Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

លោក សាន អង្គររាជវ័ន្ធ មានមោទនភាពបានចូលរួមធ្វើអាជ្ញាកណ្ដាលចៅក្រមកីឡាបញ្ចស៊ីឡាត់នៅ AYG

Published on 21-10-2025 1284 មើល

Facebook Twitter or X Instagram

លោក សាន អង្គររាជវ័ន្ធ ជាគ្រូបង្វឹកមួយរូបនៃកីឡាបញ្ចស៊ីឡាត់កម្ពុជាបានបង្ហាញមោទនភាពដែលត្រូវបានជ្រើសរើសជាអាជ្ញាកណ្ដាលចៅក្រមមួយរូបក្នុងប្រភេទកីឡាបញ្ចស៊ីឡាត់ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៥ នៅក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន។

Uploaded image

គ្រូបង្វឹកដែលមានជំនាញគុនល្បុក្កតោដែរនោះចាត់ទុកថា នេះជាបទពិសោធដ៏សំខាន់សម្រាប់លោក និងរំពឹងយកអ្វីដែលបានរៀនសូត្រទៅចែករំលែកដល់អ្នករួមជំនាញកីឡាបញ្ចាត់ស៊ីឡាត់នៅកម្ពុជា។ 

Uploaded image

លោក សាន អង្គររាជវ័ន្ធ "ខ្ញុំមានមោទនភាពយ៉ាងខ្លាំងដែលបានចូលរួមជាអាជ្ញាកណ្ដាលចៅក្រមមួយរូបបន្ថែមពីលើឱកាសដែលបានចូលរួមដឹកនាំកីឡាករ កីឡាការិនីរបស់យើងចូលរួមប្រកួត Asian Youth Games នេះ។ ខ្ញុំបានបទពិសោធថ្មីៗយ៉ាងច្រើន អ៊ីចឹងពេលដល់មាតុភូមិ ខ្ញុំនឹងចែករំលែកដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹកយើងដែលត្រៀមរៀនធ្វើជាអាជ្ញាកណ្ដាលចៅក្រមនេះឱ្យបានចំណេះដឹងនេះដែរ។ ខ្ញុំក៏នឹងព្យាយាមសិក្សាស្វែងយល់បន្ថែមទៀតពីការងារហ្នឹងដើម្បីឱ្យទាន់ការអភិវឌ្ឍនៃកីឡាបញ្ចាត់ស៊ីឡាត់នេះ។"

Uploaded image

លោក សាន អង្គររាជវ័ន្ធ រំឭកថា លោកក៏ធ្លាប់ចូលរួមធ្វើជាអាជ្ញាកណ្ដាលចៅក្រមកីឡាបញ្ចសីឡាត់ជាលក្ខណៈអន្តរជាតិដែរ គឺកាលកម្ពុជាធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

Uploaded image

ទាក់ទងទៅនឹងលទ្ធផលដែលក្រុមជម្រើសជាតិកម្ពុជាទទួលបានមេដាយសំរឹទ្ធមួយគ្រឿងពីកីឡាបញ្ចស៊ីឡាត់ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីនៅបារ៉ែន អ្នកជំនាញដដែលអះអាងថា ជាសមិទ្ធផលដ៏វិសេសវិសាល ព្រោះជាលើកទី១ហើយដែលកូនក្រុមខ្លួនបានចូលរួមការប្រកួតកម្រិតខ្ពស់នេះ។

Uploaded image


អត្ថបទពាក់ព័ន្ធ

វៀតណាម និងបារាំង ប្ដេជ្ញាបន្តជំរុញការផ្សព្វផ្សាយ «គុនខ្មែរ» លើឆាកអន្តរជាតិ

14 ម៉ោងមុន

NOCC បញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ដល់មន្ត្រី និងគ្រូកីឡា ២៤...

1 ថ្ងៃមុន

ចន្ថា សំណាង ប្តេជ្ញាប្រកួតអស់ពីសមត្ថភាពនៅ Asian Games 2026 ដើម្បីខ្លួនឯង និងជាតិ

1 ថ្ងៃមុន

កិច្ចសហការ ៤ឆ្នាំរវាង AIA និង NOCC ជំរុញឱ្យស្ត្រីកម្ពុជារាប់ពាន់នាក់កាន់តែជ្រាបព...

3 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
201
Singapore
46
United Kingdom
28
Germany
26
Brazil
9
Hong Kong
8
China
8
France
6
Japan
4
South Korea
3
The Netherlands
2
Canada
2
Australia
2
Ireland
1
Mexico
1
Egypt
1
Poland
1
Colombia
1
Honduras
1
India
1
Cambodia
1
Andorra
1
Paraguay
1
Argentina
1
Indonesia
1
Finland
1
សរុប
358
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន