Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

អង្គការសាមគ្គីអូឡាំពិកអន្តរជាតិកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ និងអភិបាលកិច្ចរបស់ NOCC

Published on 12-06-2026 2296 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ អង្គការសាមគ្គីអូឡាំពិក (Olympic Solidarity - OS) នៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារលេចធ្លោជាច្រើន ព្រមទាំងការពង្រឹងអភិបាលកិច្ចរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងការជំរុញ និងអភិវឌ្ឍចលនាអូឡាំពិកនៅកម្ពុជា។

Uploaded image

ការកោតសរសើរនេះ ត្រូវបានបញ្ជាក់ដោយលោក ជា លីម៉ីញ អនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃ NOCC ដែលកំពុងចូលរួមកម្មសិក្សាការងារជាមួយមន្ត្រីអង្គការសាមគ្គីអូឡាំពិក នៅទីស្នាក់ការកណ្តាលរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ក្នុងទីក្រុង Lausanne ប្រទេសស្វីស។

Uploaded image

លោក ជា លីម៉ីញ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់របស់ OS បានវាយតម្លៃខ្ពស់ចំពោះការងាររបស់ NOCC ជាពិសេសលើការពង្រឹងអភិបាលកិច្ច ការលើកកម្ពស់តម្លៃអូឡាំពិក និងការអភិវឌ្ឍចលនាអូឡាំពិកនៅកម្ពុជា ដែលបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងស្របតាមទិសដៅរបស់ IOC។

Uploaded image

ជាមួយគ្នានេះ មន្ត្រី OS ក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ NOCC ដែលបានអនុវត្តការងារ និងកិច្ចសហប្រតិបត្តិការជាមួយ OS ប្រកបដោយវិជ្ជាជីវៈ សមត្ថភាពខ្ពស់ និងការទទួលខុសត្រូវ ក្នុងការអភិវឌ្ឍវិស័យកីឡា និងចលនាអូឡាំពិកនៅកម្ពុជា។

Uploaded image

បន្ថែមពីនេះ OS បានបង្ហាញការប្តេជ្ញាចិត្តបន្តគាំទ្រ NOCC តាមរយៈកម្មវិធី និងសកម្មភាពផ្សេងៗ ដើម្បីជួយជំរុញការផ្សព្វផ្សាយគុណតម្លៃអូឡាំពិក និងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

សូមបញ្ជាក់ថា NOCC បានចាត់បញ្ជូនលោក ជា លីម៉ីញ ទៅចូលរួមកម្មវិធី IOC Immersion Stay Programme នៅទីស្នាក់ការកណ្តាល IOC ក្នុងទីក្រុង Lausanne ប្រទេសស្វីស ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។

Uploaded image

 កម្មវិធីនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ IOC ពង្រីកបណ្តាញទំនាក់ទំនងអន្តរជាតិ និងលើកកម្ពស់សមត្ថភាពការងាររបស់មន្ត្រីជាន់ខ្ពស់ NOCC ឱ្យស្របតាមគោលការណ៍ណែនាំរបស់ IOC និងធម្មនុញ្ញអូឡាំពិក។

ការចូលរួមក្នុងកម្មវិធីនេះ ត្រូវបានចាត់ទុកថាជាឱកាសដ៏មានតម្លៃសម្រាប់មន្ត្រី NOCC ក្នុងការសិក្សាបទពិសោធន៍ថ្មីៗ ផ្លាស់ប្តូរចំណេះដឹង និងពង្រឹងសមត្ថភាពការងារ ដើម្បីរួមចំណែកអភិវឌ្ឍចលនាអូឡាំពិក និងវិស័យកីឡាកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ និងឈានទៅមុខជាបន្តបន្ទាប់៕

អត្ថបទពាក់ព័ន្ធ

សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាដាក់ទិសដៅអាណត្តិថ្មី បញ្ជ្រាបនៅតាមវិទ្យាល័យ

10 ម៉ោងមុន

ថ្នាក់ដឹកនាំជឺជីតស៊ូកម្ពុជា ថា លទ្ធផលពីការប្រកួតជើងឯកអាស៊ីនៅកាហ្សាក់ស្ថានជាការត្...

4 ថ្ងៃមុន

លោក Martin អ្នកជំនួញជនជាតិប៉ូឡូញត្រៀមឡើងប្រកួតប្រដាល់សកលតទល់កីឡាករឆ្នើមកម្ពុជា R...

5 ថ្ងៃមុន

NOCC ទទួលបានការគាំទ្រពីក្រុមហ៊ុន វឌ្ឍនៈ ក្នុងដំណើរឆ្ពោះទៅសម្រេចសុបិនកម្ពុជា ឈ្នះ...

5 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
320
Singapore
83
Germany
51
France
51
Vietnam
41
China
37
South Korea
27
Brazil
23
United Kingdom
16
Hong Kong
15
Cambodia
14
The Netherlands
14
Poland
9
Bangladesh
8
Iraq
6
Japan
5
Indonesia
4
Canada
4
Mexico
4
New Zealand
4
Sweden
3
Venezuela
3
Syria
3
Colombia
3
Ecuador
3
Malaysia
3
Ireland
3
Morocco
2
Türkiye
2
Australia
2
Romania
2
Albania
2
South Africa
2
Jamaica
2
សរុប
798
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.