Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កម្ពុជា និង រុស្ស៊ី បង្ហាញឆន្ទៈគាំទ្រគ្នាទៅវិញទៅមកលើការងារការទូតកីឡា

Published on 12-09-2025 670 មើល

Facebook Twitter or X Instagram

ឯកឧត្ដមបណ្ឌិត ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានទទួលជួប និងពិភាក្សាការងារជាមួយ ឯកឧត្តម  Annatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំកម្ពុជា នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នារសៀលថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥។


ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ជំនួបសវនាការដ៏សំខាន់នេះ ផ្ដោតលើការសហប្រតិបត្តិការលើ ចលនាអូឡាំពិក និង ប៉ារ៉ាឡាំពិក ក៏ដូចជាទំនាក់ទំនង ការគាំទ្រគ្នាទៅវិញទៅមក នៅលើការងារការទូតកីឡា។ 

Uploaded image


ឯកឧត្តម អគ្គលេខាធិការ បានបន្តទៀតថា រុស្ស៊ីក៏បានត្រៀមការគាំទ្រ ដល់ការផ្ដល់អាហារូបករណ៍ ដល់និស្សិតកីឡាកម្ពុជា និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកីឡា ឱ្យបានប្រសើរ និងបណ្ដុះធនធានមនុស្សក្នុងវិស័យកីឡានៅកម្ពុជា។ ទន្ទឹមនឹងនេះ កិច្ចសហប្រតិបត្តិការចលនាអូឡាំពិក រវាងប្រទេសទាំង២ ក៏ត្រូវតែពង្រឹងដោយសារតែ រុស្ស៊ី កំពុងត្រូវការ ការគាំទ្ររបស់ប្រទេសជាសមាជិក ចលនាអូឡាំពិកការទូតកីឡា លើឆាកអន្តរជាតិ ទាំងចលនាអូឡាំពិក និងប៉ារ៉ាឡាំពិក ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមករវាង អូឡាំពិក និងប៉ារ៉ាឡាំពិក នៃប្រទេសទាំង ២ ។ 

Uploaded image


ឯកឧត្ដម វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ដែរថា ដោយសារតែ រុស្ស៊ី ជាប្រទេសមានគុណវុឌ្ឍិ ដ៏ខ្ពស់ក្នុងវិស័យកីឡា ដូច្នេះ កម្ពុជា អាចរៀនសូត្របានច្រើនទាំងការហ្វឹកហាត់ផ្ទាល់ និងវិទ្យាសាស្ត្រកីឡា ចិត្តសាស្ត្រកីឡា ក៏ដូចជាការគ្រប់គ្រង។ ជាក់ស្ដែង ថ្នាក់ដឹកនាំកីឡាជាច្រើននៅ កម្ពុជា ធ្លាប់ជាអតីតនិស្សិត ទៅសិក្សានៅប្រទេស រុស្ស៊ី នាពេលកន្លងមកដែរ៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
207
Germany
49
Singapore
34
United Kingdom
15
Japan
8
China
8
Brazil
7
Hong Kong
5
France
4
South Korea
4
Senegal
3
Jordan
3
Sweden
3
Colombia
2
Argentina
2
Vietnam
2
The Netherlands
2
Bangladesh
2
Philippines
2
Italy
2
Azerbaijan
2
Pakistan
2
United Arab Emirates
2
Netherlands
1
South Africa
1
India
1
Uzbekistan
1
Finland
1
Benin
1
Australia
1
Spain
1
Poland
1
Norway
1
Ecuador
1
សរុប
382
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន