Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កីឡាវ៉ូវីណាម ទទួលបានការគាំទ្រពីវិស័យឯកជន ត្រៀមធ្វើម្ចាស់ផ្ទះជើងឯកអាស៊ី លើកទី៦ នាខែវិច្ឆិកា

Published on 29-05-2026 2229 មើល

Facebook Twitter or X Instagram

សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានទទួលការឧបត្ថម្ភគាំទ្រ ទាំងផលិតផល និងថវិកា ពីក្រុមហ៊ុន មីដាស សម្រាប់ដំ​ណើរត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាវ៉ូវីណាមជើងឯកអាស៊ី លើកទី៦ នៅរាជធានីភ្នំពេញ នាថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។

 Uploaded image

ពិធីប្រគល់ទទួលជំនួយពីវិស័យឯកនេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តម ឈួរ សុបញ្ញា អនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នេះ នៅសាលហ្វឹកហាត់កីឡាវ៉ូវីណាម នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

 Uploaded image

ឆ្លៀតឱកាសនោះ ឯកឧត្តម ឈួរ សុបញ្ញា បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលក្រុមហ៊ុន មីដាស ក្នុងនាមក្រុមហ៊ុនផលិតនំជាង ២០ប្រភេទនៅកម្ពុជា បានមើលឃើញពីសកម្មភាពកីឡាវ៉ូវីណាម ហើយបានចូលរួមឧបត្ថម្ភគាំ​ទ្រដល់សហព័ន្ធ ក៏ដូចជាកីឡាករ-កីឡាការិនី ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះជើងឯកអាស៊ី នាចុងខែវិច្ឆិកា។

 Uploaded image

ឯកឧត្តមបន្ដថា ទោះបីការឧបត្ថម្ភតិចក្ដី ឬច្រើនក្ដី តែនេះគឺជាសមាចិត្តរបស់វិស័យឯកជន ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍកីឡាជាតិ បន្ទាប់ពីរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ និងសហព័ន្ធ ។ ទាំងអស់នេះ គឺជាការផ្ដល់នូវភាពកក់ក្ដៅ និងជំរុញឆន្ទៈកាន់តែមោះមុត ដល់កីឡាករ-កីឡាការិនី ដើម្បីឆ្ពោះទៅរកការប្រកួតប្រជែងមេដាយជូនជាតិ ក្នុងនាមម្ចាស់ផ្ទះជើងឯកទ្វីបអាស៊ី។

 Uploaded image

អនុប្រធានសហព័ន្ធដដែលបន្ថែមទៀតថា ការទទួលធ្វើម្ចាស់ផ្ទះជើងឯកទ្វីបអាស៊ី គឺជាមោទនភាពជាតិ ដ្បិតសហព័ន្ធកីឡាវ៉ូវីណាមពិភពលោក ក៏ដូចជាបណ្ដាប្រទេសក្នុងទ្វីបអាស៊ី សុទ្ធតែបានគាំទ្រកម្ពុជា ក្នុងការទទួលរៀបចំព្រឹត្តិការណ៍ដ៏ធំនេះ ដោយសារការជឿជាក់ពីកត្ដាសុខសន្ដិភាពនៅកម្ពុជា ព្រមទាំងសក្ដានុពលរបស់ធនធានកីឡាករ-កីឡាការិនី ដែលទទួលបានលទ្ធផលដ៏ល្អប្រសើរក្នុងស៊ីហ្គេម ឆ្នាំ២០២៣ និងការប្រកួតជើងឯកពិភពលោក នៅឥណ្ឌូនេស៊ី កាលពីថ្មីៗ។

 Uploaded image

ឯកឧត្តមបានឲ្យដឹងថា មកទល់ពេលនេះ មានប្រទេសសមាជិកជាង ២០ប្រទេសហើយ ដែលបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះ ក្នុងនោះមានកីឡាករ-កីឡាការិនីសរុបជាង ២០០នាក់ ។ ក្នុងនាមម្ចាស់ផ្ទះ សហព័ន្ធក៏បានត្រៀមខ្លួនរួចរាល់ ដើម្បីត្រៀមទទួលបដិសណ្ឋារកិច្ចប្រតិភូគ្រប់បណ្ដាប្រទេស និងធានាបាននូវការរៀបចំប្រព្រឹត្តទៅដោយរលូន និងជោគជ័យផងដែរ៕

Uploaded imageUploaded imageUploaded imageUploaded image


អត្ថបទពាក់ព័ន្ធ

វៀតណាម និងបារាំង ប្ដេជ្ញាបន្តជំរុញការផ្សព្វផ្សាយ «គុនខ្មែរ» លើឆាកអន្តរជាតិ

12 ម៉ោងមុន

NOCC បញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ដល់មន្ត្រី និងគ្រូកីឡា ២៤...

1 ថ្ងៃមុន

ចន្ថា សំណាង ប្តេជ្ញាប្រកួតអស់ពីសមត្ថភាពនៅ Asian Games 2026 ដើម្បីខ្លួនឯង និងជាតិ

1 ថ្ងៃមុន

កិច្ចសហការ ៤ឆ្នាំរវាង AIA និង NOCC ជំរុញឱ្យស្ត្រីកម្ពុជារាប់ពាន់នាក់កាន់តែជ្រាបព...

3 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
133
Singapore
27
United Kingdom
21
Germany
21
China
6
Brazil
6
Hong Kong
6
France
6
Japan
3
The Netherlands
2
Canada
2
Indonesia
1
Finland
1
Paraguay
1
Argentina
1
Ireland
1
Andorra
1
South Korea
1
Cambodia
1
សរុប
241
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន