Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ផ្ដើមពីក្ដីស្រមៃចង់ជិះយន្តហោះទៅប្រកួតនៅក្រៅប្រទេស ហេង វុទ្ធី តស៊ូរហូតក្លាយជាកីឡាករចំបាប់លេចធ្លោមួយរូប

Published on 16-06-2026 2253 មើល

Facebook Twitter or X Instagram

កីឡាករចំបាប់លេចធ្លោរបស់កម្ពុជា ហេង វុទ្ធី បានរំឭកថា នៅពេលចូលប្រឡូកក្នុងវិស័យកីឡាចំបាប់ដំបូង កាលពីឆ្នាំ២០១៤ រូបគេគ្រាន់តែចង់មានឱកាសចេញទៅប្រកួតនៅក្រៅប្រទេសប៉ុណ្ណោះ ដោយមិនសូវផ្ដោតលើជ័យជម្នះឡើយ។ អ្វីដែលសំខាន់សម្រាប់គេនៅពេលនោះ គឺការបានជិះយន្តហោះទៅប្រកួតនៅបរទេស។ ប៉ុន្តែ ក្រោយទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ វាបានក្លាយជាកម្លាំងចិត្តជំរុញឱ្យរូបគេខិតខំប្រឹងប្រែងកាន់តែខ្លាំង រហូតក្លាយជាកីឡាករឆ្នើមមួយរូបក្នុងក្រុមជម្រើសជាតិកម្ពុជា។

Uploaded image

កីឡាករមានស្រុកកំណើតនៅខេត្តពោធិ៍សាត់រូបនេះបានថ្លែងថា៖«និយាយទៅ ខ្ញុំចូលមកហាត់កីឡាចំបាប់ គ្រាន់តែចង់បានឱកាសជិះយន្តហោះទៅប្រកួតនៅក្រៅប្រទេសប៉ុណ្ណោះ។ ខ្ញុំមិនបានគិតរឿងចាញ់ ឬឈ្នះអ្វីទេ ធ្វើយ៉ាងណាឱ្យតែបានទៅប្រកួតនៅក្រៅ។ ប៉ុន្តែ បន្ទាប់ពីខ្ញុំទទួលបានជ័យជម្នះ ២ ទៅ ៣ ដង ខ្ញុំក៏ចាប់ផ្ដើមមានទឹកចិត្តប្រឹងប្រែងកាន់តែខ្លាំង ដើម្បីលើកមុខមាត់ និងនាំមោទនភាពជូនប្រទេសកម្ពុជាលើឆាកអន្តរជាតិ»។


ក្នុងអាជីពកីឡាចំបាប់ជាង ១០ ឆ្នាំ ប្រកបដោយភាពជោគជ័យមកនេះ ហេង វុទ្ធី ទទួលបានផ្លែផ្កាជាច្រើនសម្រាប់ជីវភាពរស់នៅ ដោយមានលទ្ធភាពទិញម៉ូតូ រថយន្ត ដីធ្លី ផ្ទះសម្បែង ព្រមទាំងទទួលបានក្របខណ្ឌជានគរបាលជាតិថែមទៀត។

Uploaded image

អ្នកប្រយុទ្ធវ័យជាង ៣០ ឆ្នាំរូបនេះ ក៏បានលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីជំនាន់ក្រោយ និងអ្នករួមអាជីពកីឡាទាំងអស់ ឱ្យចេះសន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគត ជាពិសេសនៅពេលត្រូវបញ្ចប់អាជីពកីឡាដោយប្រការណាមួយ។


ក្រៅពីសមិទ្ធផលជាច្រើននៅលើឆាកអន្តរជាតិ ហេង វុទ្ធី ក៏ជាម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។

ថ្មីៗនេះ រូបគេបានបើកសម្ពោធជាផ្លូវការនូវក្លិបកីឡាចំបាប់ផ្ទាល់ខ្លួនមួយនៅលើទឹកដីកំណើត ខេត្តពោធិ៍សាត់ ក្រោមឈ្មោះ «ក្លិបចំបាប់ព្រះធាតុ» ក្នុងគោលបំណងបណ្ដុះបណ្ដាល និងអភិវឌ្ឍធនធានកីឡាករវ័យក្មេងជំនាន់ក្រោយបន្តវេន៕

Uploaded image

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
758
Singapore
115
Germany
79
China
41
United Kingdom
36
Brazil
27
France
23
The Netherlands
22
Hong Kong
16
Cambodia
10
Belgium
8
Pakistan
8
Indonesia
7
Japan
6
Sweden
6
Mexico
6
Malaysia
6
Argentina
6
India
5
Vietnam
5
Chile
5
Italy
5
South Africa
4
Ukraine
3
Switzerland
3
South Korea
3
Tunisia
3
Kenya
3
Thailand
2
Czechia
2
Russia
2
Saudi Arabia
2
United Arab Emirates
2
Bangladesh
2
សរុប
1250
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន