Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កម្ពុជាត្រៀមទទួលស្វាគមន៍ព្រឹត្តិការណ៍កីឡាវាយកូនហ្គោលលំដាប់ពិភពលោកនៅឆ្នាំ២០២៦

Published on 03-09-2026 838 មើល

Facebook Twitter or X Instagram

ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជួបពិភាក្សាការងារជាមួយអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត អំពីការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាវាយកូនហ្គោលអន្តរជាតិលើកទី២ ឆ្នាំ២០២៦ នៅកម្ពុជា។

 

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ថោង ខុន បានកោតសរសើរចំពោះ ក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត ដែលបានបន្តកិច្ចសហការជាមួយ Legends Tour ដើម្បីនាំព្រឹត្តិការណ៍កីឡាវាយកូនហ្គោលអាជីពលំដាប់ពិភពលោកមកកម្ពុជាជាថ្មី បន្ទាប់ពីការរៀបចំប្រកបដោយជោគជ័យកាលពីឆ្នាំ២០២៥។

Uploaded image

ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់ពីការគាំទ្រ និងការត្រៀមបន្តកិច្ចសហការជាមួយក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត ដើម្បីរួមចំណែកធានាឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយជោគជ័យ ព្រមទាំងលើកកម្ពស់វិស័យកីឡាវាយកូនហ្គោល និងផ្សព្វផ្សាយសក្តានុពលកីឡាទេសចរណ៍របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

Uploaded image

ព្រឹត្តិការណ៍ឆ្នាំ២០២៦ រំពឹងថានឹងមានទ្រង់ទ្រាយកាន់តែធំ និងទាក់ទាញកីឡាករវាយកូនហ្គោលអាជីពលំដាប់អន្តរជាតិជាច្រើនមកចូលរួមប្រកួត ក្នុងកម្មវិធីសំខាន់ៗចំនួនពីរ៖

១. Vattanac Legends Championship ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីហ្សត រាជធានីភ្នំពេញ។

២. Vattanac Tour Championship ដែលជាការប្រកួតវគ្គផ្តាច់ព្រ័ត្រប្រចាំរដូវកាលរបស់ Legends Tour ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ នៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីហ្សត រាជធានីភ្នំពេញ។

ក្រៅពីការប្រកួតសំខាន់ៗទាំងពីរ ក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត ក៏គ្រោងរៀបចំសកម្មភាពអមជាច្រើនទៀត ដើម្បីបង្កើនភាពទាក់ទាញ និងផ្តល់បទពិសោធកាន់តែប្រសើរដល់កីឡាករ ភ្ញៀវកិត្តិយស និងអ្នកគាំទ្រ។ 

Uploaded image

ព្រឹត្តិការណ៍ Vattanac Legends Championship និង Vattanac Tour Championship 2026 គ្រោងនឹងផ្សព្វផ្សាយទៅកាន់ទស្សនិកជនរាប់រយលាននាក់នៅអាស៊ី អឺរ៉ុប និងអាម៉េរិក តាមរយៈបណ្ដាញផ្សព្វផ្សាយអន្តរជាតិធំៗ ដូចជា Sky Sports, GOLF Channel, CANAL+, VIASAT SPORT, SuperSport និង BTV News ជាដើម។

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
738
Singapore
111
Germany
71
China
41
United Kingdom
35
Brazil
25
France
23
The Netherlands
21
Hong Kong
16
Cambodia
10
Belgium
8
Pakistan
8
Argentina
6
Mexico
6
Malaysia
6
Indonesia
6
Sweden
6
Japan
6
Chile
5
Vietnam
5
Italy
4
South Africa
4
India
4
Ukraine
3
Switzerland
3
South Korea
3
Tunisia
3
Thailand
2
Czechia
2
Saudi Arabia
2
Bangladesh
2
United Arab Emirates
2
Kenya
2
Russia
2
សរុប
1209
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន