AIA និង NOCC ជំរុញឱ្យស្ត្រីកម្ពុជារាប់ពាន់នាក់កាន់តែជ្រាបព...

3 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
201
Singapore
46
United Kingdom
28
Germany
26
Brazil
9
Hong Kong
8
China
8
France
6
Japan
4
South Korea
3
The Netherlands
2
Canada
2
Australia
2
Ireland
1
Egypt
1
Poland
1
Colombia
1
Honduras
1
India
1
Cambodia
1
Andorra
1
Finland
1
Argentina
1
Paraguay
1
Indonesia
1
សរុប
357
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន