Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ឯកឧត្តមបណ្ឌិត ថោង ខុន ចាត់ទុកវគ្គរដ្ឋបាលកីឡា ជាមូលដ្ឋានដ៏សំខាន់ក្នុងការដឹកនាំគ្រប់គ្រងអង្គភាពកីឡា

Published on 01-01-1970 590 មើល

Facebook Twitter or X Instagram

ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានចាត់ទុកវគ្គរដ្ឋបាលកីឡា គឺជាមូលដ្ឋានដ៏មានសារៈសំខាន់ក្នុងដំណើរការដឹកនាំ គ្រប់គ្រងអង្គការកីឡាប្រកបដោយតម្លាភាព សុចរិតភាព អភិបាលកិច្ចល្អ និងភាពជាអ្នកដឹកនាំល្អ ដើម្បីធានាប្រសិទ្ធភាពការងារកីឡាឈានទៅអភិវឌ្ឍវិស័យកីឡាជំនាញនីមួយៗ ឲ្យទទួលបានភាពប្រកួតប្រជែងស្មើគុណផលកីឡាកម្រិតតំបន់ ទ្វីប និងពិភពលោក នាពេលអនាគត។


ការគូសបញ្ជាក់នេះ ត្រូវបានលើកឡើងក្នុងពិធីបិទវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា បន្ទាប់ពីដំណើរការសិក្សារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ វគ្គនេះ មានសិក្ខាកាម ចំនួន ៥៦នាក់ចូលរួម ដែលភាគច្រើនសុទ្ធសឹងជាមន្ដ្រីមកពីសហព័ន្ធកីឡាជាតិចូលរួម ក្រោមការឧបត្ថម្ភគាំទ្រពីអង្គការសាមគ្គីអូឡាំពិក និងបង្រៀនដោយគ្រូឧទ្ទេសជាច្រើន ដែលមានចំណេះដឹង និងបទពិសោធន៍យូរឆ្នាំ ក្នុងនោះក៏មាន ឯកឧត្តម  វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងឯកឧត្តម ណយ ផាណា ជាដើម។

Uploaded image

ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ដ្រី មានប្រសាសន៍ថា សិក្ខាកាមចូលរួមវគ្គនេះ ក៏បានយល់ដឹងអំពីគោលការណ៍អភិបាលកិច្ចល្អរបស់ចលនាអូឡាំពិក ដែលជាគោលការណ៍គន្លឹះសំខាន់តម្រូវឲ្យសមាជិកនៃចលនាអូឡាំពិកទាំងអស់រួមទាំងសហព័ន្ធកីឡាជាតិអនុវត្តឲ្យបានខ្ជាប់ខ្ជួន ដើម្បីធានាអនុលោមភាពស្របតាមធម្មនុញ្ញអូឡាំពិក។ រដ្ឋបាលកីឡា ត្រូវសិក្សារៀនសូត្រ និងយល់ដឹងច្បាស់លាស់នូវនិយាមរដ្ឋបាលកីឡាជាតិ និងនិយាមរដ្ឋបាលកីឡាអន្តរជាតិ មានន័យថា កម្ពុជាមានគោលនយោបាយកីឡាជាតិ មានគោលការណ៍យុទ្ធសាស្រ្ត និងអភិវឌ្ឍកីឡាជាតិ ដែលជាបន្ទាត់នយោបាយតម្រង់ទិសក្នុងការអភិវឌ្ឍវិស័យកីឡាជាតិ ក៏ប៉ុន្តែរាល់ការអនុវត្តត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ និងមានសង្គតិភាព អនុលោមភាពទៅនឹងគោលការណ៍គ្រឹះកីឡាអន្តរជាតិ និងធម្មនុញ្ញអូឡាំពិកអន្តរជាតិ នោះទើបកីឡាមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

Uploaded image

ឯកឧត្តមបណ្ឌិត ថោង ខុន បន្ដថា «វគ្គសិក្សានេះ បានផ្ដល់នូវពុទ្ធិល្អៗ ថ្មីៗ ទាំងរដ្ឋបាលកីឡា បច្ចេកទេសកីឡា វិទ្យាសាស្រ្តកីឡា និងទ្រឹស្ដីកីឡា អាចឲ្យប្អូនៗសិក្ខាកាម យកទៅបម្រើការក្នុងសហព័ន្ធកីឡាជាតិប្រកបដោយប្រសិទ្ធភាព។ ប៉ុន្តែកត្តាសំខាន់ គឺត្រូវយកលទ្ធផលនៃចំណេះដឹងជំនាញពីការសិក្សាទៅអនុវត្តឲ្យបានត្រឹមត្រូវ និងបន្តចែករំលែកដល់គ្រួសារកីឡារបស់ខ្លួនបន្ថែមទៀត ទើបអាចផ្ដល់ផលវិជ្ជមាន និងទទួលបានលទ្ធផលជាក់ស្ដែងក្នុងការកសាង និងអភិវឌ្ឍវិស័យកីឡាជំនាញនៅតាមសហព័ន្ធកីឡាជាតិ»។

Uploaded image

ទន្ទឹមជាមួយគ្នា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏គ្រោងរៀបចំវគ្គសិក្សាគ្រប់គ្រងកីឡាកម្រិតខ្ពស់ ជាលើកដំបូង ក្នុងឆ្នាំនេះ ដែលជាវគ្គកម្រិតទី២ សម្រាប់មន្ដ្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំកីឡា ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងរបស់ខ្លួនបន្ថែមទៀតក្នុងការគ្រប់គ្រងស្ថាប័នកីឡារបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងសក្ដិសិទ្ធិភាព ស្របតាមគោលការណ៍ការដឹកនាំរបស់ចលនាអូឡាំពិក។ ដូច្នេះ ឯកឧត្តមបណ្ឌិត បានអំពាវនាវដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គរដ្ឋបាលកីឡាពេលនេះ ក៏ដូចជាថ្នាក់ដឹកនាំកីឡាបន្តចូលរួមរៀនវគ្គគ្រប់គ្រងកីឡាកម្រិតខ្ពស់នេះឱ្យបានគ្រប់ៗគ្នា។


សូមបញ្ជាក់ថា ក្រោយដំណើរការសិក្សារយៈពេល ៤ថ្ងៃ ជាលទ្ធផល មានសិក្ខាកាមទទួលបាននិទ្ទេសល្អណាស់ ចំនួន ៤០នាក់ ស្មើនឹង ៧១%, និទ្ទេសល្អចំនួន ៧នាក់ ស្មើនឹង ១៣% និងនិទ្ទេសមធ្យមចំនួន ៩នាក់ ស្មើនឹង ១៦%៕

អត្ថបទពាក់ព័ន្ធ

វៀតណាម និងបារាំង ប្ដេជ្ញាបន្តជំរុញការផ្សព្វផ្សាយ «គុនខ្មែរ» លើឆាកអន្តរជាតិ

15 ម៉ោងមុន

NOCC បញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ដល់មន្ត្រី និងគ្រូកីឡា ២៤...

1 ថ្ងៃមុន

ចន្ថា សំណាង ប្តេជ្ញាប្រកួតអស់ពីសមត្ថភាពនៅ Asian Games 2026 ដើម្បីខ្លួនឯង និងជាតិ

1 ថ្ងៃមុន

កិច្ចសហការ ៤ឆ្នាំរវាង AIA និង NOCC ជំរុញឱ្យស្ត្រីកម្ពុជារាប់ពាន់នាក់កាន់តែជ្រាបព...

3 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
214
Singapore
49
United Kingdom
31
Germany
28
Brazil
10
Hong Kong
8
China
8
France
7
Japan
4
South Korea
3
The Netherlands
2
Canada
2
Australia
2
India
2
Ireland
1
Mexico
1
Egypt
1
Poland
1
Colombia
1
Honduras
1
Cambodia
1
Andorra
1
Paraguay
1
Argentina
1
Indonesia
1
Finland
1
សរុប
382
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន